រាជធានីភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តចេញពីចំណតជាន់ហ្គែជ្រុលទៅបុករះម៉ូតូចំនួន១៨គ្រឿង បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ ភ្លាមៗនោះម្ចាស់រថយន្តបានយល់ព្រមសងថ្លៃខូចខាតម៉ូតូ និងថ្លៃព្យាបាល ប៉ុន្តែមួយសន្ទុះក្រោយមក ម្ចាស់រថយន្តបានហៅលោកផ្កាយ១យោធាម្នាក់មកជួយអន្តរាគមន៍ បែរជានិយាយថាសងតែម្នាក់៥ដុល្លាបានហើយ ។ ជាហេតុធ្វើឲ្យម្ចាស់ម៉ូតូនិងអ្នកឃើញហេតុការណ៍មានការខឹងជាខ្លាំង ខណៈរថយន្តបុកម៉ូតូពួកគាត់ ខូចខាតស្ទើទាំងស្រុង ហើយសុទ្ឋតែម៉ូតូស៊េរីទំនើប ក៏បង្កជាជម្លោះធ្វើឲ្យម្ចាស់ម៉ូតូនាំគ្នាឡោមព័ទ្ឋរថយន្តបង្កជិតតែម្តង ។ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៥ នៅអាគាB នៃមជ្ឈមណ្ឌលទួលគោក ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
ភ្លាមៗនោះស្ត្រីជាប្រពន្ឋអ្នកបើកបររថយន្តបង្កបានឡើងលើដំបូលមុខរថយន្តស្រែក សុំទៅភាគីម្ចាស់ម៉ូតូ ព្រោះខ្លាចបង្កជាជម្លោះឈានទៅប្រើហិង្សាកាន់តែធ្ងន់ធ្ងរនោះ ៕
ចែករំលែកព័តមាននេះ