ខេត្តព្រៃវែង៖ កំលាំងនគរបាល និងកងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើការឃាត់ខ្លួនលោក ថោង ចំរើន និងលោកស្រី កែវ សារី ដែលត្រូវជាឪពុកម្ដាយលោកឧកញាថោង សារាត់ ខណះពេលដែលអ្នកទាំងពីរបំរុងនឹងធ្វើដំណើរ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ។ ហេតុការណ៏ឃាត់ខ្លួននេះបានធ្វើឡើងនៅម៉ោងជិត ១០យប់ ថ្ងៃទី១៥ ខែកុម្ភៈ ២០១៥ នៅចំណុងស្ពាន ស្ទឹងស្លូត ស្ថិតនៅក្នុងភូមិស្ទឹងស្លូត ស្រុកពាមរ ខេត្តព្រៃវែង ។
បើតាមអ្នកឆ្លើយឆ្លងពត៏មានកោះសន្តិភាព បានបញ្ជាក់អោយដឹងនៅប៉ុន្មាននាទីមុននេះថា គោលបំណងដែលអ្នកទាំងពីរ បំរុងចេញទៅវៀតណាម តាមរថយន្តសាមុយ (ឡានពេទ្យ) ដើម្បីដឹកលោក ថោង ចំរើន ដែលជាឪពុកលោក ថោង សារ៉ាត់ ទៅព្យាបាលជំងឺនៅប្រទេសវៀតណាម ។
សេចក្តីរាយការណ៏បានបន្តរទៀតថានៅពេលនេះ សមត្ថកិច្ចខេត្តព្រៃវែង បានចាប់បញ្ជូន ឪពុកម្ដាយលោក ថោង សារ៉ាត់ មកកាន់រាជធានីភ្នំពេញវិញ ។ យ៉ាងណាក៏ដោយមិនទាន់មានការអះអាងពីសមត្ថកិច្ច បញ្ជាក់ពីការឃាត់ខ្លួនអ្នកទាំងពីរ ខាងលើនេះនៅឡើយទេ ខណះដែល លោក ថោង ចំរើន និងលោកស្រី កែវ សារី ត្រូវបាន តុលាការដោះលែងអោយនៅក្រៅឃុំ បណ្ដោះអាសន្នកាលពីដើមខែ កុម្ភៈនេះ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ