ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​វ៉ា​រថយន្ត​ទាក់​ដៃចង្កូត​ជាមួយ​រនាំង​ដែក​ដួល​ចូល​ក្រោម​រថយន្ត​កិន​ស្លា.ប់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ស្លា.ប់ ក្រោយ​ពី​ជិះ​ម៉ូតូ​វ៉ា​រថយន្ត​ជ្រុល​ទាក់​ដៃចង្កូត​ជាមួយ​រនាំង​ដែក បណ្តាល​ឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​រថយន្ត​កិន​ចំ​ពីលើ​តែ​ម្តង កាល​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែ​មិ​នា ឆ្នាំ​២០១៥ ស្ថិត​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ស្លាប់ ក្រោយ​ពី​ជិះ​ម៉ូតូ​វ៉ា​រថយន្ត​ជ្រុល​ទាក់​ដៃចង្កូត​ជាមួយ​រនាំង​ដែក បណ្តាល​ឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​រថយន្ត​កិន​ចំ​ពីលើ​តែ​ម្តង កាល​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែ​មិ​នា ឆ្នាំ​២០១៥ ស្ថិត​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ។

តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ ខណៈ​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​ព្យាយាម​វ៉ា​រថយន្ត​១​គ្រឿង​នៅ​ពីមុខ​ស្របគ្នា ក៏​ជ្រុល​ទៅ​ទាក់​ដៃចង្កូត​ជាមួយ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​រ៉​ង់​រ៉ូ​វ៉ែ ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​កើតហេតុ ។

ចំ​ណែ​រថយន្ត​រ៉​ង់​រ៉ូ​វ៉ែ​ឃើញ​ហេតុការណ៍​មិនសូវ​ស្រួល​បាន​បន្ថែម​ល្បឿន​ជិះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។ រីឯ​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​ប៉ូលិស​ចរាចរ​កំពុង​ស្រាវជ្រាវ​ស្វែងរក​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕