ខេត្តកណ្តាល ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តដឹកទំនិញធុនធំ បើកបរមានល្បឿនលឿនចុះពីលើស្ពានចាប់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុកម៉ូតូហុងដា សេ១២៥ មួយគ្រឿង ដែលបើកបញ្ច្រាសទិសគ្នា ហើយរថយន្តនោះបានក្រឡាប់ទៅប៉ះរថយន្តដឹកទឹកកកមួយគ្រឿងទៀតដែលចតស្ងៀមក្បែររង្វង់មូលស្ពានព្រែកតាមាក់ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី៥ មករា ២០១៥ នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ប៉ូលិសចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ជា អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិតាំងឫស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ជាអ្នកបើកបរម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-4886 និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ឈ្មោះ ឡឹប ពាំ អាយុ២៨ឆ្នាំ មានទីលំនៅភូមិទួលអន្លប់ ឃុំទួលអន្លប់ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាអ្នកបើកបររថយន្តបង្កហេតុ ម៉ាកហ៊ីយ៉ាន់ដាយ ធុនធំដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-7479 ។ ចំណែករថយន្តដឹកទឹកកកដែលត្រូវរថយន្តហ៊ីយ៉ាន់ដាយក្រឡាប់ទៅប៉ះម៉ាកហ៊ីយាន់ដាយដឹកទំនិញ ពណ៌ខៀវ ពាក់ស្លាកលេខ កណ 02A2862 បើកបរដោយឈ្មោះទ្រី ឡេងហួន ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិពុកឫស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មិនមានរងរបួសទេ ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ