រាជធានីភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួលនោះទេ ស្ពានអ្នកលឿង ឬ ស្ពានសាប៊ូសាជាឈ្មោះជប៉ុន នឹងត្រូវសម្ពោធដាក់ឲ្យប្រើបា្រស់ជាផ្លូវការនៅថ្ងៃទី០១ មេសា ២០១៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
នេះបើយោងតាមលោក កឹម គុណវឌ្ឍ អគ្គនាយកទូរទស្សនក៍ជាតិកម្ពុជា ដែលបានលើកឡើងនៅក្នុងបណ្តាញទំនាក់ទំនងសង្គម (Facebook) របស់លោក ។
គួរបញ្ជាក់ថា ស្ពានអ្នកលឿងដែលតភ្ជាប់ពីខេត្តកណ្តាលទៅខេត្តព្រៃវែងមានប្រវែងសរុប ២២២០ម៉ែត្រ និងមានទទឹងប្រវែង ១៣ម៉ែត្រ ជាមួយនឹងកម្ពស់ស្ពានផុតពីផ្ទៃទឹកនៅរដូវវស្សា ៣៧ម៉ែត្រកន្លះទៀតនោះ នឹងក្លាយជាស្ពានដ៏វែងជាងគេនៅក្នុងប្រទេសកម្ពុជា និងក៏ជាស្ពានយោងប្រើខ្សែកាបទី១លើកដំបូងនៅកម្ពុជាផងដែរ។
ស្ពានអ្នកលឿងនេះ ត្រូវបានបើកសម្ពោធសាងសង់ជាផ្លូវការកាលពីថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០១១ ជាមួយនឹងគំរោងទឹកប្រាក់ចំណាយសរុប១៣០លានដុល្លារអាមេរិក (ជាង៩០លានដុល្លារជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន) ៕
ចែករំលែកព័តមាននេះ