ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នេរ «​អូរ​ត្រេះ​» របស់​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​10​ជា​តំបន់ទេសចរណ៍​ពេញ​និយម​ប្រចាំឆ្នាំ​2015​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក

9 ឆ្នាំ មុន

ឆ្នេរសមុទ្រ​អូរ​ត្រេះ នៅ​ក្រុងព្រះសីហនុ បាន​ជាប់​ចំណាត់ថ្នាក់​ទី​១០ នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ខណៈ​ពេល​ឆ្នេរ White Beach នៅ​កោះ​បូ​រ៉ា​កៃ (Boracay) ខេត្ត​អាក​ឡាន (Aklan) ប្រទេស​ហ្វ៊ី​លី​ពី​ន

ឆ្នេរសមុទ្រ​អូរ​ត្រេះ នៅ​ក្រុងព្រះសីហនុ បាន​ជាប់​ចំណាត់ថ្នាក់​ទី​១០ នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ខណៈ​ពេល​ឆ្នេរ White Beach នៅ​កោះ​បូ​រ៉ា​កៃ (Boracay) ខេត្ត​អាក​ឡាន (Aklan) ប្រទេស​ហ្វ៊ី​លី​ពី​ន ស្ថិត​នៅ​លំដាប់​ទី​១ ប្រចាំឆ្នាំ​២០១៥ ។ នេះ​បើ​តាម​ការ​រៀប​ចំណាត់ថ្នាក់​របស់​វេ​ប​សាយ​ទេសចរណ៍ Tripadvisor.com ។

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ ផ្សាយ​ថា ឆ្នេរ White Beach ជា​តំបន់​មួយ​មាន​បរិយាកាស​ស្ងប់ស្ងាត់ ដោយ​អ្នក​ភូមិ​មាន​អាជីព​ជា​អ្នកនេសាទ ។ នៅ​ទីនោះ​មាន​សណ្ឋាគារ និង​ផ្ទះសំណាក់​ត្រូវ​បាន​ចាត់​បញ្ចូល​ជា​តំបន់​ទេសចរណ៍​ដ៏​ពេញ​និយម និង​ស្ថិត​នៅ​លំដាប់​ទី​១​នៃ​តំបន់​ទេសចរណ៍​មាត់​សមុទ្រ​ប្រចាំឆ្នាំ​២០១៥ ។

សម្រាប់​ចំណាត់ថ្នាក់​ទី​២ គឺ​ឆ្នេរសមុទ្រ រ៉ា​ដា​ណា​ហ្គា (Radhanagar) នៅ​លើ​កោះ​ដ៏​តូច ស្ថិត​ក្នុង​ប្រជុំ​កោះ​អី​ុ​ន​ដា​ម៉ា​ន់ និង​កោះ​នី​កូ​បា ប្រទេស​ឥណ្ឌា ។

លំដាប់ថ្នាក់​ទី​៣ គឺ​ឆ្នេរ​នៅ​ក្នុង​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ ។

ដោយឡែក ឆ្នេរ​អូរ​ត្រេះ ក្រុងព្រះសីហនុ ជាប់​ចំណាត់ថ្នាក់​ទី​១០ ជា​ឆ្នេរ​ដ៏​ពេញ​និយម​របស់​អ្នកទេសចរ​នៅ​លើ​ពិភពលោក​ប្រចាំឆ្នាំ​២០១៥ ។

ឆ្នេរ​គួ​ដាយ (Cua Dai) ក្រុង​ហយ​អាន ខេត្ត​គ័ង​ណា​ម (Quang Nam) ប្រទេស​វៀតណាម ស្ថិត​នៅ​លំដាប់ថ្នាក់​ទី​១៨ ។

ខាងក្រោម​នេះ​ជា​ឈ្មោះ​របស់​តំបន់ឆ្នេរ​ទាំង​២៥ ដែល​ជាប់​ចំណាត់ថ្នាក់​ប្រចាំឆ្នាំ​២០១៥ នៅ​អាស៊ី​ប៉ាស៊ី​ហ្វិ​ក រួម​មាន ៖
១-​ឆ្នេរ​ស (White Beach) កោះ​បូ​រ៉ា​កៃ ប្រទេស​ហ្វ៊ី​លី​ពី​ន ។
២-​ឆ្នេរ​រ៉ាដា​ណា​ហ្គា (Radhanagar) ប្រទេស​ឥណ្ឌា ។
៣-​ឆ្នេរ​ភូ​កេ​ត ប្រទេស​ថៃ ។
៤-​ឆ្នេរ​ង៉ា​ប៉ាលី (Ngapali) ប្រទេស​មី​យ៉ា​ន់​ម៉ា ។
៥-​ឆ្នេរ​យា​៉​បា​៉​ក់ (Yapark) ប្រទេស​ហ្វ៊ី​លី​ពី​ន ។
៦-​ឆ្នេរ​អា​ហ្គុ​ន​ដា ប្រទេស​ឥណ្ឌា ។
៧-​ឆ្នេរ​រ៉ៃ​ឡេ ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ ។
៨-​ឆ្នេរ​កា​តាណ​យ ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ ។
៩-​ឆ្នេរ​ព្រះ​នាង ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ ។
១០-​ឆ្នេរ​អូរ​ត្រេះ ប្រទេស​កម្ពុជា ។
១១-​ឆ្នេរ​ប៉ា​ឡូ​លេ​ម (Palolem) ប្រទេស​ឥណ្ឌា ។
១២-​ឆ្នេរ​វ៉ា​កាឡា ប្រទេស​ឥណ្ឌា ។
១៣-​ឆ្នេរ​នូ​សា​ឌូ (Nusa Dua) កោះ​បាលី ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។
១៤-​ឆ្នេរ​ម៉េ​ន​ដ្រេ​ម (Mandrem) ប្រទេស​ឥណ្ឌា ។
១៥-​ឆ្នេរ​ម៉ៃ​ហា​ម៉ា (Maehama) ប្រទេស​ឥណ្ឌា ។
១៦-​ឆ្នេរ​ស៊ី​ក្រេ​ត ឡា​ហ្គូ​ន (Secreat Lagoon) ប្រទេស​ហ្វ៊ី​លី​ពី​ន ។
១៧-​ឆ្នេរ​កា​វ៉េ​ឡូ​ស​ស៊ី​ម (Cavelossim) ប្រទេស​ឥណ្ឌា ។
១៨-​ឆ្នេរ​គួ​ដាយ ក្រុង​ហូ​យ​អាន ប្រទេស​វៀតណាម ។
១៩-​ឆ្នេរ​សាន់​រ៉ៃ (Sunrise) ខេត្ត​ស្ទូ​ល ប្រទេស​ថៃ ។
២០-​ឆ្នេរ​ហ៊ឺ​ន​ឌែ (Heaundae) ប្រទេស​កូរ៉េ​ខាងត្បូង ។
២១-​ឆ្នេរ​ថុ​ង​ណាយ​ប៉ាន​ណ​យ ខេត្ត​ស៊ូ​រ៉ា​ដ​ថា​នី ប្រទេស​ថៃ ។
២២-​ឆ្នេរ​ដា​នូ​ស្កូ​ឌី (Dhanushkodi) ប្រទេស​ឥណ្ឌា ។
២៣-​ឆ្នេរ​យ៉ា​ឡុ​ង (Yalong) កោះ​ហៃ​ឡាំ ប្រទេស​ចិន ។
២៤-​ឆ្នេរ​នី​ស៊ី​ហា​ម៉ា (Nishihama) ប្រទេស​ជប៉ុន ។
២៥-​ឆ្នេរ​បេ​ណា​អ៊ុយ​លី​ម (Benaulim) ប្រទេស​ឥណ្ឌា ៕