អាណាហ៊ានក្អក…
មានរឿងអាស្រូវធំមួយ…មានអ្នកច្បាប់ម្នាក់កំពុងយកច្បាប់ទ្រាប់អង្គុយហើយ…ទំនងគិតថា គ្មានអាណាហ៊ានធ្វើអីអញទេមើលទៅ…។ល។
មានរឿងអាស្រូវធំមួយ…មានអ្នកច្បាប់ម្នាក់កំពុងយកច្បាប់ទ្រាប់អង្គុយហើយ…ទំនងគិតថា គ្មានអាណាហ៊ានធ្វើអីអញទេមើលទៅ…។ល។
ការតែងតាំងដោយគ្មានការតាមដានត្រួតពិនិត្យការងារ ធ្វើឱ្យបុគ្គលរូបនោះបំផ្លាញកិត្តិយស និងសេចក្តីសុខសាន្តក្នុងសង្គម ។
មានរឿងអាស្រូវធំមួយ…មានអ្នកច្បាប់ម្នាក់កំពុងយកច្បាប់ទ្រាប់អង្គុយហើយ…ទំនងគិតថា គ្មានអាណាហ៊ានធ្វើអីអញទេមើលទៅ…។ល។
អ្នកកាសែត និងអ្នកទូរទស្សន៍ជាប់គុកជិតអស់ហើយ ដោយសារតែគេចោទថា កំហែងយក… តើកំហែងយកក្រម៉ស្រែងអីទៅបានជាដល់ម្លឹង ?
លោកកូនប្រសាធ្វើព្រះរាជអាជ្ញារងខ្ពស់ ដែលមានសិទ្ធិខាងកោះហៅ និងដាក់គុក ព្រោះអញអ្នកច្បាប់… ហេ ! ហេ !
លោកឪពុកក្មេករួមជាមួយសាច់ថ្លៃមួយហ្វូងទៀត ជាឈ្មួញឈើប្រណីត បើកសិប្បកម្មឈើប្រណីត ដុះស្លែក្រាស់ឃ្មឹក ។ ឯអ្នកកាសែត និងអ្នកទូរទស្សន៍មួយហ្វូងនោះដឹងស្រាប់ហើយ ជាពួកឆ្លុះកង្កែប… ជាទីទុយ អត់ចេះនៅស្ងៀមទេ… មាត់ដាចណាស់… មួយថ្ងៃៗ ស្រែកកោកៗ ធ្វើឱ្យខ្មូតឈើទាំងឡាយ ជាឪក្មេក ជាសាច់ថ្លៃដូចប្រហុកឆេះដុំ… ក្តៅបាដាង ក្តៅពង… ក្តៅដល់លោកកូនថ្លៃ លោកកូនប្រសារ យកច្បាប់មកទ្រាប់អង្អុយតែម្តង ។
អ្នកកាសែតនិយាយថា «គេមកដល់ផ្ទះខ្ញុំ កុំឱ្យសរសេររឿងគេដឹកឈើ ។ គេឱ្យខ្ញុំម្ភៃ…សាម…កុំឱ្យពួកខ្ញុំមាត់ដាចពេក ។ ស្ងាត់ៗស្រាប់តែគេមកចាប់ គេចោទខ្ញុំពីបទកំហែងយក… ខ្ញុំមានទៅកំហែងឯណា ? គេឱ្យលុយចាយហើយយកទៅ…ខុសដែរ ?»
ធ្វើម៉េចទេ… មកពីគេមានកូនប្រសាម្ចាស់ថ្លើមថ្លៃនោះ ធ្វើជាព្រះរាជអាជ្ញារងដ៏មហិមាមួយ…ខ្ពស់ស្មើស្មៅជើងភ្នំដងរែក ។
ក្នុងសង្គមមួយមានសន្តិភាព និងកំពុងអភិវឌ្ឍន៍… បើនៅក្នុងសង្គមដែលកំពុងសម្បូរណ៍សប្បាយ ត្រូវគេធ្វើបែបនេះ តើយកមុខទៅទុកក្រហែងមេឃណាទៅ ?
លោកឪក្មេក… លោកបង… លោកប្អូនថ្លៃ… ប្អូនថោក… លោកខ្មូតសង្គម… មួយចង្កោមកំពុងប្រមូលឈើប្រណីតដាក់ក្នុងសិប្បកម្ម… អត់អ្នកណាហ៊ានប៉ះពាល់ទេ… សង្ស័យអត់ច្បាប់ទៀត… សំណាងណាស់បានលោកកូនប្រសារធ្វើយមរាជ…អាណាហ៊ានក្អក បើកូនប្រសាអញ ធ្វើការ នៅសាលាដំបូង… ចាប់អាកាសែតម្រៀលៗ ដាក់គុកលេងម្តងមើល… ថ្ងៃក្រោយឱ្យវាស្គាល់អញខ្លះផង… ឱ ! សង្គមយើងអើយ… បណ្តោយអស់ដៃហើយពេលនេះ ៕
អាឡេវ
ចែករំលែកព័តមាននេះ