ខេត្តស្វាយរៀង ៖ យុវជន០២នាក់បើកម៉ូតូលឿនដូចហោះ បានពន្លះគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យស្លា.ប់ម្នាក់ និងរបួសធ្ងន់ធ្ងរម្នាក់គួរឲ្យរន្ធ.ត់។ ករណីនេះបានកើតឡើងនៅវេលាម៉ោង០៦និង២០នាទី ព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ រវាងម៉ូតូនិងម៉ូតូ នៅលើកំណាត់ផ្លូវលេខ៣១៧ ស្ថិតនៅភូមិអង្ក្រងឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ក្នុងទិសដៅបញ្ច្រាស់គ្នា។
បើតាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុជនម្នាក់បើកម៉ូតូម៉ាក HONG DA DREAM ឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IN-1181 អ្នកបើកបរឈ្មោះ ឃៀម ដារ៉ា អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិកំពោតទូក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ក្នុងទិសដៅពីត្បូងទៅជើង ដោយគ្មានមួកសុវត្ថិភាព លុះមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែបុ.កជាមួយនឹងម៉ូតូ ម៉ាក HONGDA BREAM ២០២៣ ចំពីមុខពេញទំហឹង បណ្តាលរងរបួសធ្ងន់សន្លប់នៅនឹងកន្លែងតែម្តង ចំណែកម៉ូតូខូចខាតធ្ងន់។

សមត្ថកិច្ចបន្តថា រីឯយុវជនម្នាក់ទៀត បើកម៉ូតូ ម៉ាក HONGDA DREAM ២០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1U-9674 អ្នកបើកបរដោយឈ្មោះ រ៉ង សុទី អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយគ្មានមួកសុវត្ថិភាពដូច្នេះ បានរងរបួសបែ.កក្បាលស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ក្នុងទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូខូចខាតធ្ងន់។
ប្រភពខាងលើបន្តថា ក្រោយពេលកើតហេតុ សមត្ថកិច្ចបានហៅរថយន្តសាមុយ ដឹកជនរងគ្រោះបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ចំណែកស.ពជនរងគ្រោះម្នាក់ទៀតបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ រីឯមធ្យោបាយ ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពារ ដើម្បីដោះស្រាយនៅពេលក្រោយ។
ក្រោយពីធ្វើការវាស់វែងរួច សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុ គឺបណ្ដាកមកពីអ្នកបើកបរម៉ូតូ HONG DA DREAM ឆ្នាំ២០២៣ ពាក់ផ្លាកលេខ ស្វាយរៀង 1U-9674 បើកបរល្បឿនលឿន ហើយមិនប្រកាន់ស្តាំ ៕


ចែករំលែកព័តមាននេះ