ក្នុងអំឡុងពេលចុងក្រោយនេះការលក់រថយន្តថ្មីក្នុងទីក្រុងហុងកុងនិងកោះតៃវ៉ាន់ហាក់មានស្ទុះកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ហើយម៉ូដែលដែលគេពេញនិយមប្រើប្រាស់និងមានកំណើនទីផ្សារមានសន្ទុះជាងគេនោះគឺLexus NX ដែលទើបនឹងចេញថ្មីស៊េរី២០១៥ តែម្ដង ។
បើនិយាយពីក្រុងហុងកុងការលក់រថយន្តថ្មីកើនឡើង២៦%ពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែកញ្ញាឬស្មើនឹងរថយន្តដែលចុះបញ្ជីចំនួន៥.៣៣៥គ្រឿង ខណៈគិតពីដើមឆ្នាំរហូតមកទល់បច្ចុប្បន្នបរិមាណចុះបញ្ជីសរុបមាន៣៩.៦៧៨គ្រឿង កើន១៤% ធៀបនឹងឆ្នាំ២០១៣ ។ ក្នុងនោះលំដាប់ម៉ូដែលមានហាងឆេងឬទទួលបានការបញ្ជាទិញច្រើនរហូតមកដល់ពេលនេះគឺToyota Hiace, Crown LPG Taxi និងNoah មានអត្រាខ្ពស់ជាងគេ ។ នៅគ្រានោះដែរMercedes CLA ក៏បានប្រែក្លាយជារថយន្តប្រភេទទេសចរណ៍ដែលគេនិយមជិះច្រើនបំផុតទី២ លើទីផ្សារហុងកុង ។ ដោយឡែកចំពោះរថយន្តដែលមានរូបឆោមលេចធ្លោបំផុតដំបូងគេប្រចាំក្រុងហុងកុងគឺLexus NX ដែលបានជាប់ជារថយន្តលំដាប់ល្អបំផុតលើពិភពលោកលេខរៀងទី២២ នៅតៃវ៉ាន់និងទី១៩ នៅហុងកុង ។
ឯទីផ្សារលក់រថយន្តថ្មីនៅកោះតៃវ៉ាន់ឯណ្ណោះវិញបានហក់ឡើងខ្ពស់២០%ពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែកញ្ញាជាមួយនឹងបរិមាណរថយន្តដែលបានចុះបញ្ជីចំនួន៣៤.៧៤៦គ្រឿង និងគិតចាប់ពីដើមឆ្នាំរហូតមកដល់បច្ចុប្បន្នសរុបមានចំនួន៣១៣.៧៤៦គ្រឿង កើន១៥% ធៀបនឹងឆ្នាំ២០១៣ ។ ជាមួយគ្នានោះដែរToyota គឺជាអធិរាជលើដងផ្លូវម្ដងហើយម្ដងទៀត ឯអ្នកតាមពីក្រោយយ៉ាងប្រកៀកប្រកិតគឺ Nissan /Infiniti , Mitsubishi /CMC ,Ford និងMercedes ជាដើម ។ ប៉ុន្តែទោះជាយ៉ាងណារថយន្តដែលបានបង្កើតភាពអស្ចារ្យខណៈពេលនៃការបង្ហាញវត្តមានលើកោះតៃវ៉ាន់នោះគឺ Lexus NX ស៊េរី២០១៥ ដែលបាននាំមុខនូវការលក់ពេញមួយខែដំបូងក្នុងចំណាត់ថ្នាក់លំដាប់កំពូល៥០ម៉ូដែលប្រចាំតំបន់នេះ ។ ដើម្បីឱ្យកាន់តែច្បាស់ពីយីហោឬម៉ូដែលរថយន្តណាខ្លះមានហាងឆេងខ្ពស់ជាងគេប្រចាំតំបន់ទាំងពីខាងលើសូមពិនិត្យតួលេខនៃអត្រាលក់ប្រចាំខែកញ្ញា ឆ្នាំ២០១៤ ៖
ក- ទីផ្សារហុងកុង
១- យីហោរថយន្តលក់ដាច់ជាងគេ ៈ
១-Toyota លក់បាន១.២៧៦គ្រឿង ,២-Mercedes (៦៥៤គ្រឿង),៣-BMW
(៦២៥),៤-Isuzu (៤៩៧),៥-Volkswagen (២៨៨),៦- Nissan (២៨៨),៧-Audi (២៣១),៨-Honda (២២៧),៩-Lexus (១៤៨),១០-Hyundai (១៤៤),១១-Hino
(១២៦) ,១២-Porsche (១០៥) ,១៣-Mazda (៨០),១៤-Kia (៧៣),១៥-Ford (៦៥),១៦-Volvo (៥៨),១៧-Land Rover (៥៧) ,១៨- Scania (៥៦),១៩- Mini (៥៥),២០-Mitsubishi Fuso (៤៣គ្រឿង) ។
២-ម៉ូដែលលក់ដាច់ជាងគេ ៈ
១-Toyota Hiace លក់បាន៣៨៨គ្រឿង,២-Toyota Crown LPG Taxi (២០៣),៣-Toyota Noah (២០០),៤-Mercedes CLA-Class (១៤៣),៥-BMW 5Series
(១៤០),៦-BMW X5 (១២៥),៧-Mercedes E-Class (១២១),៨-Hyundai H1 (១១៥) ,៩-BMW 3 Series (១១១),១០-Mercedes C-Class (១០៦),១១-Volkswagen Golf
(១០៥),១២-Honda Jazz (៩០),១៣-Nissan Uran (៩៨),១៤-Nissan Serena (៨៨),១៥-Toyota Wish (៧៩),១៦-BMW 4 Series (៧៨) ,១៧-Mercedes S-Class (៧៦),១៨-Toyota Ractis (៧៥),១៩-Lexus NX (៧៥) ,២០-Audi A3 (៧៣) ។
ខ-ទីផ្សារតៃវ៉ាន់
១-យីហោរថយន្តលក់ដាច់ជាងគេ
១-Toyota លក់បាន១០.២៨០គ្រឿង ,២- Nissan /Infiniti (៣.៦៧០),៣-Mitsubishi / CMC (៣.៥៧៧),៤-Ford (១.៩២២),៥-Mercedes (១.៧៨៤),៦- Honda (១.៥៩៨),៧-Vol kswagen (១.៤៨៥),៨-BMW (១.៤៧៦),៩-Lexus (១.១៩៥),១០-Hyundai (១.១៥០) ។
២-ម៉ូដែលលក់ដាច់ជាងគេ ៈ
១-Toyota Corolla លក់បាន ៣.៤៤៥គ្រឿង ,២-Toyota Yaris (១.៧២៨),៣-Toyota Wish (១.១៩៧) ,៤- Nissan Tiida (១.១៩៣),៥-Toyota RAV4 (១.១៤០),៦-Toyota Vios (១.០៨៣),៧-CMC Veryca (១.០៦២),៨-Nissan Livina (៩៤១),៩-Honda CR-V (៩១៦),១០-Nissan Sentra
(៨៥៩),១១-Ford Focus (៨៤៦),១២-CMC Delica (៧៧៤),១៣-Toyota Camry (៧៣២),១៤- Luxgen U6 Turbo (៦២៩),១៥-Honda Civic (៤៨៤),១៦-Mercedes E-Class (៤៧៨),១៧-Hyundai Elantra
(៤៧៥),១៨-Toyota Innova (៤៧២),១៩-Ford Kuga (៤៤៩),២១-BMW 5Series
(៤៣៣),២០-Mercedes C-Class (៤៣៤),២២- Lexus NX (៤៣២) ៕
ចែករំលែកព័តមាននេះ