ខេត្តពោធិ៍សាត់ ៖ កម្មករសំណង់ម្នាក់បានត្រូវគេប្រទះឃើញចង.កសម្លាប់ខ្លួន លើដើមស្នាយ ក្បែរមាត់ស្រះ ខាងមុខផ្ទះរបស់ខ្លួន ដែលស្ថិតនៅភូមិអូរបាក្រងក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ កាលពីម៉ោង៦ព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ ។
ស្ត្រីជាប្រពន្ធបានប្រាប់ឲ្យដឹងថា ប្ដីរបស់គាត់ឈ្មោះឃាង គឹមសៀង អាយុ២៩ឆ្នាំ ជាកម្មករសំណង់ ។ នៅល្ងាចថ្ងៃទី១៩ នោះ គាត់បានសុំលុយយកទៅទិញស្រាផឹក តែនាងខ្ញុំមិនឲ្យ ព្រោះគាត់ផឹកជាមួយមិត្តភក្កិ និងបងប្អូនអ្នកស្រុក ក្នុងភូមិ ប៉ុន្មានថ្ងៃក្នុងឧិកាសសែនចូលឆ្នាំចិននេះ ស្រវឹងរហូតមកហើយ ។ នៅពេលយប់គាត់សុំរួមភេទទៀត តែដោយសារនាងមិនសូវស្រួលខ្លួន មិនព្រមដេកជាមួយ រហូតដល់ម៉ោង២២យប់ គាត់កេះដែកកេះជក់បារីមួយដើម រួចហើយចុះទៅក្រោមផ្ទះ មិនឃើញឡើងទៅវិញសោះ ។ ដោយនឹកស្មានថា គាត់ដេកក្រោមផ្ទះនោះ នាងក៍មិនចុះមកមើលដែរ ។ លុះម៉ោង៦ព្រឹក ថ្ងៃទី២០ ស្រាប់តែឃើញចង.កនឹងខ្សែនីឡុង នៅលើដើមស្នាយ ក្បែរមាត់ស្រះ ខាងមុខផ្ទះ ចម្ងាយប្រហែល១០ម៉ែត្រ ស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចពិនិត្យសាកសពបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយចង.ក ធ្វើអត្តឃាតមែន ពុំមានស្លាកស្នាមអ្វី ដែលសង្ស័យទៅលើករណីឃាតកម្ម ឫករណីផ្សេងពីនេះទេ ។ ជនរងគ្រោះអាចគិតខ្លី តូចចិត្តនឹងប្រពន្ធ មិនឲ្យលុយទិញស្រាផឹក ឫក៍ប្រពន្ធមិនឲ្យរួមភេទ កាលពីយប់នោះ ។ កន្លងមកមិនមានរឿងអ្វីជាមួយប្រពន្ធ ឫអ្នកផ្សេងទេនោះ ។ ទោះយ៉ាងណានេះ គ្រាន់តែជាការសន្និដ្ឋានតាមការរៀបរាប់របស់ស្ត្រីជាភរិយាប៉ុណ្ណោះ រឿងពិតយ៉ាងណានោះ ស្ថិតនៅលើសមត្ថកិច្ចជាអ្នកស៊ើបអង្គេតបន្ត ៕
ចែករំលែកព័តមាននេះ