រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានបានឱ្យដឹងថា ផ្លូវ៣៣៦ដែលអាជីវករ និងម្ចាស់ស្តង់ រួមទាំងម្ចាស់ផ្ទះយកធ្វើអាជីវកម្មនោះអាចធ្វើចរាចរណ៍បានហើយទាំងរថយន្ត និងម៉ូតូ នៅវេលាម៉ោង១០ និង៤៣នាទីព្រឹក ថ្ងៃទី៩ មករា នេះ បន្ទាប់ពីអាជ្ញាធរខណ្ឌទួលគោកចាត់វិធានការក្តៅចុះចាប់ឆត្រ និងស្តង់មួយចំនួនរួចមក។
ជុំវិញបញ្ហានេះ លោកប៉ាង លីដា អភិបាលរងខណ្ឌទួលគោកបានអំពាវនាវឱ្យប្រជាពលរដ្ឋនៅតាមផ្លូវ៣៣៦ខាងជើងផ្សារដើមគរ និងផ្លូវ២៣៩ ជុំវិញផ្សារនាគមាសបញ្ឈប់ការលក់ដូរជាបន្ទាន់ បើមិនដូច្នោះទេ អាជ្ញាធរនឹងចុះចាប់ដោយឥតយោគយល់ឡើយ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ