ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ក្តៅ​​ខ្លួន​របស់​កុមារ​​ខ្លះ​មិន​ចាំ​​បាច់​ត្រូវ​ការ​ព្យា​បាល​ទេ

13 ឆ្នាំ មុន

យល់​ដឹង ៖ មានករណីជាច្រើនដែលឪពុកម្តាយគ្រប់រូប​មានការភ័យខ្លាចនិងព្រួយបារម្ភពេលដែលកូន​របស់ខ្លួនឡើងកម្តៅ។ ប៉ុន្តែ​មានការ​ស្រាវជ្រាវថ្មី​របស់​ AAP(American Academy of Pediatrics)​​ នៃ​អាមេរិក ​ដែលមាន​បំណង​សម្រាល​​ភាពភ័យខ្លាចដោយការក្រើនរំលឹក​ឪពុក​​ម្តាយ​គ្រប់​រូបថា ការក្តៅខ្លួនភាគច្រើន​ជា​ប្រតិកម្មធម្ម​ជាតិ​របស់ខ្លួនប្រាណមនុស្ស ដើម្បី​ប្រឆាំងទប់​ទល់​នឹងជំងឺ

​យល់​ដឹង ៖ មានករណីជាច្រើនដែលឪពុកម្តាយគ្រប់រូប​មានការភ័យខ្លាចនិងព្រួយបារម្ភពេលដែលកូន​របស់ខ្លួនឡើងកម្តៅ។ ប៉ុន្តែ​មានការ​ស្រាវជ្រាវថ្មី​របស់​ AAP(American Academy of Pediatrics)​​ នៃ​អាមេរិក ​ដែលមាន​បំណង​សម្រាល​​ភាពភ័យខ្លាចដោយការក្រើនរំលឹក​ឪពុក​​ម្តាយ​គ្រប់​រូបថា  ការក្តៅខ្លួនភាគច្រើន​ជា​ប្រតិកម្មធម្ម​ជាតិ​របស់ខ្លួនប្រាណមនុស្ស ដើម្បី​ប្រឆាំងទប់​ទល់​នឹងជំងឺ ហើយការធ្លាក់កម្តៅក៏​អាច​​មក​ពី​​ការ​បន្ត​ប្រឆាំងនឹងជំងឺ។ AAP បានផ្តល់យោបល់ថា ជាធម្មតាឪពុក ម្តាយគ្រាន់តែចង់ព្យាបាលការក្តៅខ្លួនរបស់កូន​តែបែរជាធ្វើឲ្យកូនរបស់ខ្លួនមានអារម្មណ៍មិន​ស្រួលទៅវិញ។

ការក្តៅខ្លួនជាហេតុផលធម្មតាទូទៅមួយ​ដែលឪពុកម្តាយតែងតែទៅជួបជាមួយគ្រូពេទ្យ​កុមារ ឬអ្នកផ្តល់សេវាថែទាំ​សុខភាព។ ឪពុក​ម្តាយ​មានការបារម្ភទៅលើកត្តាអាថ៌កំបាំងផ្តល់​ផលអវិជ្ជមានជាច្រើនដែល​អាច​នឹងកើតមាន​ឡើង​ដោយសារការក្តៅខ្លួន នេះបើតាមសម្តី​របស់​លោកស្រីវេជ្ជបណ្ឌិត​ផ្នែក​ជំងឺកុមារ Janice Sullivan​ មកពីរដ្ឋ Kentucky ។ គាត់បន្តថា ពេល​ខ្លះឪពុក​ម្តាយគិតថា ប្រសិនបើពួក​គាត់​ព្យា​បាល​កូន​របស់គាត់ វានឹង​ធូរស្បើយឆាប់​រហ័ស ប៉ុន្តែការក្តៅខ្លួនជារោគសញ្ញាជំងឺ ហើយ​វាជា​នាទីរបស់ខ្លួនប្រាណដើម្បីបន្ថយមេរោគឲ្យ​ជា​សះស្បើយ។ ការក្តៅខ្លួនជាមូលហេតុតែមួយ​គត់​ដែល​ខ្លួនប្រាណ​កូន​របស់​លោក​អ្នកត្រូវផលិត​ចំនួន​គោលិកាសក្នុងឈាមច្រើន។ ប្រសិនបើ​អ្នក​ធ្វើឲ្យ​ថយ​កម្តៅ កូនរបស់លោកអ្នកនឹង​មិនអាច​ផលិត​គោលិកា​សគ្រប់គ្រាន់ដើម្បីប្រឆាំងជំងឺ​ឡើយ។

ក្នុងក្រុមគ្រួសារគួរចងចាំថា ពេលកូនលោក​​អ្នក​ក្តៅខ្លួន វាគ្រាន់​តែ​ជា​រោគ​សញ្ញាមិន​មែនជា​បញ្ហាធំ​ដុំឡើយ។ ការក្តៅខ្លួនវាអាចមានគុណ​សម្បត្តិ​ដែរ ហេតុនេះឪពុកម្តាយគ្រប់រូបគួរតែ​ពិនិត្យឲ្យបាន​ច្បាស់ពីកត្តាដែលបង្កឲ្យក្តៅខ្លួន មិន​មែនក្តៅ​ដោយ​ខ្លួនឯង។

តាមរបាយការណ៍AAPដែលចេញផ្សាយ​តាម​រយៈទស្សនាវដ្តីPediatricsក្នុងខែមីនា ថា ក្រៅពីការចាប់អារម្មណ៍លើចំនួនកម្តៅតាម​ទែម៉ូម៉ែត្រ ឪពុកម្តាយគ្រប់រូប​គួរតែទុក​ឲ្យកូន​តាម​ទំលាប់ធម្មតា ដើម្បីអាចឲ្យយើងដឹង​ថា តើ​គួរផ្តលថ្នាំបញ្ចុះកម្តៅឬអត់។ ប្រសិនបើកូនរបស់​លោក​អ្នកញ៉ាំ និង​ផឹកទឹកធម្មតា ឬលេង​ជា​ធម្មតា​ដូចមុន ហើយមើល​ទៅដូច​ជា​គ្មានអ្វីប្លែក ហេតុ​អ្វី​មិនទុកឲ្យវា​ព្យាបាល​តាម​បែប​​ធម្មជាតិទៅ?

ផ្ទុយទៅវិញ ប្រសិនបើកូនរបស់លោកអ្នក​ដូចជាដេកសន្ធឹងសន្ធៃ ខ្ជិលច្រអូស លែងលេង និងមិនស្រួល​ខ្លួន លោក​អ្នកគួរតែសាក​ល្បង​ប្រើថ្នាំបញ្ចុះ​កម្តៅដូចជា ថ្នាំប្រភេទ​ប៉ារ៉ាសេតា​ម៉ុល​ ថ្នាំTylenol និងថ្នាំប្រភេទ​Ibuprofen​ដូចជាថ្នាំAdvil ឬMotrinដែលនឹងអាច​ឲ្យ​កូន​របស់លោកអ្នកបានជាសះស្បើយ តែត្រូវប្រើ​តាមវេជ្ជបញ្ជារបស់គ្រូពេទ្យក្មេងតាមអាយុ និង​ទម្ងន់របស់កូនលោកអ្នក។
ទោះ​បី​ជាបែបនេះក្តី របាយការណ៍AAPក៏​បានលើកឡើងពីកត្តាគ្រោះថ្នាក់នៃផលិតផលថ្នាំ​ពេទ្យមួយចំនួនដែលអាចបង្កជាបញ្ហាដែលនឹង​អាចកើតឡើងក្រោយពេលទទួលទាន​វា​ច្រើន​ពេក។ តាមការស្រាវជ្រាវពីមុនបានបង្ហាញថា មាន​ឪពុកម្តាយពាក់កណ្តាលមិនបានផ្តល់ថ្នាំឲ្យ​កូន​លេបតាមវេជ្ជបញ្ជាត្រឹមត្រូវគ្រប់ដុសទេ។

មានគ្រូពេទ្យក្មេងមួយចំនួនបានចាប់ផ្តើម​ផ្តល់យោបល់ឲ្យឪពុកម្តាយផ្លាស់ប្តូរគ្នាក្នុងការ​ផ្តល់ថ្នាំឲ្យកូនលេប ប៉ុន្តែAAPបាននិយាយថា ពេលនេះគ្មានភស្តុតាងគ្រប់គ្រាន់ណាមួយផ្សេង​ទៀត ឬបង្អាក់មិនឲ្យប្រើប្រាស់ថ្នាំព្យាបាលបែប​នោះទេ។ គ្រាន់តែមានការបារម្ភខ្លាចឪពុក​ម្តាយមួយចំនួនដែលពុំទាន់យល់ច្បាស់ពីការប្រើ​ប្រាស់ថ្នាំឲ្យបានគ្រប់ដុសក្នុងពេលប្រើ​វា​ប៉ុណ្ណោះ។
លោកស្រីវេជ្ជបណ្ឌិតSullivanបន្តថា វាជា​រឿងមួយសំខាន់ដែលឪពុកម្តាយមិនផ្សំថ្នាំក្តៅ​ខ្លួនដល់កូនដែលមានវ័យជំទង់ ទោះ​បីជាពួក​គាត់​ខំកិនថ្នាំឲ្យកូនលេបក្តី។ វាជា​រឿងមួយ​រឹត​តែ​សំខាន់ដែលត្រូវប្រើប្រាស់ថ្នាំក្នុង​កំរិតមួយដែល​ស៊ី​ជាមួយនឹងអាយុរបស់កុមារ។

ចំណែកក្នុងរបាយការណ៍​របស់AAP ក៏បាន​ក្រើនរំលឹកដល់ឪពុកម្តាយមិនគួរប្រើប្រាស់ថ្នាំ​អាស្ពៀរ​រីនដល់កូនក្មេងដែរ។ មួយវិញទៀត ការ​ប្រើសារធាតុអាល់កុលដើម្បីបញ្ចុះកម្តៅ ​អាច​នាំឲ្យមានបញ្ហាស្បែក។
មាតាបិតាគួរតែពិភាក្សាជាមួយគ្រូពេទ្យព្យា​បាលកូនរបស់​ខ្លួន ​ថាតើត្រូវធ្វើបែបណាពេល​កូនធ្លាក់ខ្លួនឈឺ។ជាទូទៅមាតាបិតាត្រូវ​ប្រញាប់​នាំ​កូនទៅជួបគ្រូពេទ្យពេល​កូន​មាន​កម្តៅ ៖ ក្មេង​មានអាយុក្រោម៣ខែដែលមានកម្តៅ​លើស​ពី៣៨អង្សា, ក្មេងមានអាយុរវាង៣ខែ​ទៅ​៦​ខែ​ដែល​មានកម្តៅចាប់ពី៣៨,៦១​អង្សា​​ឡើងទៅ​។ សំរាប់ក្មេងធំដែល​មាន​កម្តៅចាប់ពី៣៩,៤៤​អង្សា​ឡើងទៅ​, សំរាប់ក្មេងដែល​ក្តៅ​ខ្លួន​ ហើយ​មាន​សភាពឈឺក្បាល មានកន្ទួលលើស្បែក ពិបាក​​​ដក​ដង្ហើម ល្ហិត​ល្ហៃ ឬខ្វះជាតិទឹក ៕