ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ​ប៉ុន​គ្រោង​កាត់​បន្ថយ​បន្ទុក​ចំណាយ​របស់​អាណាព្យាបាល​ដើម្បី​បង្កើន​ចំនួន​ពលរដ្ឋ

9 ឆ្នាំ មុន

អាជ្ញាធរ​ខណ្ឌ​មី​ណា​តូ ក្រុង​តូ​ក្យូ ប្រទេស​ជ​ប៉ុន បាន​ស្នើ​សេចក្តីព្រាងច្បាប់​មួយ​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​សម្រាប់​ក្រុម​គ្រួសារ​ដែល​មានកូន​ស្រី​លើស​ពី​១​នាក់​ដោយ​បញ្ជាក់​ថា កូន​ទី​២ នឹង​ទទួល​សិទ្ធិ​លើ​សេវាកម្ម​ដោយ​ឥត​គិតថ្លៃ​នៅ​ក្នុង​មជ្ឈមណ្ឌល​ចិញ្ចឹម​កុមារ និង​សា​លាម​ត្តេ​យ្យ រួម​ទាំង​មាន​សិទ្ធិ​រៀន​ឥ

អាជ្ញាធរ​ខណ្ឌ​មី​ណា​តូ ក្រុង​តូ​ក្យូ ប្រទេស​ជ​ប៉ុន បាន​ស្នើ​សេចក្តីព្រាងច្បាប់​មួយ​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​សម្រាប់​ក្រុម​គ្រួសារ​ដែល​មានកូន​ស្រី​លើស​ពី​១​នាក់​ដោយ​បញ្ជាក់​ថា កូន​ទី​២ នឹង​ទទួល​សិទ្ធិ​លើ​សេវាកម្ម​ដោយ​ឥត​គិតថ្លៃ​នៅ​ក្នុង​មជ្ឈមណ្ឌល​ចិញ្ចឹម​កុមារ និង​សា​លាម​ត្តេ​យ្យ រួម​ទាំង​មាន​សិទ្ធិ​រៀន​ឥត​បង់ថ្លៃ​រហូត​ដល់​ថ្នាក់បឋមសិក្សា​ឆ្នាំ​ទី​៣ ។

តាម​របាយការណ៍​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៤ ផ្សាយ​ថា អាជ្ញាធរ​ខណ្ឌ​មី​ណា​តូ​បាន​ដាក់​សំណើ​នេះ​ក្នុង​គោលបំណង​ជំរុញ​អត្រាកំណើន​ដោយ​បញ្ជាក់​ថា កូន​ទី​២ របស់​ក្រុម​គ្រួសារ​ដែល​រស់នៅ​ក្នុង​ខណ្ឌ​នេះ នឹង​បាន​ទទួល​សិទ្ធិ​ចូល​ក្នុង​មជ្ឈមណ្ឌល​ចិញ្ចឹម​កុមារ និង​សា​លាម​ត្តេ​យ្យ ដោយ​មាន​លិខិតអនុញ្ញាត​ស្របច្បាប់​ទាំង​រដ្ឋ និង​ឯកជន​ដោយ​មិនបាច់​បង់ថ្លៃ និង​រៀន​ដោយ​មិន​បង់ថ្លៃ​រហូត​ដល់​ថ្នាក់បឋមសិក្សា​ឆ្នាំ​ទី​៣ ។

សំណើ​នេះ គឺ​មាន​គោលបំណង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ឪពុក​ម្តាយ រួម​ទាំង​ទ្រទ្រង់​លើ​ការ​មានកូន​ដើម្បី​បង្កើន​ចំនួន​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស ។

លើស​ពី​នេះ នៅ​ក្នុង​របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា ប្រាក់​ឧបត្ថម្ភ​មួយ​ផ្នែក​ដែល​អាជ្ញាធរ​យក​មក​ចំណាយ​លើ​ករណី​នេះ គឺ​បាន​ទទួល​ពី​ការ​ដំឡើង​ថ្លៃ​សេវាកម្ម​ក្នុង​មជ្ឈមណ្ឌល​ចិញ្ចឹម​កុមារ​សម្រាប់​ក្រុម​គ្រួសារ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ទៅ​ចំណាយ​លើ​គ្រួសារ​ដែល​មាន​ជីវភាព​ទន់ខ្សោយ ។ នៅ​ដំណាក់កាល​ដំបូង​គេ​រំពឹង​ថា សេចក្តីព្រាងច្បាប់​នេះ​នឹង​ត្រូវ​បាន​ដាក់​យក​ទៅ​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​សភា​ក្រុង​នៅ​ស​ប្តា​ហ៍​ក្រោយ និង​ព្យាករណ៍​ថា នឹង​ចូល​ជា​ធរមាន​នៅ​ដំណាច់ឆ្នាំ​២០១៤ ខណៈ​ពេល​ក្រុង​តូ​ក្យូ​មាន​ខណ្ឌ​ដែល​យក​ច្បាប់​ប្រភេទ​នេះ​មក​ប្រើ​ចំនួន​២៣​ខណ្ឌ​រួច​មក​ហើយ ៕