ខេត្តកំពង់ធំ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចនៃអធិការដ្នាននគរបាលស្រុកប្រាសាទបល្ល័ង្កចាប់វាយខ្នោះកសាងសំណុំរឿងចាត់ការតាមនិតិវិធីពីបទរំលោភសេពសន្ថវៈ។
លោកវរសេនីយ៍ឯក កែ ខាន់ណារ៉ា ស្នងការរងនគរបាលខេត្តកំពង់ធំ និងជាប្រធានការិយាល័យព្រហ្មទណ្ឌបានឲ្យដឹងថា កាលពីថ្ងៃទី២២ កុម្ភៈ ២០១៥ នារីរងគ្រោះឈ្មោះ វ .ស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំរណៈសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានដាក់ពាក្យបណ្តឹងប្តឹងជនសង្ស័យម្នាក់ឈ្មោះ ធីម រុន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានប្រពន្ធ និងមានកូន២នាក់ទៀតផងថា បានចាប់អូសរូបនាងយកទៅក្នុងព្រៃត្រង់ចំណុចតំបន់ថ្លុកកកោះ ខាងលិចភូមិវាលល្ពាក់ ឃុំសាលាវិស័យ ចម្ងាយពីផ្លូវលំប្រហែលជា៥០០ម៉ែត្រយកមករំលោភរហូតបានសម្រេច ខណៈពេលរូបនាងដើរត្រឡប់មកពីមើលគេរាំធុងបាស់នៅក្នុងភូមិ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះ នៅរសៀលថ្ងៃដដែលសមត្ថកិច្ចក៏បានឃាត់ជនសង្ស័យយកមកធ្វើការសាកសួរ!។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានចាប់រំលោភនារីរងគ្រោះរហូតបានសម្រេចពិតប្រាកដមែន ។ ក្រោយពីទទួលបានចម្លើយសារភាពពីជនសង្ស័យ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តចាត់ការទៅតាមផ្លូវច្បាប់៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ