ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនសង្ស័យ២នាក់ផឹក​ស្រវឹង​យកពូថៅកា.ប់ឪពុក និងកូនប្រសា​របួស​ធ្ងន់-ស្រាល ដោយ​មិន​ដឹង​មូល​ហេតុ​​

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ ​ជន​សង្ស័យ​២នាក់ ត្រូវ​កម្លាំង​កង​រាជ​អាវុធហត្ថ​​ក្រុងប៉ោយប៉ែត​ ធ្វើការ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​

ខេត្ត​បន្ទាយ​មានជ័យ ៖ ​ជន​សង្ស័យ​២នាក់ ត្រូវ​កម្លាំង​កង​រាជ​អាវុធហត្ថ​​ក្រុងប៉ោយប៉ែត​ ធ្វើការ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ កាល​​ពីថ្ងៃទី​១២ កុម្ភៈ ២០១៥ បន្ទាប់ពី​ពួកគេ​ស្រវឹង​ស្រា​​យកពូថៅ​ទៅកាប់​២នាក់ឪពុក​និងកូនប្រសា​ឱ្យ​រងរបួសធ្ងន់-ស្រាល​ កាលពី​វេលា​ម៉ោង​១១​ និង​៣០នាទី​ព្រឹកថ្ងៃទី១១ កុម្ភៈ ២០១៥ ស្ថិតនៅភូមិ​ស្ទឹង​បទ សង្កាត់​ផ្សារ​កណ្តាល ក្រុងប៉ោយប៉ែត ។

ប្រភព​បានឱ្យ​ដឹងថា ជន​សង្ស័យទាំង២នាក់​ម្នាក់ឈ្មោះគុជ ធឿន អាយុ​១៩​ឆ្នាំ ជា​កម្មករ និង​ម្នាក់​ទៀត​ឈ្មោះ​អឿ នឿត អាយុ​២៥​ឆ្នាំ ជា​កម្មករ​ ទាំង​២នាក់​រស់នៅភូមិ​ស្ទឹង​បទ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ចំណែក​ជនរងគ្រោះ​​២នាក់​​ឪពុក​និងកូន​ប្រសាឈ្មោះ​ឈុំ ប៊ុនរ័ត្ន អាយុ​២៩​ឆ្នាំ ជាកម្មករ (ជាកូូនប្រសា​រងរបួសចំក្បាលធ្ងន់) និង​ឪពុកឈ្មោះ​គុជ សុវណ្ណ អាយុ​៦២​ឆ្នាំ ជា​គណៈ​កម្ម​ការ​វត្ត (របួសស្រាល) ។

ប្រភពបន្តថា មុន​ពេលកើតហេតុ​ ជនសង្ស័យទាំង២នាក់​ផឹក​ស្រាស្រវឹង​ស្រែកឡូឡា​ ហើយ​ជេរ​ប្រមាថ​មើល​ងាយ​គេ លុះ​ជន​រង​គ្រោះ​ជាឪពុក​ចេញ​ទៅអើតមើល  ស្រាប់តែ​ជន​សង្ស័យ​យកពូថៅ​លួច​កាប់ពីក្រោយ​ចំ​ក្បាល​របួស​ ចំណែក​កូនប្រសាចូលទៅជួយ​ក៏​កាប់​បណ្តាល​ឱ្យរង​របួសធ្ងន់​ដោយ​មិន​ដឹង​មូល​​ហេតុ​ដែរ ។

​​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព