ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iPhone 6 ជាប់​ចំណាត់ថ្នាក់​ទី​1​មាន​ល្បឿន​លឿន​ជាងគេ

9 ឆ្នាំ មុន

យោង​តាម​គេហទំព័រ​បរទេស​ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា iPhone 6 ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​១​លើ​ទីផ្សារ​ទូរស័ព្ទ​ដែល​មាន​ល្បឿន​លឿន​ជាងគេ​ក្នុង​ចំណោម​ស្មា​ត​ហ្វូ​ន​ដទៃ​ផ្សេង​ទៀត ។ នេះ​បើ​យោង​តាម​ការ​ពិសោធ​សាកល្បង​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ឯករាជ្យ Independent Researchers ។
ការ​សាកល្បង​ល្បឿន​នេះ​បាន​ប្រើប្រាស់​កម្មវិធី Software មានឈ្មោះ​ថា Geekbench 3 ដើម្បី​វាស់​ស្ទង់​ពី​កម្រិត​ល្បឿន​របស់​វា ។ ការ​ពិសោធ​ផ្អែក​លើ​

យោង​តាម​គេហទំព័រ​បរទេស​ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា iPhone 6 ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​១​លើ​ទីផ្សារ​ទូរស័ព្ទ​ដែល​មាន​ល្បឿន​លឿន​ជាងគេ​ក្នុង​ចំណោម​ស្មា​ត​ហ្វូ​ន​ដទៃ​ផ្សេង​ទៀត ។ នេះ​បើ​យោង​តាម​ការ​ពិសោធ​សាកល្បង​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ឯករាជ្យ Independent Researchers ។
ការ​សាកល្បង​ល្បឿន​នេះ​បាន​ប្រើប្រាស់​កម្មវិធី Software មានឈ្មោះ​ថា Geekbench 3 ដើម្បី​វាស់​ស្ទង់​ពី​កម្រិត​ល្បឿន​របស់​វា ។ ការ​ពិសោធ​ផ្អែក​លើ​ការ​បើក​កម្មវិធី​ដែល​មាន​លើ​​អេ​ក្រង់ ការ​ចាក់​វី​ដេ​អូ ហ្គេ​ម ផ្ញើ​សារ និង​ការ​ពិសោធ​ជា​ច្រើន​ផ្សេង​ទៀត ។

ចំណាត់ថ្នាក់​លេខ​២ គឺ​ស្មា​ត​ហ្វូ​ន iPhone 6 plus អេ​ក្រង់ ៥.៥ អីុ​ញ ។
ចំណាត់ថ្នាក់​ទី ៣ គឺ Samsung Galaxy S5 ជា​ផលិតផល​របស់​ក្រុមហ៊ុន​សាំ​ស៊ុង ។
លក្ខណៈ​ពិសេស​របស់ iPhone 6 គឺ​កម្រិត​ពន្លឺ​ភ្លឺ​ច្បាស់ 750 គុណ​នឹង 1334 ភិ​ច​ស៊ែ​ល​លើ​ទំហំ​អេ​ក្រង់ ៤.៧ អីុ​ញ និង 1080 គុណ​នឹង 1920 ភិ​ច​ស៊ែ​ល​លើ​ទំហំ​អេ​ក្រង់ ៥.៥ អីុ​ញ បំពាក់​ដោយ​កញ្ចក់​អេ​ក្រង់ LED-backlit IPS LCD ។  វា​ធន់​នឹង​ការ​ធ្លាក់​បែក និង​ជ្រាប​ទឹក ដោយសារ​តែ​មាន​សារធាតុ​ត្បូង​កណ្តៀង​លាយ​បញ្ចូល​ជាមួយ​អេ​ក្រង់​ការពារ​យ៉ាង​មាន​ប្រសិទ្ធភាព ។ CPU Dual-core មាន​ល្បឿន​ប្រើប្រាស់ ១.៤ ជី​ហ្គា​ហឺត ។ RAM មាន​ទំហំ ១៦, ៦៤ និង ១២៨ ជី​ហ្គា​បៃ ។ កាមេរ៉ា​មុខ​មាន​ទំហំ ១.២ មេ​ហ្គា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ​មាន​ទំហំ ៨ មេ​ហ្គា​ភិ​ច​ស៊ែ​ល មាន​ពន្លឺ LED Flash ។ iPhone 6 ដំណើ​ការ​ដោយ​ប្រព័ន្ធ iOS8 និង​ភ្ជាប់​ដោយ​បន្ទះ Chip A8 ៕