ប្រមាណមួយសប្តាហ៍កន្លងនេះ តាមសេចក្តីរាយការណ៍មានរថយន្តធុនយក្សដឹកជញ្ជូនឈើអារក្នុងមួយយប់ៗរាប់មិនអស់ទេ ឆ្លងកាត់ខេត្តឧត្តរមានជ័យឆ្ពោះមកខេត្តសៀមរាបខ្លះ ខេត្តបន្ទាយមានជ័យខ្លះ ។ ការដឹកជញ្ជូននោះស្ទើររញ្ជួយដី រញ្ជួយផ្ទះមួយយប់ៗដេកអត់លក់ទេ អ្នកដែលមានផ្ទះនៅអមផ្លូវ ។
ឈ្មួញឈើមិនដឹកជញ្ជូនពេលថ្ងៃទេ ទុកពេលថ្ងៃដេកឱ្យឆ្អែត ដល់ពេលយប់រថយន្តសុទ្ធតែយីឌុប រថយន្តសណ្តោងរ៉ឺម៉កដឹកតាមចិត្ត រកស៊ីយប់ដូចទីទុយ អត់ដែលមានមន្ត្រីជំនាញដែលចងអង្រឹងដេកតាមផ្លូវចាប់បានមួយណាឡើយ ។
ឆ្ងល់ពេក…សួរទៅគេឆ្លើយថា ឈើអារទាំងនេះដឹកចេញមកពីខេត្តព្រះវិហារ ដែលក្រុមហ៊ុនខ្លះមានសាខារាប់មិនអស់ មានទាំងសាខាឈ្មោះយួនក៏មានដែរ ។
បានជាសម្រុកដឹកចេញយ៉ាងនេះ ត្រូវគេនិយាយថា លេងឱ្យបានមុនបុណ្យចូលឆ្នាំ…បើលេងមិនអស់ទេ…វ៉ៃលុកថ្ងៃបុណ្យចូលឆ្នាំក៏បានដែរ…យួនចាំទិញយកទាំងអស់…ព្រោះពួកគេអត់ចូលឆ្នាំជាមួយខ្មែរទេ…គេចូលឆ្នាំតែជាមួយឈើខ្មែរតែប៉ុណ្ណោះ ៕ អាឡេវ
ចែករំលែកព័តមាននេះ