ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​«​ជើង​ខ្លាំង​»

9 ឆ្នាំ មុន

មួយ​ឆ្នាំ​កន្លង​ផុត​ទៅ​​ជើង​ខ្លាំង​ទាំងឡាយ​ស្ថិត​ក្នុង​អារម្មណ៍​មហាជន​នៅឡើយ​ ​។ ​​សូមកុំ​ឱ្យ ​«​ជើង​ខ្លាំង​» ទាំងនោះ​មក​ស្ថិត​ក្នុង​ឆ្នាំ​ថ្មី​ «ដែល​នាំ​ចង្រៃ ​នាំ​ឧបទ្រព​ដល់​សង្គម»

មួយ​ឆ្នាំ​កន្លង​ផុត​ទៅ​ជើង​ខ្លាំង​ទាំងឡាយ​ស្ថិត​ក្នុង​អារម្មណ៍​មហាជន​នៅឡើយ​ ​។ ​សូមកុំ​ឱ្យ ​«​ជើង​ខ្លាំង​» ទាំងនោះ​មក​ស្ថិត​ក្នុង​ឆ្នាំ​ថ្មី​ «ដែល​នាំ​ចង្រៃ ​នាំ​ឧបទ្រព​ដល់​សង្គម» ។

ជួយ​ពិចារណា​ផង​ ​តើ​ជើង​ខ្លាំង​អ្វី​ខ្លះ ទៅ​ក្នុង​ឆ្នាំ​កន្លង​អ្នក​អាន​បាន​ទូរស័ព្ទ​ប្រាប់​អា​ឡេវម្តង​ៗ​ថា «​ជើង​ខ្លាំង​» ​ពី​អតីត​កាលដែល​មិន​អាច​បំភ្លេច​បាន​មាន ៖ ជើង​ខ្លាំង​ជួញ​ឈើ​ប្រណីត… ជើង​ខ្លាំង​កាប់​ព្រៃស្រោង​… ជើង​ខ្លាំង​គេចពន្ធ​… ជើង​ខ្លាំង​ជួញ​គ្រឿងញៀន​… ដែល​ចាប់​បាន​តែ​ពុកមាត់​ ​ពុកចង្កា​ អា​ឆោម​ៗ​ នៅ​អា​ដែល​… ជើង​ខ្លាំង​យក​បាន​ដី​ធំ​ៗ ​ក្នុង​រាជធានី​… ជើង​ខ្លាំង​ខាង​បាញ់​សេរី​… ជើង​ខ្លាំង​កា​ស៊ីណូ​… ដែល​ខ្មែរ​ចូល​លេង​តាម​ចិត្ត​… ជើង​ខ្លាំង​ទទួល​ម៉ៅ​ការ​សាងសង់… ស្ថាបនា​អត់​ដេញថ្លៃ​… ជើង​ខ្លាំង​ប្រមូល​ទិញ​អចលនទ្រព្យ​រដ្ឋ​… ជើង​ខ្លាំង​ខាង​ជាប់គុក​… មានសំណាង​សរសេរ​សារ​ណា​… ដឹក​ចេញ​កន្លះ​ឡាន​… ជើង​ខ្លាំង​ខាង​ប្រព្រឹត្តិ​បទល្មើស ​«​ឈ្នះ​បាន​ដី​…ចាញ់​បាន​ប្រាក់​»… ជើង​ខ្លាំង​រំលោភ​យក​រ៉ែ​មាស​ រ៉ែ​ថ្ម​ម៉ា​ប​ ​អត់​បាច់​មានច្បាប់… ជើង​ខ្លាំង​ស្ថិត​នៅ​ក្រៅច្បាប់​… ដែល​វា​មួយ​នេះ​មាន​គ្រប់​សម័យកាល​… «​ជើង​ខ្លាំង​» ​រាប់​ត្រួស​ៗ​នេះ​ ជា​មេរោគ​ពុក​រលួយ​… មែនហើយ​… កុំ​ឆ្ងល់​…អា​ឡេវ