ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​នៃ​សារមន្ទីរ​ជាតិ​កម្ពុជា​ជា​ឃ្លាំង​កំណប់​វត្ថុ​បុរាណ​ខ្មែរ

9 ឆ្នាំ មុន

សារមន្ទីរ​ជាតិ​បាន​កសាង​នៅ​ថៃ្ង​ទី​១៥ សីហា ១៩១៧ តាម​របៀប​ស្ថាបត្យកម្ម ប្រពៃណី​ខ្មែរ ហើយ​ត្រូវ​បាន​សម្ពោធ​ក្នុង​ឆ្នាំ​១៩២០ ដោយ​ព្រះបាទ​ស៊ី​សុវត្ថិ ។ នៅ​ខាងក្នុង​សារមន្ទីរ​ជាតិ​មាន​តម្កល់​វត្ថុ​បុរាណ​សល់​តាំងពី​សម័យ​មុន​អង្គរ និង​សម័យ​អង្គរ ។ វា​ជា​ការ​ប្រមូល​ថែរក្សា​ទុក​ដ៏​ល្អ​សម្រាប់​ពិភពលោក​

សារមន្ទីរ​ជាតិ​បាន​កសាង​នៅ​ថៃ្ង​ទី​១៥ សីហា ១៩១៧ តាម​របៀប​ស្ថាបត្យកម្ម ប្រពៃណី​ខ្មែរ ហើយ​ត្រូវ​បាន​សម្ពោធ​ក្នុង​ឆ្នាំ​១៩២០ ដោយ​ព្រះបាទ​ស៊ី​សុវត្ថិ ។ នៅ​ខាងក្នុង​សារមន្ទីរ​ជាតិ​មាន​តម្កល់​វត្ថុ​បុរាណ​សល់​តាំងពី​សម័យ​មុន​អង្គរ និង​សម័យ​អង្គរ ។ វា​ជា​ការ​ប្រមូល​ថែរក្សា​ទុក​ដ៏​ល្អ​សម្រាប់​ពិភពលោក​ស្រាវជ្រាវ​អំពី​វត្ថុ​បុរាណ សិល្បៈ សាសនា បុរាណវិទ្យា​ខ្មែរ​តាំងពី​សតវត្ស​ទី​៤ រហូត​ដល់​សតវត្ស​ទី​១៣ ។

សា​រម​នី្ទ​រ​ជាតិ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៩១៧ ក្នុង​សម័យ​អាណានិគម​បារាំង​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា (១៨៦៣-១៩៥៣) ដែល​មាន​ស្ថាបត្យករ ជនជាតិ​បារាំង​ឈ្មោះ​ហ្ស៊​ក ហ្គ្រូ​ស​លី​យេ (George Groslier) ដែល​មាន​បណ្ដោយ​៥៤​ម៉ែត្រ និង​ជម្រៅ​៦៦​ម៉ែត្រ ហើយ​សង់​លើ​ខឿន​ដែល​មាន​កម្ពស់​២​ម៉ែត្រ  កន្លះ ។ ពិធី​សម្ពោធ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថៃ្ង​ទី​១៣ ខែមេសា ឆ្នាំ​១៩២០ ក្រោម​ព្រះ​រាជាធិបតី​ភាព​របស់​ព្រះករុណា ព្រះបាទ​ស៊ី​សុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា និង​ចំពោះ​មុខ​លោក​ហង់​រី បូ​ឌ្វាំ​ង អ្នក​ប្រចាំការ​ជាន់ខ្ពស់​បារាំង​នៅ​កម្ពុជា ។ កាលពី​ដំបូង​ឡើយ​សា​រម​នី្ទ​រ​ជាតិ​នេះ​មានឈ្មោះ​ថា «​សា​រម​នី្ទ​រ​ក្រុង​កម្ពុជា​ធិ​បតី​» ហើយ​ដើម្បី​លើក​កិ​តិ្ត​យស​ដល់​លោក​ទេសាភិបាល​បារាំង​ឈ្មោះ អាល់​ប៊ែ​រ សារូ​ត៍ (Albert Sarraut) ទើប​ប្តូរ​ឈ្មោះ​ជា «​សា​រម​នី្ទ​រអា​ល់​ប៊ែ​រ សា​រូត​» ។

សព្វ​ថៃ្ង​មានការ​តាំង​ស្លាក​ពីរ​ធើ្វ​អំពី​ថ្មកែវ​មួយ​ជា​ភាសា​ខ្មែរ និង​មួយទៀត​ជា​ភាសា​បារាំង​ដែល​គេ​ចារឹក​តាំងពី​ជំនាន់​នោះ ។ ប្លង់​សា​រម​នី្ទ​រ​ត្រូវ​បាន​គូរ​ដោយ​លោក ហ្ស៊​ក ហ្គ្រូ​ស​លី​យេ (George Groslier) សមូហកម្ម​នៃ​ក្បាច់ចម្លាក់​របស់​វិមាន សុទ្ធ​សឹង​ជា​ស្នាដៃ​របស់​វិចិត្រករ​ខែ្ម​រដែ​ល​ជា​គ្រូ និង​ជា​សិស្ស​របស់​សាលា​នេះ​ដែល​មាន​ដូច​ជា​រឿង​នាង​កាកី ឬ​រៀមកេរ្ដិ៍​ជាដើម ( កាលពីសម័យ​នោះ​អគារ​នោះ​ជា​សា​រម​នី្ទ​រ​ផង និង​ជា​សាលា​បណ្តុះបណ្តាល​ផង​) ។ អ្នក​ទាំងនោះ​បាន​តុបតែង​ក្បាច់​ច​មា្ល​ក់​ដ៏​រស់​រវើក​នៅ​លើ​បង្អួច​ទាំង​ដប់​ពីរ និង​ទៅ​លើ​ទ្វារធំ​ទាំង​បី ដែល​បាន​គូរ​ផ្ទាំងគំនូរ ផ្សេង​ៗ​តាម​រឿងព្រេង​និទាន​ខែ្ម​រ​បុរាណ​តាម​សន្លឹក​បង្អួច​ជួរ​ខាងលិច (​ពី​ខាងក្នុង​) ។

សា​រម​នី្ទ​រ​ជាតិ​សិ្ថ​ត​នៅ​ក្នុង​មណ្ឌល​តែ​មួយ​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ខាងត្បូង (​សង់​ក្នុង​ឆ្នាំ​១៩១៧) ប្រជាជន​ខែ្ម​រ​មាន​ទម្លាប់ ហៅ​មណ្ឌល​នេះ​ថា «​សាលារចនា​» ។ សា​រម​នី្ទ​រ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អភិរក្ស​ជនជាតិ​បារាំង​មាន​ជា​អាទិ លោក​ហ្ស៊​ក​ហ្គ្រូ​ស​លី​យេ ជា​អភិរក្ស​ទី​មួយ ព្យែ​រ​ឌុ​យ​ប៉ុង (Pierre Dupont) ហើយ​បន្ត​មក​ទៀត​ការ​គ្រប់គ្រង​សា​រម​នី្ទ​រ​ក៏​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​លោក​សូ​ឡង់ ជែ​រី​ប៊ែ​រណា (Solange Thierry Bernard) ធ្វើ​ជា​ចាងហ្វាង​រហូត​ដល់​ឆ្នាំ​១៩៤៩ ។

បន្តបន្ទាប់​មក​ទៀត​ក្នុង​ឆ្នាំ​១៩៥០​សា​រម​នី្ទ​រ កាន់កាប់​ដោយ​លោក Jean Boesselier ដែល​ជា​អភិរក្ស​រង​នៅ​អង្គរ ក៏​បាន​ទទួល​ការងារ​ដឹកនាំ​នៅ​សា​រម​នី្ទ​រវិ​ញ ។ លោក​បាន​រៀបចំ​ការ​ផេ្ទ​រ​អំណាច​គ្រប់គ្រង សា​រម​នី្ទ​រ​ពីសា​លា​បារាំង​ចុង​បូ​ព៌‌ា​មក​ជូន​រាជរដ្ឋាភិបាល​វិញ ។ ពេល​នោះ​ហើយ​ដែល​សា​រម​នី្ទ​រ​ត្រូវ​ប្តូរ​ឈ្មោះ​មក​ជា សា​រម​នី្ទ​រ​ជាតិ​នៃ​កម្ពុជា ។ បន្ទាប់​ពី​លោក Jean Boesselier មក កញ្ញា​ម៉ា​ដឺ​ឡែ​ន ហ្ស៊ី​តូ (Madeleine Giteau) (១៩៥៦-១៩៦៦) បាន​មក​ធើ្វ​ជា​អភិរក្ស​បន្ត ។

ចាប់តាំងពី​ឆ្នាំ​១៩៦៦ កិច្ចសន្យា​ដប់​ឆ្នាំ​រវាង​សាលា​បារាំង​ចុង​បូ​ព៌‌ា និង​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ដល់កំណត់​បញ្ចប់ ។ ការងារ​ដឹកនាំ​គ្រប់គ្រង​សា​រម​នី្ទ​រ​ជាតិ​ត្រូវ​បាន​ផេ្ទ​រម​ក​ជូន​អភិរក្ស​ខែ្ម​រ​ដំបូង​បំផុត គឺ​លោក​ជា ថៃ​សេង (Chea Thay Seng) ដែល​លោក​ធ្លាប់​ទៅ​សិក្សា​នៅ «Ecole du Louvre» និង​នៅ​សាកលវិទ្យាល័យ​ក្រុងប៉ារីស​នា​ប្រទេស​បារាំង ។ លោក​ជា ថៃ​សេង បាន​ដឹកនាំ​សា​រម​នី្ទ​រ​ក្នុង​ឋានៈ​ជា​អភិរក្ស (​ចាងហ្វាង​) រហូត​ដល់​១៩៧១ ។ បន្ទាប់​មក​លោក Ly Vouong ត្រូវ​បាន​តែងតាំង​ជា​អភិរក្ស​បន្ត ។ លោក​ទាំង​ពីរ​នាក់​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​របប​ខែ្ម​រ​ក្រហម ។

នៅ​ទស​វត្ស​ឆ្នាំ​១៩៧០ ដោយ​ប្រទេស​កម្ពុជា​ជួបនឹង​វិ​ប​តិ្ត​នយោបាយ​ហើយ​សនិ្ត​សុខ​មិន​ធានា​ផង​នោះ លោក Bernard Philippe Groshier ដែល​ជា​អ្នកគ្រប់គ្រង​ប្រាសាទអង្គរវត្ត ក៏​បាន​ដឹក​ជញ្ជូន​វត្ថុ​ដ៏​មាន​ត​មៃ្ល​ពី​អភិរក្ស​អង្គរ ខេត្តសៀមរាប មក​កាន់​សា​រម​នី្ទ​រ​ជាតិ ។ វត្ថុ​សិល្បៈ​ដ៏​មាន​ត​មៃ្ល​ពីសា​រម​នី្ទ​រទាំង​ពីរ​នៃ​ខេត្តបាត់ដំបង និង​សា​រម​នី្ទ​រ​ដទៃ​ទៀត​ក៏​ត្រូវ​បាន​ជញ្ជូន​មក​ទុក​ក្នុង​សា​រម​នី្ទ​រ​ជាតិ​ដែរ ។

ក្រោយ​ពី​បិទទ្វារ​ចោល​ក្នុង​របប​ខែ្ម​រ​ក្រហម​អស់​រយៈពេល​ជិត​៤​ឆ្នាំ សា​រម​នី្ទ​រ​ក៏​បាន​រៀបចំ​ឲ្យ​មាន​សណ្តាប់ធ្នាប់ និង​បើក​បម្រើ​ជូន​ភ្ញៀវ​ចូល​ទស្សនា​ជា​ថី្ម​ឡើង​វិញ​នៅ​ថៃ្ង​ទី​១៣ ខែមេសា ឆ្នាំ​១៩៨០ អ្នក​ដែល​មាន​សញ្ញាប័ត្រ​ជាន់ខ្ពស់​ចេញពី​មហាវិទ្យាល័យ​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ប្រធាន ដឹកនាំ​គ្រប់គ្រង​ជា​បន្តបន្ទាប់​ដែល​មាន​លោក​អ៊ុ​ក ជា លោក​អ៊ុ​ក ស៊ុន​ហេង ។ តម​ក​គឺ​លោក​ពេ​ជ កែវ (​ពី​ឆ្នាំ​១៩៩១-១៩៩៦)​។ នៅ​ថៃ្ង​ទី​២៦ ខែកញ្ញា ឆ្នាំ​១៩៩៦ មាន​ពិធី​ផេ្ទ​រ​តំណែង​រវាង​លោក​ពេ​ជ កែវ និង​លោក​ឃុន​សា​ម៉េ​ន ក្រោម​អធិបតីភាព​លោក​រដ្ឋ​ម​ន្រី្ត​ក្រសួង​វប្ប​ធ​ម៌‌ និង​វិចិត្រសិល្បៈ នុ​ត ណា​រាំង នៅ​សា​រម​នី្ទ​រ​ជាតិ ។

កាលពី​ដំបូង​សា​រម​នី្ទ​រ​ជាតិ ជា​អគារ​មួយ​សិ្ថ​ត​នៅ​ក្នុង​អតីត​វិទ្យាល័យ​ព្រះ​ស៊ី​សុ​វ​តិ្ថ ដែល​មានឈ្មោះ​ថា «​សា​រម​នី្ទ​រ​ភ្នំពេញ​» ។ នៅ​ពេល​ដែល​សា​រម​នី្ទ​រ​ជាតិ (​សា​រម​នី្ទ​រ សព្វ​ថៃ្ង​) សាងសង់​រួច​ហើយ ទើប​សា​រម​នី្ទ​រ​ភ្នំពេញ​មក​តាំងនៅ​សា​រម​នី្ទ​រ​ជាតិ​សព្វ​ថៃ្ង ដោយ​ប្រែ​ឈ្មោះ​ថា «​សា​រម​នី្ទ​រ​ក្រុង​កម្ពុជា​ធិ​បតី​» ។

ក្រោយ​ពី​ថៃ្ង​សម្ពោធ​ក្នុង​ឆ្នាំ​១៩២០ សា​រម​នី្ទ​រ​ក្រុង​កម្ពុជា​ធិ​បតី ត្រូវ​បាន​ប្តូរ​ឈ្មោះ​ជា ៖ «​សា​រម​នី្ទ​រអា​ល់​ប៊ែ​រ​សារូ​ត៍​» ។ នៅ​ឆ្នាំ​១៩៩៦ បាន​ប្តូរ​ឈ្មោះ​ជា «​សា​រម​នី្ទ​រ​ជាតិ​នៃ​កម្ពុជា​» ។ លុះ​មក​ដល់​ឆ្នាំ​១៩៧៩ សា​រម​នី្ទ​រ ត្រូវ​បាន​ប្តូរ​ឈ្មោះ​ជា : «​សា​រម​នី្ទ​រ​វត្ថុ   បុរាណ​» ។ បន្ទាប់​មក​ក្នុង​សម័យ​លោក​ពេ​ជ កែវ​ជា អភិរក្ស​សា​រម​នី្ទ​រ​ត្រូវ​បាន​ប្រែ​ឈ្មោះ​ថា «​សា​រម​នី្ទ​រ​ជាតិ​នៃ​កម្ពុជា​» រហូត​ដល់​សព្វ​ថៃ្ង​នេះ​។

ការ​ជួសជុល​សា​រម​នី្ទ​រ
 វិមាន​ដ៏​ប្រណីត​នៃ​សា​រម​នី្ទ​រ​ជាតិ ដែល​ប្រកបដោយ​ស្ថាបត្យកម្ម និង​ជា​លក្ខណៈ​ជាតិ ខែ្ម​រ ពិត​ៗ​បាន​ត្រូវ​កែប្រែ​ពង្រីក ជួសជុល និង​រៀបចំ​សា​ជា​ថី្ម​ឡើង​វិញ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ឆ្នាំ​១៩៦៩ ។ តួ​អគារ​ខាងកើត​ផែ្ន​ក​កណ្តាល​ដែល​ជា​ផែ្ន​ក​ចាស់​ជាងគេ​បាន​ត្រូវ​រុះរើ និង​សង់​ឡើង​វិញ ប៉ុ​នែ្ត​បាន​រក្សា​ទុក​ទ្រង់ទ្រាយ​ជា​លក្ខណៈ​ដើម​ដោយសារ​សំណង់​អំពី​បេតុង​អារ​មេ​បាន​តម្រូវ​ជា​បី​ជាន់ គឺ​បង្កើត​លេណ​គ្រឹះ​មួយ​សម្រាប់​តម្កល់​វត្ថុ​ស្តុក​ជាន់​កណ្តាល​នៅ​ដដែល និង​ជាន់​សម្រាប់​ជា​ការិយាល័យ​រដ្ឋបាល ក​នែ្ល​ង​តម្កល់​ឯកសារ ប័ណ្ណ​សារ​ដ្ឋា​ន និង​បណ្ណាល័យ ។ ដោយ​ការ​ជួយ​ជ្រោមជ្រែង​ពី​បណ្តា​ប្រទេស​ជា​មិត្ត និង​ពី​អង្គការ​នានា ពី​សប្បុរសជន​ជា​ច្រើន សា​រម​នី្ទ​រ​ជាតិ​ត្រូវ​បាន​កែ​លម្អ និង​បំពាក់ សម្ភារ​បរិក្ខារ ព្រមទាំង​ធនធានមនុស្ស ។

នៅ​ឆ្នាំ​១៩៨៤ សា​រម​នី្ទ​រ​ត្រូវ​បាន​ជួសជុល​ជា​ថី្ម​ក្រោយ​ពី​មានការ​ជួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល (​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​)​។ ដោយ​រូប​បដិមា​ទាំងឡាយ​ទទួល​រង​នូវ ការ​ខូចខាត​តម្រូវ​ឲ្យ មានការ​ជួសជុល​ជា​ថី្ម​ឡើង​វិញ ។

ជា​បន្ត​មក​ទៀត​សា​រម​នី្ទ​របា​ន​ទទួល​ការ​ឧបត្ថម្ភ​ថវិកា​ពី​ប្រទេស​អូស្ត្រាលី ត្រូវ​បាន​ជួសជុល​កែ​លម្អ​ឡើង​វិញ ។ ដូច​ជា​នៅ​លើដំបូល​នៅ​លើ​ពិតាន​ឈើ​បាន​ខូ​ត​ខាត​ត្រូវ​ជួសជុល​ប​នែ្ថ​ម ដើម្បី​ការពារ​លាមក​ប្រចៀវ​។ លាប​ព​ណ៌‌​ជញ្ជាំង​ខាងក្នុង និង​ខាងក្រៅ​ឲ្យ​មាន​សម្រស់​ឡើង​វិញ ។

សា​រម​នី្ទ​រ​ត្រូវ​បាន​សម្ពោធ​នៅ​ថៃ្ង​ទី​២៨ ខែមេសា ឆ្នាំ​១៩៩៥ ក្រោយ​ពី​ការ​ជួសជុល​រួច​ជា​ស្ថាពរ​ក្រោម​ព្រះ​រាជាធិបតី​ព្រះករុណា​ព្រះបាទ​នរោត្ដម សីហ​នុ ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​បៀ​ល​ហា​យ​ដិ​ន អគ្គទេសាភិបាល​នៃ​ប្រទេស​អូស្ត្រាលី ដើម្បី​រំលឹក​ចំពោះ​ការ​ជួសជុល​សម្រេច​ជា​ស្ថាពរ​នៃ​សា​រម​នី្ទ​រ​ជាតិ​ឡើង​វិញ ។ បច្ចុប្បន្ន​ស្ថានភាព​របស់​សា​រម​នី្ទ​រ​កាន់តែ​មាន​ភាព​ទ្រុឌទ្រោម​ទៅ​តាម​អាយុកាល ដែល​អភិរក្ស​កំពុង​អំពាវនាវ​សែ្វ​ងរ​ក​ជំនួយ​ជា​ថវិកា និង​ប​ចេ្ច​ក​ទេស​ដើម្បី​ដោះស្រាយ​បញ្ហា និង​ធ្វើ​ឲ្យ​សា​រម​នី្ទ​រ​មាន​ភាព​ប្រសើរ​ឡើងវិញ ។

ថែវ​ទាំង​បួន​របស់​សា​រម​នី្ទ​រ
ថែវ​ខាងកើត ៖ ខាងជើង​បំផុត​អ្នក​អាច​មើលឃើញ​ការ​តាំង​ពិ​ព​រ័​ណ‌៍​អំពី​ពុទ្ធបដិមា​សម័យ​ក្រោយ​អង្គរ ។ ទូកញ្ចក់​តាំង​ជា​ពីរ​ជួរ (​ខាងឆេ្វង និង​ខាងស្តាំ​ដៃ​គ្រុឌ​) ពោរពេញ​ទៅ​ដោយ​វត្ថុ​ដែល​ធ្វើ​អំពី​សំ​រឹ​ទិ្ធ ដូចនេះ​ហើយ​ទើប​គេ​ហៅ​ថា​ស្តង់ដា​សំ​រឹ​ទិ្ធ ។ ស្តង់ដា​សំ​រឹ​ទិ្ធ​ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​ភាគ​ខាងឆេ្វង​ដៃ​គ្រុឌ​គឺ​ស្តង់ «A» និង​ខាង ស្តាំ​ដៃ គ្រុន​គឺ​ស្តង់ «B» ។ បន្ទាប់​ពី​ស្តង់ «B» គឺ​ស្តង់ ផែ្ន​ក​បុ​រេ​ប្រ​វ​តិ្ត​សាស្ត្រ​ដែល​ទើបតែ​រៀបចំ​ថី្ម​។ ខាងត្បូង​ស្តង់​នេះ​គឺ​រោង​ជួសជុល​វត្ថុ​សិល្បៈ ។

ថែវ​ខាងត្បូង ៖ ថែវ​នេះ​មាន​វត្ថុ​សិល្បៈ​ជា​ច្រើន​ធ្វើ​អំពី​ថ្មភក់​ចាប់តាំងពី​សតវត្ស​ទី​៦ រហូត​ដល់​សតវត្ស​ទី​១១ (​រចនាបថ​បាពួន​) ។

ថែវ​ខាងលិច ៖ មាន​តែ​ពីរ​រចនាបថ​ប៉ុណ្ណោះ​គឺ​រចនាបថ​អង្គរវត្ត និង​រចនាបថ​បាយ័ន ។ ស្តង់​សម្រាប់​វត្ថុ​សិល្បៈ​ក្នុង​រចនាបថ​បាយ័ន ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ គឺ​ស្តង់ «A» ជា​ស្តង់​ដែល​មាន​ព្រះ​បដិមា​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ និង​ស្តង់ «B» ដែល​មាន​ប្រាជ្ញា​បា​មិ​តា​លុតជង្គង់ ។

ថែវ​ខាងជើង ៖ ជា​ថែវ​ផែ្ន​ក​ជាតិពន្ធុ ចុង​ខាងកើត​នៃ​ថែវ​នេះ​គឺជា​ស្តង់​ផែ្ន​ក​កុលាលភាជន៍​។ អ្នក​ទស្សនា​ក្រោយ​ពី​បាន​ទស្សនា​កុលា​ភាជន៍​ហើយ​ត្រូវ​ចូល​ទៅ​ស្តង់​ព្រះពុទ្ធ​បដិមា រួច​ទើប​ចូល​ទៅ​ទស្សនា​ស្តង់ «A» នៃ​ស្តង់​សំ​រឹ​ទិ្ធ ។ ចំពោះ​ភ្ញៀវ​ណា​ដែល​ចាប់អារម្មណ៍​អំពី​គ្រឿង​លម្អ​ផែ្ន​ក​ស្ថាបត្យកម្ម អាច​ចេញ​តាម​ទ្វារធំ (​ខាងក្រោយ​គ្រុឌ​) ទៅ​សិក្សា​វត្ថុ​ដែល​ដាក់​តាំងនៅ​តាម​សំយាប​ថែវ​ខាងត្បូង ខាងលិច និង​ខាងជើង​ថែម​ទៀត ។ តាម​សំយាប​ថែវ នីមួយ​ៗ មាន​តាំង​ផែ្តរ និង​បដិមា​ជា​ច្រើន​ទៀត ។ នៅ​សំយាប​ថែវ ខាងជើង​ភាគ​ខាងកើត​មាន​តាំង​ផ្ទាំង​សិលាចារឹក និង​ផ្ទាំង​ក្បាច់​ក្រឡោត​ទាប បន្ទាយឆ្មារ​ពីរ​ផ្ទាំង ធំ​ៗ ។

ការ​ប្រៀបធៀប​ពី​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​សា​រម​នី្ទ​រ​ជាតិ
នៅ​ក្នុង​ទស​វត្ស ឆ្នាំ​១៩៨០ ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទស្សនា​សា​រម​នី្ទ​រ​ជាតិ នៅ​មាន​កម្រិត​ទាប​។ បើ​ប្រៀបធៀប​ក្នុង​ទស​វត្ស​បន្តបន្ទាប់​ដោយ ហេតុ​ថា​ស្ថានភាព ក្នុងស្រុក​មិន​ទាន់​មាន​ស្ថិរភាព​គ្រប់គ្រាន់ និង​សង្គ្រាមស៊ីវិល មិន​ទាន់​បាន​បំបាត់​ទាំងស្រុង​។ ផែ្អ​កតាម​សិ្ថ​តិ​ភ្ញៀវ​ទស្សនា​សា​រម​នី្ទ​រ​ជាតិ​ក្នុង​ទស​វត្ស​នោះ​ភ្ញៀវ​ទស្សនា​ភាគច្រើន​គឺ​មក​តាម​រយៈ​គណៈប្រតិភូ​ពី​បណ្តា​ប្រទេស ផ្សេង​ៗ ពិសេស​បណ្តា​ប្រទេស​ជា​មិត្ត​។ ចំពោះ​ភ្ញៀវ​ក្នុងស្រុក​ភាគច្រើន​ជា​និស្សិត​ដែល​ទៅ​សិក្សា​ស្រាវជ្រាវ​តែ​ប៉ុណ្ណោះ​។

តាម​រយៈ​ការ​ពិនិត្យ​ទូទៅ​ចំនួន​ភ្ញៀវ​បរទេស ដែល​បាន​ចូល​ទស្សនា​សា​រម​នី្ទ​រ​ជាតិ មានការ​ប្រែប្រួល​ទៅ​តាម​រដូវ​ដែល​អ្នក​ទាំងនោះ​បាន​ទទួល​ការ​សម្រាក​ពី​ការងារ ។ អត្រាកំណើន​នៃ​ភ្ញៀវ​ទេសចរ​បាន​កើនឡើង​ខ្ពស់​ពី​ដើម ខែកញ្ញា រហូត​ដល់​ខែ​វិ​ចិ្ឆ​កា និង​ថយ​ចុះ វិញ​ចាប់ពី​ខែមីនា ភ្ញៀវ​ទេសចរ​ត្រូវ​ថយ​ចុះ​វិញ​បន្តិចម្តង​ៗ ។ ដោយឡែក​ចំនួន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​មិន អាស្រ័យ​ទៅ​តាម​រដូវ​កាល​នេះ​ទេ​។

ចាប់ពី​ឆ្នាំ​១៩៩៣ ស្ថានភាព​ក្នុងស្រុក​មានការ​ប្រែប្រួល​ច្រើន កំណើន​ទេសចរ​ក៏​មាន​សន្ទុះ​កើនឡើង​ដែល​ជំរុញ​ឲ្យ​វិស័យ​សិល្បៈ វប្ប​ធ​ម៌‌ រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស ហើយ កំណើន​ភ្ញៀវ​ទេសចរ​ទស្សនា​សា​រម​នី្ទ​រ​ជាតិ​គួរ​ឲ្យ​កត់សម្គាល់ ។ ចំពោះ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ក៏​បាន​កើន​ឡើងជា​បន្តបន្ទាប់ ពិសេស​ក្នុង​ពិធីបុណ្យ​ប្រពៃណី​ជាតិ​អុំទូក បាន​ទាក់ទាញ​ភ្ញៀវ​ក្នុងស្រុក​យ៉ាងច្រើន​មក រាជធានី​ភ្នំពេញ ហើយ​ក្នុង​ឱកាស​ដ៏​កម្រ​នេះ​ដែរ សា​រម​នី្ទ​រ​ជាតិ​បាន​បើកទ្វារ​ទទួលភ្ញៀវ​ក្នុងស្រុក​បាន​យ៉ាងច្រើន​កុះករ​មក​ពី បណ្តា​ខេត្ត​នានា ។ ផែ្អ​កតាម​សិ្ថ​តិ​នៃ​ភ្ញៀវ​ក្នុងស្រុក​ទស្សនា​សា​រម​នី្ទ​រ​ជាតិ​បង្ហាញ​ថា​កំណើត​ភ្ញៀវ​ក្នុងស្រុក​ចាប់​កើន​ខ្ពស់​ពី​ឆ្នាំ​១៩៩៧​មក ហើយ​កំណើន​នេះ​កើនឡើង​ខ្ពស់​ជាង​ភ្ញៀវ​បរទេស​។ សិ្ថ​តិ​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ប្រជាពលរដ្ឋ​ខែ្ម​របា​ន​ចាប់​អារម្មណ៍​កាន់តែ​ច្រើន​ឡើង​ចំពោះ​វិស័យ​សិល្បៈ វប្ប​ធ​ម៌‌​ខែ្ម​រ ពិសេស​និស្សិត​ដែល​មក​ពី​បណ្តា​ស្ថាប័ន​អប់រំ​ខេត្ត​ក្រុង​នានា ។ ក្នុង​ទិស​ដៅ​លើកកម្ពស់​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​សិល្បៈ​វប្ប​ធ​ម៌‌​ខែ្ម​រ ជា​ពិសេស​សំដៅ​ចំពោះ​យុវជន​ជំនាន់​ក្រោយ ដែល​ជា​ទំពាំង​ស្នង​ឫស្សី ។ សា​រម​នី្ទ​របា​ន​ផ្តល់​ឱកាស​បម្រើ​ជូន​សិស្ស​និស្សិត​ព្រះសង្ឃ និង​កងទ័ព​ចូល​ទស្សនា​ដោយ​ឥត​គិត​ថៃ្ល​។ ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ​ត្រូវ​ទិញ​សំបុត្រ​ក្នុង​ត​មៃ្ល​ទាប ៥០០​រៀល បើ​ប្រៀបធៀប​ទៅ នឹង​ត​មៃ្ល​សំបុត្រ​ចូល​ទស្សនា សម្រាប់​ជនបរទេស​ដែល​មាន​ត​មៃ្ល​២​ដុល្លារ​។ ក្នុង​ចំណោម​ភ្ញៀវ​ទស្សនា​សា​រម​នី្ទ​រ​ជាតិ​ក៏​មាន​ភ្ញៀវ​ជា​គណៈប្រតិភូ ក្នុងស្រុក និង​បរទេស​ដែល​ចូល​ទស្សនា​សា​រម​នី្ទ​រ​ជាតិ​ជា​ផ្លូវការ​ដែរ ។

ផែ្អ​កតាម​តារាង​ស្ថិតិ នៃ​ភ្ញៀវ​ចូល​ទស្សនា​សា​រម​នី្ទ​រ​ជាតិ​ក្នុងអំឡុងពេល​ចាប់ពី​ឆ្នាំ​១៩៩៣ រហូត​ដល់​ឆ្នាំ​២០០០ ឃើញ​ថា ពី​ឆ្នាំ​១៩៩៣ មក ភ្ញៀវ​ក្នុងស្រុក​មាន​កម្រិត​ទាប​នៅឡើយ  ប៉ុ​នែ្ត​រហូត​ដល់​ឆ្នាំ​១៩៩៧​ភ្ញៀវ​ក្នុងស្រុក​ចាប់ មាន​កំណើន​ខ្ពស់​ជា​បន្តបន្ទាប់​រហូត​ដល់  បច្ចុប្បន្ន ។ ដោយឡែក​ភ្ញៀវ​បរទេស​ចាប់​មាន​កំណើន​នៅ​ឆ្នាំ​១៩៩៥ រហូត​ដល់​បច្ចុប្បន្ន​។ សរុប​សេច​កី្ត​ផែ្អ​ក​ទៅ​តាម​តារាង​ស្ថិតិ​ភ្ញៀវ​ទស្សនា​សា​រម​នី្ទ​រ​ជាតិ​មានការ​កើនឡើង ឬ​ថយ​ចុះ​អាស្រ័យ​ទៅ​តាម​ស្ថានភាព ប្រែប្រួល​នៅ​ក្នុង​ប្រទេស និង​ការ​យល់​ដឹង​ពី​សិល្បៈ វប្ប​ធ​ម៌‌ របស់​ប្រជាពលរដ្ឋ​យើង ៕