រាជធានីភ្នំពេញ ៖ ដោយសម្លឹងមើលឃើញកំណើនសេដ្ឋកិច្ច និងសក្តានុពលដ៏ល្អនៃវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា អុ្នកវិនិយោគជនជាតិម៉ាឡេស៊ី បានសម្រេចបោះទុនវិនិយោគសណ្ឋារដ៏ប្រណីតមួយនៅចំកណ្តាលរាជធានីភ្នំពេញ។
សណ្ឋាគារ Lance Court មានទីតាំងនៅផ្លូវទី១៣៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមការវិនិយោគរបស់ជនជាតិម៉ាឡេស៊ីគឺលោកស្រី HGUI IngIng។ សណ្ឋាគារមួយនេះបានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី២៦ មករា ២០១៥ ដោយមានការចូលរួមជាអធិបតីពីសំណាក់លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា លោក តីករ៉េត សំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាម្ចាស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរ លោក Datuk Amar AbangJohari Bin Tun Abang Openg រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃរដ្ឋសារ៉ាវាក់ប្រទេសម៉ាឡេស៊ី លោក Datuik Pahon Anak Joyikលេខាធិការអចិន្ត្រៃយ៍របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃរដ្ឋសារ៉ាវាក់ប្រទេសម៉ាឡេស៊ី។
យោងតាមសម្តីរបស់លោកស្រី HGUI IngIng ម្ចាស់នៃសណ្ឋាគារ Lance Court បានjyដឹងថា ដោយផ្អែកលើភាពឥតខ្ចោះនែសម្រស់ទេសចរណ៍ និងសក្តានុពលភាពលើបរិយាការសង្គម និងសេដ្ឋកិច្ចដ៏រីកចម្រើនរបស់ប្រទេសកម្ពុជា សណ្ឋាគារ Lance Court ត្រូវបានបង្កើតឡើងដើម្បីបំរើដល់សេវាកម្មស្នាក់នៅជូនភ្ញៀវទេសចរ ដោយមានការសហការគ្នាជាមួយអ្នកជំនួញប្រទេសម៉ាឡេស៊ី និងកម្ពុជា។
សណ្ឋាគារ Lance Court គឺជាសណ្ឋាគារដំបូងគេដែលមានការតុបតែងស្អាតប្លែក និងខ្យល់អាកាសជិតទន្លេដោយមានចំនួន៥២បន្ទប់ និងបែងចែកជាច្រើនប្រភេទ ។ គ្រប់បន្ទប់នីមួយៗបំពាក់ទៅដោយគ្រឿងអេឡិចត្រូនិចទំនើបៗ ក្នុងនោះទ្វារបន្ទប់ទាំងអស់ត្រូវបានបំពាក់ជាមួយប្រព័ន្ធបើកទ្វារស្វ័យប្រវត្តិដោយប្រើកាត (Automatic Smart Card System) ។
ដើម្បីអបអរសាទរជាមួយការសម្ពោធថ្មីនេះសណ្ឋាគារ Lance Court ក៏មាន Promotion ពិសេសដែលតម្លៃមានចាប់ពី20$-35$ ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ