ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ថៃ​សម្លឹង​ឃើញ​ទីផ្សារ​ភេសជ្ជៈ​នៅ​វៀតណាម

9 ឆ្នាំ មុន

ហាណូយ ៖ តាម​ការ​ពិនិត្យ​ពាណិជ្ជកម្ម​អន្តរជាតិ ទីផ្សារ​ភេសជ្ជៈ និង​អាហារ​របស់​ប្រទេស​វៀតណាម​មាន​អត្រាកំណើន​ប្រចាំឆ្នាំ​៩,៤៣% រីឯ​ការ​លក់​ភេសជ្ជៈ​ជា​ប្រភេទ​ទឹក​សូ​ដា​កើនឡើង​៦,៩% ។

ហាណូយ ៖ តាម​ការ​ពិនិត្យ​ពាណិជ្ជកម្ម​អន្តរជាតិ ទីផ្សារ​ភេសជ្ជៈ និង​អាហារ​របស់​ប្រទេស​វៀតណាម​មាន​អត្រាកំណើន​ប្រចាំឆ្នាំ​៩,៤៣% រីឯ​ការ​លក់​ភេសជ្ជៈ​ជា​ប្រភេទ​ទឹក​សូ​ដា​កើនឡើង​៦,៩% ។

លោកស្រី Ho Thi Kim Thoa អនុរដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា ការ​មើលឃើញ​នៅ​ថ្ងៃ​អនាគត​នៃ​ឧស្សាហកម្ម​នេះ​ពិតជា​មាន​ភាព​រុងរឿង ដោយសារ​តែ​ភេសជ្ជៈ គឺជា​គ្រឿង​សម្រាប់​ប្រើប្រាស់​ក៏​ដូច​ជា​ទទួលទាន​ប្រចាំ​ថ្ងៃ ។ ដូច្នេះ វា​ត្រូវ​បាន​គេ​ព្យាករ​ថា ការ​លក់​នៅ​ឆ្នាំ​២០១៦ ខាង​មុខ​នឹង​បង្ហាញ​ពី​កំណើន​២%​បន្ថែម​ទៀត ។ កត្តា​ទាំងនោះ​ហើយ​ទើប​ថ្មី​ៗ​នេះ​មាន​បណ្តា​វិនិយោគិន​បរទេស​ជា​ច្រើន​បាន​ផ្តោត​ខ្សែ​ចក្ខុ​លើ​ក្រុមហ៊ុន​ភេសជ្ជៈ​ជា​ច្រើន​របស់​វៀតណាម ពិសេស​ក្រុមហ៊ុន Thai Bev របស់​មហាសេដ្ឋី​លំដាប់​ទី​៣ ក្នុង​ប្រទេស​ថៃ​តែ​ម្តង ដែល​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ទិញ​ហ៊ុន​វិនិយោគ​មួយ​ភាគ​ធំ​របស់​ក្រុមហ៊ុន​ជីវ​កម្ម​ភេសជ្ជៈ​ក្រុង​សៃ​ហ្គ​ន (Saigon Beverage Corporation) ។ ក្នុង​នោះ​ភាគី Thai Bev បាន​វាយតម្លៃ​ទឹកប្រាក់​ប្រមាណ​ជា​២​ពាន់​លាន​ដុល្លារ​ដែល​នឹង​ត្រូវ​ចំណាយ​ក្នុង​ការ​បណ្តាក់ទុន​រកស៊ី​ជាមួយនឹង Sabeco របស់​វៀតណាម ។

លើស​ពី​នេះ​ទៅ​ទៀត មហាសេដ្ឋី​ទី​៣​ថៃ​ក៏​មាន​បំណង​គ្រប់គ្រង​ភាគហ៊ុន​មួយ​ផ្នែក​ធំ​នៅ​ក្នុង​ក្រុមហ៊ុន​ផលិត​ទឹកដោះគោ​លំដាប់​កំពូល Vinamilk របស់​វៀតណាម​ផង​ដែរ ។ ចំណែក លោក Tran Bao Minh អ្នកឯកទេស​ទីផ្សារ​បាន​លើក​ឡើង​ថា នៅ​ទូ​ទាំង​ប្រទេស​វៀតណាម Vinamilk និង Sabeco គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ តាម​ផ្នែក​របស់​ពួក​គេ ហេតុ​ដូច្នេះ​ហើយ​បានជា​បណ្តា​អ្នក​វិនិយោគ​បរទេស​ដាក់​ទិស​ដៅ​លើ​ក្រុមហ៊ុន​ទាំងនោះ ដោយសារ​ពួក​គេ​ចង់​ដើរ​លើ​ផ្លូវកា​ត់ទៅ​រក​ទីផ្សារ​វៀតណាម ៕