ភរិយាអតីតប្រធានាធិបតីអ៊ីស្រាអែល លោកស៊ីម៉ុន ប៉េរេស ទទួលមរណភាព
ស្ត្រីអ្នកនាំពាក្យប្រធានាធិបតីឱ្យដឹងថា លោកស្រីសូនីយ៉ា ប៉េរេស ភរិយារបស់លោកស៊ីម៉ុនប៉េរេស អតីតប្រធានាធិបតីអ៊ីស្រាអែលបានទទួលមរណភាពហើយ ក្នុងជន្មាយុ៨៧ឆ្នាំ នៅភូមិគ្រឹះរបស់លោកស្រីក្នុងទីក្រុងតែលអាវីវ ។ ស្ត្រីអ្នកនាំពាក្យរូបនេះ លោកស្រី Meital Jasloviz ឱ្យដឹងទៀតថា លោកស៊ីម៉ុន ប៉េរេស បានធ្វើដំណើរពីទីក្រុងហ្សេរុយសាឡឹម ទៅកាន់ទីក្រុងតែវអាវីវភ្លាមៗ ក្រោយពីទទួលបានព័ត៌មានថា ភរិយារបស់លោកទទួលមរណភាព ។
ចែករំលែកព័តមាននេះ