ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសចំណាស់​ម្នាក់​ត្រូវខ្មាន់កាំភ្លើង​បា.ញ់​ធ្លាយពោះវៀន​​​ស្លា.ប់​

9 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ បុរស​​ចំណាស់​ម្នាក់​​ស្លា.ប់​​ភ្លាម​​ៗ​នៅ​និង​កន្លែង បន្ទាប់​ពី​ត្រូវ​ខ្មាន់​កាំភ្លើង​បា.ញ់​សម្លា.ប់នៅ​ក្នុង​លំនៅ​ឋាន​មួយ​កន្លែង​

ខេត្តព្រះវិហារ ៖ បុរស​​ចំណាស់​ម្នាក់​​ស្លាប់​​ភ្លាម​​ៗ​នៅ​និង​កន្លែង បន្ទាប់​ពី​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់នៅ​ក្នុង​លំនៅ​ឋាន​មួយ​កន្លែង​ កាល​​ពី​​វេលា​ម៉ោង​០៨ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ មក​រា នេះ ស្ថិត​​​ក្នុងភូមិ​ក្រាំង​​ដូង ឃុំ​ព្រះ​​ឃ្លាំង ស្រុក​​ត្បែង​មាន​ជ័យ ខេត្តព្រះវិហារ ។

តាម​​សម្តី​ស្ត្រី​ម្នាក់​​ឈ្មោះសុខ សុផល អាយុ​​៣៧​ឆ្នាំ ជា​​អ្នក​លក់​ចាប​ហ៊ួ​យ និង​ត្រូវជា​កូនប្រសា​ជន​រង​គ្រោះ​​​​​បាន​ឱ្យ​ដឹង​ថា ជនរងគ្រោះ​គឺជា​ឪពុក​ក្មេក​​ឈ្មោះគុ​ជ សំ អាយុ​៥៤​​ឆ្នាំ រស់នៅ​ភូមិ​លាយ​​បូរ ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ​​​ឪពុក​ក្មេង​របស់​គាត់​​ជិះ​ម៉ូតូ​២​នាក់​ប្តី​ប្រពន្ធ​​ពី​ខេត្តតាកែវ មក​​លេង​ក្រុម​គ្រួសារ​ខ្លួន​នៅ​ភូមិ​ក្រាំង​​ដូង ឃុំ​ព្រះ​​ឃ្លាំង ស្រុក​ត្បែង​មានជ័យ ខេត្តព្រះវិហារ ​អស់​រយៈ​ពេល​៣​ថ្ងៃ​មក​​ហើយ ​រហូត​មក​ដល់​ថ្ងៃ​កើត​ហេតុ ។

រូបគាត់​ជា​កូនប្រសា​ជំងឺ​ ​ក៏​បាន​ទៅ​សម្រាក​ព្យាបាល​នៅមណ្ឌល​សុខភាព​ឃុំ​ព្រះ​​ឃ្លាំង ដោយ​​ទុក​​ឪពុកក្មេក និង​ម្តាយ​ក្មេក​​នៅ​ចាំផ្ទះ លុះ​​មក​ដល់​វេលាកើតហេតុ ខណៈ​​ឪពុកក្មេក​របស់​ខ្លួន​បើកទ្វា​ក្រោយ​​ផ្ទះបម្រុង​ដើរ​ចេញ ទៅ​បន់​​ជើង​តូច ក៏​ស្រាប់តែ​ខ្មាន់​កាំភ្លើងដើរ​ចូល​ពីក្រោយ​ផ្ទះ​​បាញ់​ទៅ​លើ​ឪពុកក្មេក​រ​បស់​ខ្លួន​ស្លាប់​ភ្លាម​ៗ​​តែ​ម្តង  ។

តាម​ការ​ឱ្យ​​ដឹង​ពី​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ករណី​ឃាតកម្ម​បាញ់សម្លាប់​បុរស​ចំណាស់​​ខាងលើ សមត្ថកិច្ច​បាន​ធ្វើ​កោសល្យ​វិច័យ​ទៅ​លើ​សាកសព ដោយ​​ជនល្មើស​បាន​ប្រើ​អាវុធ​​ប្រភេទអាកាបាញ់​ចំ​ចង្កេះ​ខាងស្តាំ ធ្លាយ​ទៅ​ពោះ​ខាង​​មុខ បណ្តាល​ឱ្យស្លាប់​ភ្លាម​ៗ ។ ​ពាក់​ព័ន្ធ​នឹង​​ករណី​បាញ់​សម្លាប់​ខាងលើ​នេះ​​ សមត្ថកិច្ច​មិន​ទាន់​​កំណត់​មុខសញ្ញា​ច្បាស់លាស់ថា ​ជា​គំនុំ ឬ​ក៏​ជា​​ករណី​ប្លន់នៅឡើយ​ទេ ដោយ​​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​រកមុខ​​សញ្ញាបន្ត ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព