ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លាស់​ប្តូ​រនិងផ្ទេ​រភារកិច្ចអភិបាលស្រុក​ចំនួន​២​​

5 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ៖ អភិបាលស្រុក​ចំនួន​២​នាក់​ ត្រូវ​បាន​ធ្វើការ​ផ្លាស់​ប្តូ​ផ្ទេ​ភារកិច្ច​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ​ ក្រោម​អធិបតី​លោក​យស ណា​ស៊ី ប្រធាន​ក្រុមប្រឹក្សារ​ខេត្ត​…

ខេត្តតាកែវ ៖ អភិបាលស្រុក​ចំនួន​២​នាក់​ ត្រូវ​បាន​ធ្វើការ​ផ្លាស់​ប្តូ​ផ្ទេ​ភារកិច្ច​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ​ ក្រោម​អធិបតី​លោក​យស ណា​ស៊ី ប្រធាន​ក្រុមប្រឹក្សារ​ខេត្ត​ និង​លោក វ៉ី សំណាង អភិបាល​ខេត្តតាកែវ ដោយ​លោក​កៅ វគ្គ​សែ​ល ពី​អភិបាលស្រុក​ត្រដក់​ ផ្ទេរ​ភារកិច្ច​មក​ជា​អភិបាលស្រុក​សំរោង ហើយ​លោក​កេ​ត ម៉ៅ ពី​អភិបាលស្រុក​សំរោង ​ផ្ទេរ​ភារកិច្ច​មក​ជា​អភិបាល​ត្រ​កក់​វិញ ដោយ​អភិបាលស្រុក​សំរោង​ត្រូវ​ប្រកាស​ចូល​កាន់​តំណែង​នៅ​ព្រឹក​ថ្ងៃ​ដ​ដៃ​ល ហើយ​អភិបាលស្រុក​ត្រាំកក់​ ត្រូវ​បាន​ប្រកាស​ចូល​កាន់​តំណែង​នៅ​រសៀល​ថ្ងៃ​ដ​ដៃ​ល ​ ដោយមានការ​ចូលរួម​ពី​កងកម្លាំង​ទាំង៣ មន្ទីរ​-​អង្គភាព អាជ្ញាធរ​មូលដ្ឋាន មន្ត្រីរាជការ​។

​ការ​ផ្លាស់​ប្តូរ​ភារកិច្ច​លោក​អភិបាលស្រុក​ទាំង​២​នេះ ​អនុវត្ត​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៨ ១១ ២០២៤​ចុះហត្ថលេខា​ដោយ​សម្តេច​មហា​បវ​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ។

លោក កេ​ត ម៉ៅ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រីថ្នាក់​លេខ​៣ លោក​ធ្លាប់​បាន​កាន់​ដំណែង​អភិបាលស្រុក​ទ្រាំង​ចំនួន​៤​ឆ្នាំ​ហើយ​ ផ្លាស់​ប្តូ​មក​ធ្វើ​ជា​អភិបាលស្រុក​សំរោង​បាន​ចំនួន​៨​ឆ្នាំ​ហើយ​ពេល​នេះ​ផ្លាស់​ប្តូ​មក​កាន់​ដំណែង​ជា​អភិបាលស្រុក​ត្រាំកក់ ។

ចំពោះ​លោក កៅ វគ្គ​សែ​ល ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី ថ្នាក់​លេខ​៦ លោក​ធ្លាប់​ធ្វើ​ជា​អភិបាលស្រុក​គី​រី​វង់​ចំនួន​៤​ឆ្នាំ​ហើយ​ផ្លាស់​ប្តូ​ភារកិច្ច​មក​កាន់​ដំណែង​ជា​អភិបាលស្រុក​ត្រាំកក់​ចំនួន​៨​ឆ្នាំ​ហើយ​ពេល​នេះ​មក​កាន់​ដំណែង​ជា​អភិបាលស្រុក​សំរោង​វិញ ។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ