ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោក​នាដ​កម្ម​លើ​ផ្លូវ​ជាតិ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍៣ករណី​ផ្សេងគ្នា​ ស្លា.ប់​៥នាក់​

9 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៥នាក់​បាន​ស្លា.ប់ ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​៣​ករណី​ផ្សេង​គ្នានៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កណ្តាល​​ចាប់​ពី​រសៀល​ថ្ងៃ​ទី​១៧ ធ្នូ​ដល់​ពេល​យប់​

ខេត្ត​កណ្តាល​ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៥នាក់​បាន​ស្លាប់ ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​៣​ករណី​ផ្សេង​គ្នានៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កណ្តាល​​ចាប់​ពី​រសៀល​ថ្ងៃ​ទី​១៧ ធ្នូ​ដល់​ពេល​យប់​ ក្នុង​នោះ​មាន​មួយ​ករណី​ពិត​ជា​រន្ធត់​ និង​សោក​សង្រេង គឺ​ប្តី​ ប្រពន្ធ និង​កូន​ជិះ​ម៉ូតូ​ឌុប​គ្នា​ទៅ​បុណ្យ​បាន​បុក​ជាមួយ​រថយន្ត​បណ្តាល​ឱ្យ​ស្លាប់​ទាំង​៣​នាក់​។

ហេតុ​ការណ៍​ប្តី ប្រពន្ធ និង​កូន​ជិះ​ម៉ូតូ​បុក​គ្នា​ជាមួយ​រថយន្ត​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៤ និង​៤០​នាទី​រសៀល ថ្ងៃ​ទី១៧​ មករា ២០១៥ នៅ​លើ​ផ្លូវ​ជាតិ​លេខ៨ ស្ថិត​ក្នុង​ភូមិ​រកា​ជន្លឹង​ ឃុំ​ពុក​ប្ញស្សី​ ស្រុក​ខ្សាច់​កណ្តាល​។ នគរ​បាល​ចរាចរណ៍​ខេត្ត​កណ្តាល​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង៣​នាក់​ជិះ​ម៉ូតូ​C១០០​កូរ៉េ​ ពណ៌​ស្លា​ទុំ បាន​បុក​ជាមួយ​រថយន្ត​ម៉ាក​សាំង​យ៉ុង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២W៨០៦៤ ។

ករណី​ទី​២​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០ និង១៥​នាទី​យប់​ នៅ​ភូមិ​ត្រពាំង​ក្រសាំង​ ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល​ នៅ​ចំណុច​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​២០-២១។ ករណី​នេះ​បណ្តាល​ឱ្យ​បុរស​ម្នាក់​ ឈ្មោះ​នួន ណាត អាយុ​២៨​ឆ្នាំ ស្លាប់​ភ្លាមៗ​ដោយ​សារ​ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម C១២៥ ពណ៌​ខ្មៅ​ ទៅ​បុកពី​ក្រោយ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​៣C៤៣៤៥ ​។

ករណីទី​៣ កើត​ឡើង​កាល​ពី​វេលាម៉ោង​១១ និង​១០​នាទី​យប់ ថ្ងៃ​ទី​១៧ មករា នៅ​លើ​ផ្លូវ​ជាតិ​លេខ​២ ស្ថិត​ក្នុង​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ​។ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម់ាក​ស្មាស់​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១BJ៤៦៧៧ តាម​ផ្លូវ​ជាតិ​លេខ២ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ពេល​ដល់​កន្លែង​កើតហេតុ​ជា​ផ្លូវ​កោង​ខ្លាំង​បាន​ជ្រុល​ឡើង​លើ​ខឿន​ ហើយ​ជ្រុល​ទៅ​ប៉ះ​បង្គោល​ភ្លើង និង​ជ្រុល​ទៅ​បុក​របង​ថ្ម​បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​តែ​ម្តង៕