ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២គ្រឿង​បុក​គ្នា​ពេញ​ទំហឹង​ក្បែរ​របង​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី បណ្តាល​ឱ្យ​ស្លា.ប់ម្នាក់ របួស​ម្នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បាន​ស្លា.ប់បាត់បង់ជីវិត​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ និង​បុរស​ម្នាក់ផ្សេង​ទៀត​រង​របួស​ស្រាល​ក្រោយពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញ​ទំហឹង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី២១ មករា ឆ្នាំ២០១៥ នៅ​ចំណុច​ជាប់​នឹង​របង​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី (ផ្លូវ​១១៤ កែង​និង​ផ្លូវ១០៩)

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់បាត់បង់ជីវិត​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ និង​បុរស​ម្នាក់ផ្សេង​ទៀត​រង​របួស​ស្រាល​ក្រោយពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញ​ទំហឹង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី២១ មករា ឆ្នាំ២០១៥ នៅ​ចំណុច​ជាប់​នឹង​របង​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី (ផ្លូវ​១១៤ កែង​និង​ផ្លូវ១០៩) ស្ថិត​ក្នុង​សង្កាត់​​មនោរម្យ​ ខណ្ឌ​៧​មករា ។​

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​ម៉ូតូ​ហុង​ដា​ឌ្រីមសេ១២៥​ពណ៌​ខ្មៅ​ពាក់ស្លាក​លេខ​ភ្នំ​ពេញ1BV-6412 ​ធ្វើ​ដំណើរ​តែម្នាក់​ឯង​តាម​មហាវិថីសហព័ន្ធរុស្ស៊ី​ក្នុង​ទិស​ដៅពី​កើត​​ទៅ​លិច ខណៈមក​ដល់​ចំណុច​កើត​ហេតុ​ក៏បាន​បត់ឆ្លង​ទៅ​ផ្លូវ​លេខ១០៩ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ​ក៏​ត្រូវ​បាន​ម៉ូតូ​​ស្មាសវី ពណ៌ស មួយ​គ្រឿង ពាក់ស្លាក​លេខ​ភ្នំ​ពេញ​1BA-4582 ជិះដោយ​បុរស​ម្នាក់​បើក​បរ​ធ្វើ​ដំណើរ​តាម​ផ្លូវ​១១៤​ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត បើក​មក​បុក​ចំពី​មុខ​ម៉ូតូ​ហុង​ដា​ឌ្រីម​ពេញ​ទំហឹង​​ខ្ទាតម៉ូតូ​និង​អ្នកបើក​បរ​ទៅ​លើ​ថ្នល់ បណ្តាល​ឱ្យ​បុរសបើក​ម៉ូតូ​ហុង​ដា​ឌ្រីម រង​របួស​ស្រាល ចំណែក​បុរស​បើក​ម៉ូតូ​ស្មាស​វី រង​របួស​ធ្ងន់​​ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្រ្គោះ​បន្ទាន់នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ តែជា​អកុស​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​បុរស​រង​គ្រោះ​ក៏បាន​ដាច់ខ្យល់​ស្លាប់​តែម្តង ។

ក្រោយពេល​កើត​ហេតុ​សមត្ថ​កិច្ច​បាន​ចុះ​ទៅ​វាស់វែង​នៅ​កន្លែង​កើត​ហេតុ​ និង​បាន​នាំ​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ៧មករា ដើម្បី​ដោះ​ស្រាយ​គ្នា​តាម​និតិវិធីច្បាប់ ។ ពេល​នេះ​សមត្ថ​កិច្ច​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​សព​ជន​រង​គ្រោះ​នៅ​ឡើយ​ទេ ហើយ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ទុក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាល់ម៉ែត​រង​ចាំ​សាច់ញាតិមក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។