ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកពី​និយាយ​ចំពេក !

9 ឆ្នាំ មុន

និយាយ​ពិត និយាយ​ត្រង់​ពេក​…​ អត់​សូវ​ល្អ​ទេ សម័យកាល​នេះ ជា​ពិសេស​នៅ​តាម​បណ្តា​ខេត្ត​ខ្លះ​នោះ ។ បើ​ឃើញ​រដ្ឋអំណាច​ខេត្ត​ប្រមូល​ខុស​ប្រក្រតី កុំ​សូវ​និយាយ​ចំ​ពេក

និយាយ​ពិត និយាយ​ត្រង់​ពេក​…​ អត់​សូវ​ល្អ​ទេ សម័យកាល​នេះ ជា​ពិសេស​នៅ​តាម​បណ្តា​ខេត្ត​ខ្លះ​នោះ ។ បើ​ឃើញ​រដ្ឋអំណាច​ខេត្ត​ប្រមូល​ខុស​ប្រក្រតី កុំ​សូវ​និយាយ​ចំ​ពេក​… ​កុំ​និយាយ​រឿង​ដែល​ឯកឧត្តម ​«​រសើប​» ព្រោះ​ឯកឧត្តម​មួយ​ៗ​ខ្លះ​នោះ​មានរឿង​រសើ់ប​«​ច្រើន​» ។

មាន​ឯកឧត្តម​មហិមា​មួយ​នោះ​នៅ​ខេត្ត​ជាប់​រាជធានី​ភ្នំពេញ មានរឿង ​«​រសើបច្រើន​»​ គួរសម ។ ថ្ងៃមួយ​នោះ​កោះសន្តិភាព​ទៅ​ថត​យក​ព័ត៌មាន​…​គ្រាន់តែ​ឃើញ​ភ្លាម គាត់​ថា​ «​ពួក​អា​ប្រឆាំង​ម៉ោហើយ​!»… ​ហេ ! ហេ !…

ភ្នាក់ងារ​កោះសន្តិភាព​ប្រាប់​មក​អា​ឡេវ​ថា គាត់​ហៅ​ខ្ញុំ​ថា «​ពួក​អា​ប្រឆាំង​» ខ្ញុំ​អត់​ឮ​ទេ​…​ ​ប៉ុន្តែ​មន្ត្រី​ដែល​ទៅ​ហែហម​គាត់​ជា​អ្នក​ប្រាប់​មក​ខ្ញុំ​… ​ហើយ​ពួក​គេ​សើច​ដាក់​ខ្ញុំ ។

គេ​ហៅ​អីចឹង ! អត់​ខុស​ទេ​… ​បើ​ឮ​ហើយ​ត្រូវ​តែរ​ញឹ​ម​ដាក់​គាត់​… ​ស្វាគមន៍​គាត់​ដោយ​សុភាព​ផង​…​ ។ តោង​ដឹង​ថា កាលណា​យើង​សរសើរ​គាត់ ទើប​គេ​ហៅ​ថា «​គ្នា​គាត់​»​ ឬ​ «​គ្នា​ឯង​» ។ បើ​យើង​និយាយ​ពិត​ពេក​… ​មិន​ជួយ​លាក់បាំង​រឿង​គាត់ ឬ​មិន​ជួយ​លើក​ខោ​ឱ្យ​គាត់ គេ​ហៅ​ថា «​ពួក​អា​ប្រឆាំង​» ​អីចឹង​…​ ពិតជា​ត្រឹមត្រូវ​ផង់​គេ​ហើយ​…​កុំ​ខឹង !

ល្មម​គាត់​ខឹង​ដែរ​… ​ចៅហ្វាយខេត្ត​មុន លក់​ខ្ទេច លក់​ខ្ទី លក់​បឹង លក់​បេនឡាន ។​ល​។ ចៅហ្វាយខេត្ត​ទៅ​ក្រោយ​… ​ជួយ​រុញ​ថែម​…​ ឱ្យ​វា​ឆាប់​ចប់ ។ ហៅ​អ្នកទិញ​មក​ជួយ​ស្លៀកខោ​ឱ្យ​…​ ជួយ​ការងារ​អ្នកទិញ​ឱ្យ​ដល់​គោលដៅ​…​ ងាប់រាស្ត្រ​ណា​… ​ងាប់​ទៅ​…
មក​ពី​និយាយ​ចំ​ពេក ទើប​គេ​ហៅ​ថា «​ពួក​អា​ប្រឆាំង​»…​ហេ ! ហេ ! 
អា​ឡេវ