ឪពុក-ម្តាយឧកញ៉ាថោង សារ៉ាត់ ត្រូវតុលាការសម្រេចដាក់ពន្ធនាគារព្រៃ.ស
រាជធានីភ្នំពេញ ៖ ឪពុក-ម្តាយឧកញ៉ាថោង សារ៉ាត់ ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារព្រៃ.ស កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៦ កុម្ភៈ ២០១៥ នេះ ។

គួររំលឹកថា នៅព្រឹកថ្ងៃទី១៦ កុម្ភៈ ២០១៥ នេះថា នៅពេលបន្តិចទៀតនេះ ឪពុក-ម្តាយរបស់ឧកញ៉ា ថោង សារ៉ាត់ ត្រូវសមត្ថកិច្ចនឹងនាំទៅសាលាដំបូងរាជធានីភ្នំពេញ ខណៈគេនៅមិនទាន់ដឹងថា មានជាប់ពាក់ព័ន្ធអ្វីខ្លះនោះទេ ។
កំលាំងនគរបាល និងកងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើការឃាត់ខ្លួនលោក ថោង ចំរើន និងលោកស្រី កែវ សារី ដែលត្រូវជាឪពុកម្ដាយលោកឧកញាថោង សារាត់ ខណៈពេលដែលអ្នកទាំងពីរបំរុងនឹងធ្វើដំណើរ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ។ ហេតុការណ៏ឃាត់ខ្លួននេះបានធ្វើឡើងនៅម៉ោងជិត ១០យប់ ថ្ងៃទី១៥ ខែកុម្ភៈ ២០១៥ នៅចំណុងស្ពាន ស្ទឹងស្លូត ស្ថិតនៅក្នុងភូមិស្ទឹងស្លូត ស្រុកពាមរ ខេត្តព្រៃវែង ។
បើតាមអ្នកឆ្លើយឆ្លងពត៏មានកោះសន្តិភាព បានបញ្ជាក់អោយដឹងនៅប៉ុន្មាននាទីមុននេះថា គោលបំណងដែលអ្នកទាំងពីរ បំរុងចេញទៅវៀតណាម តាមរថយន្តសាមុយ (ឡានពេទ្យ) ដើម្បីដឹកលោក ថោង ចំរើន ដែលជាឪពុកលោក ថោង សារ៉ាត់ ទៅព្យាបាលជំងឺនៅប្រទេសវៀតណាម ។
សេចក្តីរាយការណ៏បានបន្តរទៀតថានៅពេលនេះ សមត្ថកិច្ចខេត្តព្រៃវែង បានចាប់បញ្ជូន ឪពុកម្ដាយលោក ថោង សារ៉ាត់ មកកាន់រាជធានីភ្នំពេញវិញ ។ យ៉ាងណាក៏ដោយមិនទាន់មានការអះអាងពីសមត្ថកិច្ច បញ្ជាក់ពីការឃាត់ខ្លួនអ្នកទាំងពីរ ខាងលើនេះនៅឡើយទេ ខណះដែល លោក ថោង ចំរើន និងលោកស្រី កែវ សារី ត្រូវបាន តុលាការដោះលែងអោយនៅក្រៅឃុំ បណ្ដោះអាសន្នកាលពីដើមខែ កុម្ភៈនេះ ។
ចែករំលែកព័តមាននេះ