ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្រពន្ធ​ទៅ​ផឹក​ស្រាហៅ​មក​ផ្ទះ​វិញ​អត់​ព្រម ចង.ក​សម្លា.ប់ខ្លួន​

9 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ បុរស​ម្នាក់​បាន​សម្រេច​ចិត្ត​ចង​.ក​សម្លា.ប់​ខ្លួន​នៅ​នឹង​មេ​ដំបូល​ផ្ទះ​របស់ខ្លួន​ស្លា.ប់​កាល​ពី​​​យប់ ថ្ងៃ​ទី​១១ កុម្ភៈ នៅ​ភូមិ​​កំពង់​ត្រាច​១ ឃុំ​កំពង់​ត្រាច​ខាង​កើត ស្រុក​កំពង់​ត្រាច​ ដោយ​សារ​ខឹង​ប្រពន្ធ​ផឹក​ស្រា​​។

ខេត្ត​កំពត​ ៖ បុរស​ម្នាក់​បាន​សម្រេច​ចិត្ត​ចង​.ក​សម្លាប់​ខ្លួន​នៅ​នឹង​មេ​ដំបូល​ផ្ទះ​របស់ខ្លួន​ស្លាប់​កាល​ពី​​​យប់ ថ្ងៃ​ទី​១១ កុម្ភៈ នៅ​ភូមិ​​កំពង់​ត្រាច​១ ឃុំ​កំពង់​ត្រាច​ខាង​កើត ស្រុក​កំពង់​ត្រាច​ ដោយ​សារ​ខឹង​ប្រពន្ធ​ផឹក​ស្រា​​។

បុរស​ដែល​ចង​.ក​ស្លាប់​ឈ្មោះ​កាំ ផាត មុខ​របរ​ជា​អ្នក​បើក​បរ​រថយន្ត​នៅ​ភូមិ​-ឃុំ​ខាងលើ​។

លោក​ប៉ោ សា​រៀង នាយ​នគរ​បាល​ប៉ុស្តិ៍​កំពង់​ត្រាច​ខាង​កើត​បាន​និយាយ​ថា​ បុរស​ដែល​ចង​.ក​សម្លាប់​ខ្លួន​នេះ​មាន​ប្រពន្ធ និង​កូន​ស្រី​ម្នាក់​ ។ មុន​ពេល​កើតហេតុ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ ប្រពន្ធ​របស់​ជន​រង​គ្រោះ​បាន​រត់​ទៅផឹក​ស្រា​នៅ​ផ្ទះ​ម្តាយ​របស់​គេ​នៅ​ភូមិ​ប្ញស្សីស្រុក ស្រុក​កំពង់​ត្រាច ហើយ​បុរស​ជា​ប្តី​បាន​ទៅ​ហៅ​ប្រពន្ធ​ឱ្យ​ត្រឡប់​មក​ផ្ទះ​វិញ តែ​ប្រពន្ធ​មិន​ព្រម​ បុរស​រង​គ្រោះ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​នាំ​គ្នា​ផឹក​ស្រា​ជាមួយ​ថៅ​កែ​រថយន្ត​រហូត​ស្រវឹង​ជោក​ជាំជិះ​ម៉ូតូ​មិន​កើត​ត្រូវ​បាន​មិត្ត​ភក្តិ​ជូន​មក​ផ្ទះ​។

លុះ​ព្រឹក​ឡើង​​ថ្ងៃ​ទី​១២ កុម្ភៈ ម្តាយ​បុរស​រង​គ្រោះ​មិន​ឃើញ​កូន​បើក​ទ្វារ​ទៅ​ធ្វើ​ការ​ដូច​សព្វ​ដង​ក៏​ចូល​ទៅ​បើក​ទ្វារ​មើល ស្រាប់​តែ​ឃើញ​កូន​ប្រុស​ចង​.កជាប់​នឹង​មេ​ដំបូល​ផ្ទះ​ស្លាប់​បាត់​មិន​ដឹង​តាំង​ពី​ពេល​ណា​។

លោក​ប៉ោ សារៀង បាន​បន្ត​ថា គ្រួសារ​នេះ​កាល​ពី​៣​ឆ្នាំ​មុន​ កូន​ប្រុស​ម្នាក់​បាន​ចង​.ក​ធ្វើ​អត្ត​ឃាត​ដោយ​សារ​ខឹង​ប្រពន្ធ​ផឹក​ស្រា​ដែរ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព