ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ស្គូពីបើកបុក​ម៉ូតូ​វ៉េវ​ពេញ​ទំហឹង​នៅ​ស្តុប​វត្តមហាមន្រ្តី​រង​របួស​ធ្ងន់​​២​នាក់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ មនុស្ស​ពីរនាក់បាន​រង​របួស​ធ្ងន់​បន្ទាប់ពី​ជួប​គ្រោះ​ថ្នាក់ចរាចរណ៍​ដែលបង្ក​ឡើង​ដោយ​ម៉ូតូ​២គ្រឿង​បើក​បុក​គ្នា​ពេញ​ទំហឹង​ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៥០នាទី​យប់ ថ្ងៃ​ទី១៩ មករា ឆ្នាំ​២០១៥ នៅចំណុច​ស្តុបមហាមន្រ្តី (ផ្លូវ១៦៣ កែង​និង​ផ្លូវ​ព្រះសីហនុ ) ស្ថិត​ក្នុង​សង្កាត់វាល​វង់

រាជ​ធានី​ភ្នំ​ពេញ ៖ មនុស្ស​ពីរនាក់បាន​រង​របួស​ធ្ងន់​បន្ទាប់ពី​ជួប​គ្រោះ​ថ្នាក់ចរាចរណ៍​ដែលបង្ក​ឡើង​ដោយ​ម៉ូតូ​២គ្រឿង​បើក​បុក​គ្នា​ពេញ​ទំហឹង​ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៥០នាទី​យប់ ថ្ងៃ​ទី១៩ មករា ឆ្នាំ​២០១៥ នៅចំណុច​ស្តុបមហាមន្រ្តី (ផ្លូវ១៦៣ កែង​និង​ផ្លូវ​ព្រះសីហនុ ) ស្ថិត​ក្នុង​សង្កាត់វាល​វង់ ខណ្ឌ៧មករា​។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​យុវជន​ម្នាក់ជិះ​ម៉ូតូ​វ៉េវ​អាល់ហ្វា ពណ៌ខ្មៅ​មួយ​គ្រឿង ពាក់ស្លាក​លេខ​កំពង់ចាម​1G-1033 បាន​បើកបរ​ធ្វើ​ដំណើរ​តែម្នាក់ឯង​តាម​ផ្លូវ​ព្រះសីហនុ ក្នុង​ទិសដៅ​ពីលិច​ទៅ​កើត ខណៈមក​ដល់​ចំណុច​កើត​ហេតុ​( ស្តុបវត្តមហាមន្ត្រី) ម៉ូតូ​វ៉េវ​អាល់ហ្វាបាន​បើក​បត់​ឆ្វេង​ទៅ​ផ្លូវ​១៦៣ ស្របពេលនោះ​ក៏មាន​ម៉ូតូ​ស្គូពីមួយ​គ្រឿង​ ពណ៌ឈាម​ជ្រូក​ ពាក់ស្លាក​លេខ​កំពង់ចាម 1I-4399  ជិះ​ដោយបុរស​ម្នាក់​បើក​បរ​ធ្វើ​ដំណើរតាម​ផ្លូវ​ព្រះ​សីហនុ ក្នុង​ទិសដៅ​កើត​ទៅលិច បាន​បើក​វ៉ាស្តាំ​រថយន្ត​ក្រុង​មួយ​គ្រឿង​បើក​ស្រប​ទិសគ្នា​ផុតបាន​បន្តិច​ ពេលនោះ​ម៉ូតូ​ស្គូពីក៏បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​វ៉េវ​អាល់​ហ្វា​ចំពាក់​កណ្តាល​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ម៉ូតូ​រង​ការ​ខូច​ខាត​ ចំណែក​អ្នក​បើក​បរ​រង​របួស​ធ្ងន់ទាំង​២នាក់ ។

ក្រោយពេលកើត​ហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្រ្គោះនៅ​មន្ទីរ​ពេទ្យ ចំណែក​ម៉ូតូ​ទាំង​ពី​គ្រឿង​ត្រូវ​បាន​សមត្ថ​កិច្ច​ជំនាញ​ខណ្ឌ៧មករា ធ្វើការ​វាស់វែង​និង​យកម៉ូតូ​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​វាល់វង់ ដើម្បី​ដោះ​ស្រាយ​គ្នា​ជា​ក្រោយ​តាមនិតិវិធីច្បាប់ ។