បន្ទាយមានជ័យ ៖ សពពលករម្នាក់ ត្រូវបានភាគីថៃធ្វើការបញ្ជូនមកឱ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី០១ មីនា ២០១៥ បន្ទាប់ពីរថយន្តបុកនៅខេត្តឆាក់ឆឺនសៅ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះពើង ចិត្ត ហៅរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិម៉ាក្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេលខេត្តបាត់ដំបង។
តាមសាច់ញាតិសពប្រាប់ថា ជនរងគ្រោះទៅប្រទេសថៃធ្វើជាកម្មករសំណង់ ហើយត្រូវរថយន្តប្រភេទវីហ្គោមួយគ្រឿង បុកនៅពេលដែលកំពុងដើរទៅរកទិញកាតបញ្ចូលទូរស័ព្ទ កាលពីវេលាម៉ោងជា១២ថ្ងៃទី២៨ កុម្ភៈ កន្លងមក ។ ចំណែករថយន្តបង្កនោះ ក្រោយកើតហេតុបានចេញមុខដោះស្រាយ ប៉ុន្តែមិនបានប្រាប់ពីសំណងថា បានប៉ុន្មាននោះទេ ។
សពត្រូវបានក្រុមសាច់ញាតិដឹកបន្តពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណីយ៍ ៕
ចែករំលែកព័តមាននេះ