ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មែសឺដេស​ស្ព័របើកលឿន​​បុក​​ចូលក្រោមហាយឡិន​ឌ័រ​ប៉ើងទៅប៉ះ​កាម​រីបាឡែន​២គ្រឿងទៀត ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ រថយន្តស្ព័រ​ មែ​សឺ​ដេស ស៊េរី​ទំនើប ​ពណ៌ស ​មួយ​គ្រឿង បើកបរ​ដោយបុរស​ម្នាក់​បាន​ធ្វើដំ​ណើរ​​លឿន​ដូចហោះ​នៅរង្វង់វ​ត្តភ្នំ ក៏​ទៅបុក​គាស់ចូល​ក្រោម​រថយន្តហាយ​ឡិន​ឌ័រ ​ពណ៌​ទឹក​ប្រាក់ មួយ​គ្រឿង​ដែល​ឈប់ចត​លើផ្លូវ​មុខហាង​ម៉ាស្សា​មួយ​កន្លែង​បណ្តាល​ឱ្យ​រថយន្ត​ហាយឡិន​ឌ័រ ប៉ើង​ខ្ទាត​ទៅប៉ះ​រថយន្ត​កាម​

រាជ​ធានី​ភ្នំពេញ ៖ រថយន្តស្ព័រ​ មែ​សឺ​ដេស ស៊េរី​ទំនើប ​ពណ៌ស ​មួយ​គ្រឿង បើកបរ​ដោយបុរស​ម្នាក់​បាន​ធ្វើដំ​ណើរ​​លឿន​ដូចហោះ​នៅរង្វង់វ​ត្តភ្នំ ក៏​ទៅបុក​គាស់ចូល​ក្រោម​រថយន្តហាយ​ឡិន​ឌ័រ ​ពណ៌​ទឹក​ប្រាក់ មួយ​គ្រឿង​ដែល​ឈប់ចត​លើផ្លូវ​មុខហាង​ម៉ាស្សា​មួយ​កន្លែង​បណ្តាល​ឱ្យ​រថយន្ត​ហាយឡិន​ឌ័រ ប៉ើង​ខ្ទាត​ទៅប៉ះ​រថយន្ត​កាម​រីបា​ឡែន​ ២គ្រឿង​ទៀត​ដែល​ឈប់ចត​ នៅក្បែរ​នោះ​ដែរ ​​រងការខូច​ខាត​យ៉ាង​ដំណំ ​ចំណែក​រថយន្ត​ស្ព័រ មែសឺ​ដេស បង្កហេតុ​នោះ​វិញ​ត្រូវរថយន្ត​ហាយឡិន​ឌ័រ ​សង្កត់​ពី​លើ​បណ្តាលឱ្យ​រងការ​ខូចខាត​ស្ទើរទាំង​ស្រុង តែ​សំ​ណាង​ល្អក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរខាង​លើនេះ​មិនបាន​បណ្តាល​ឱ្យ​មានអ្នក​ស្លាប់​ឫរង​របួស​ធ្ងន់ធ្ងរ​អ្វីទេ​។​

ហេតុការណ៍នេះ​កើតឡើង​នៅវេលា​ម៉ោង១នឹង​១៥នាទីរំលងអាធ្រាត្រ​ឈាន​ចូលថ្ងៃ​ទី១៧ មករា​ ២០១៥ តា​ម​បណ្តោយ​ផ្លូវ៩៤ ​ចំណុចរង្វង់​មូលវត្ត​ភ្នំ​ទល់មុខ​នឹងហាង​ម៉ាស្សាវត្តភ្នំ ស្ថិត​ក្នុង​ សង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ​។ នៅ​កន្លែង​ហេតុសមត្ថកិច្ច​មិនទាន់ស្គាល់​អត្តសញ្ញាណ​ម្ចាស់​រថយន្តទាំង​៤គ្រឿង​នៅឡើយទេ ។

យោងតាម​ប្រភពព័ត៌មាន​នៅកន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថាមុនពេល​កើតហេតុ​គេឃើញរ​ថយន្ត​ស្ព័រ មែសឺ​ដេស​ ពណ៌ស ​មួយគ្រឿង​អត់មាន​ស្លាកលេខ ​បើកបរ​ដោយ​បុរស​ម្នាក់ រួមដំណើរ​ដោយ​មិត្តភក្តិ​ប្រុសម្នាក់​ទៀត​បាន​ធ្វើដំណើរ​យ៉ាង​លឿន​ដូចតាម​បណ្តោយ​ផ្លូវលេខ​៩៤ (រង្វង់មូល​វត្តភ្នំ)​ ក្នុងទិស​ដៅពី​កើតទៅ​លិច​ស្រាប់​តែមកដល់​ចំណុចកើត​ហេតុជា​ផ្លូវ​កោង រថយន្ត​មែសឺដេស​នោះបួង​ចង្កូច​មិនទាន់​ក៏ជ្រុល​ទៅបុក​គាស់​ចូល​រថយន្ត​ហាយឡិន​ឌ័រ ​ពណ៌ទឹក​ប្រាក់ ​មួយ​គ្រឿង​អត់ស្លាក​លេខ ដែល​ឈប់ចត​លើផ្លូវ​មុខហាង​ម៉ាស្សា​វត្ត​ភ្នំ ​ចំពី​ក្រោយ​ពេញ​ទំហឹង​បណ្តាលឱ្យ​រថយន្ត​ហាយ​ឡិន​ ឌ័រ ប៉ើង​ខ្ទាត​ទៅប៉ះ​រថយន្ត​កាមរីបា​ឡែន ពណ៌ទឹក​ប្រាក់​២គ្រឿង​ទៀតដែល​ឈប់ចត ​នៅក្បែរ​នោះ​ដែរ បណ្តាល​ឱ្យ​រថយន្ត​កាមរីបា​ឡែនទាំង​២គ្រឿង​នោះរង​ការ​ខូចខាត​ក្រពិតគូទ​ក្រោយយ៉ាង​ដំណំ ​ចំណែករថយន្ត​ហាយឡិន ឌ័រ បាន​ក្រឡាប់​មកសង្កត់​ពីលើរថយន្ត​ស្ព័រ មែសឺដេស​បង្កហេតុនោះ​វិញបណ្តាល​ឱ្យ​រងការខូច​ស្ទើរទាំងស្រុង ។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ធ្វើការវាស់​វែងស្ទូច​យករថយន្ត​ទាំង៤គ្រឿង​ទៅរក្សាទុក​នៅការិយាល័យ​ចរាចរ​ផ្លូវគោក​នៃស្នង​ការដ្ឋានន​គរបាលរាជធា​នីភ្នំពេញ​ដើម្បីធ្វើការ​ដោះ​ស្រាយទៅ​តាមផ្លូវច្បាប់ ។