រាជធានីភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកហ៊ីយាន់ដាយ SANTAFE ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2V-6598 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំដឹកម្តាយ និងបងប្រុសចេញពីពិធីមង្គលការបងប្អូនឆ្ពោះទៅផ្ទះបានបោះពួយលឿនដូចហោះជ្រុលទៅបុកខឿនសួនច្បាររង្វង់មូលថ្នល់បំបែកចោមចៅពេញទំហឹង បន្ទាប់មកជ្រុលទៅបុកត្បុលចូលក្រោមពោះរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយយីឌុបដឹកដីមួយគ្រឿងទៀតដែលកំពុងឈប់ចតស្ងៀមនៅក្បែរនោះ បណ្តាលឲ្យរថយន្តហ៊ីយ៉ាន់ដាយធុនតូចនោះរងការខូចខាតខ្ទេចមួយកំណាត់មុខទាំងស្រុង និងបណ្ដាលឲ្យស្ត្រីចំណាស់ម្នាក់ដែលជាម្តាយរងរបួសថ្លោះចង្កេះត្រូវបានគេដឹកទៅសង្គ្រោះបន្ទាន់តាមរ៉ឺម៉កម៉ូតូកង់បីភ្លាមៗដែរ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៥៥នាទីយប់ ថ្ងៃទី១ កុម្ភៈ ២០១៥ នៅចំណុចរង្វង់មូលថ្នល់បំបែកចោមចៅ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុ រថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ