ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​កម្ពុជា​ជាង​១​លាន​នាក់​ នឹង​អាច​ត្រូវ​បង់ពន្ធ​ឱ្យ​​ថៃ​ក្រោម​ច្បាប់​ថ្មី

4 ថ្ងៃ មុន

ពលករ​កម្ពុជា​ប្រមាណ​ជា ១,២ លាន​នាក់​ដែល​កំពុង​តែ​បម្រើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ អាច​នឹង​ស្ថិត​នៅ​ក្នុង​យុ​ត្ថា​ធិ​ការ​នៃ​ច្បាប់​ពន្ធ​ថ្មី​មួយ​ដែល​នៅ​ពេល​នេះ​ថៃ​កំពុង​តែ​រៀបចំ នៅ​ក្នុង​គោលបំណង​ប្រមូល​ពន្ធ​ពី​ជនបរទេស​ដែល​រក​ចំណូល​ក្នុង​ប្រទេស​របស់​ពួក​គេ ។ តាម​សេចក្តីរាយការណ៍​របស់​កាសែត​បាងកក​ប៉ុស្តិ៍​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា…

ពលករ​កម្ពុជា​ប្រមាណ​ជា ១,២ លាន​នាក់​ដែល​កំពុង​តែ​បម្រើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ អាច​នឹង​ស្ថិត​នៅ​ក្នុង​យុ​ត្ថា​ធិ​ការ​នៃ​ច្បាប់​ពន្ធ​ថ្មី​មួយ​ដែល​នៅ​ពេល​នេះ​ថៃ​កំពុង​តែ​រៀបចំ នៅ​ក្នុង​គោលបំណង​ប្រមូល​ពន្ធ​ពី​ជនបរទេស​ដែល​រក​ចំណូល​ក្នុង​ប្រទេស​របស់​ពួក​គេ ។

តាម​សេចក្តីរាយការណ៍​របស់​កាសែត​បាងកក​ប៉ុស្តិ៍​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា អគ្គនាយកដ្ឋាន​ចំណូល​ថៃ​នៅ​ពេល​នេះ​កំពុង​រៀបចំ​ច្បាប់​ដើម្បី​យកពន្ធ​លើ​ប្រាក់​ចំណូល​របស់​បុគ្គល​បរទេស​ដែល​រស់នៅ​ក្នុង​ប្រទេស​ថៃ​ដែល​មាន​ប្រភព​មក​ពី​បរទេស​។

លោកស្រី កុឡា​យ៉ា តាន​ទិល​តេ​មិត្ត ( Kulaya Tantitemit) អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណូល​ថៃ​បាន​និយាយ​ថា សេចក្តីព្រាងច្បាប់​នេះ​ធ្វើ​ឡើង​តាម​គោលការណ៍​អន្តរជាតិ​ស្រប​តាម​ស្តង់ដា​ប្រាក់​ចំណូល ។

លោកស្រី​បាន​បញ្ជាក់​ថា គោលការណ៍​នេះ​កំណត់​ថា ប្រាក់​ចំណូល​ដែល​បុគ្គល​រកបាន ដោយ​មិន​គិត​ពី​ប្រទេស​ប្រភព​របស់​វា ត្រូវ​តែ​បង់ពន្ធ​ដោយ​ប្រទេស​ដែល​បុគ្គល​នោះ​រស់នៅ​ក្នុង​រយៈពេល​ជាក់លាក់​មួយ​។

តាម​អ្វី​ដែល​សារព័ត៌​មានបាន​ដកស្រង់ បាន​ឲ្យ​ដឹង​ថា រាល់​ជនបរទេស​ទាំងអស់​ដែល​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​រយៈពេល​ចាប់ពី​១៨០ ឡើង​ទៅ គឺ​ត្រូវ​តែ​បង់ពន្ធ​លើ​ប្រាក់​ចំណូល​ផ្ទាល់ខ្លួន លើ​ប្រាក់​ចំណូល​ដែល​រកបាន​នៅ​ក្រៅប្រទេស ដោយ​មិន​គិត​ពី​ថា​តើ​ប្រាក់​ចំណូល​នោះ​ត្រូវ​បាន​នាំ​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​នោះ​ទេ​។

លោកស្រី កុឡា​យ៉ា បាន​និយាយ​ថា វិសោធនកម្ម​ដែល​បាន​ស្នើ​ឡើង​នឹង​កំណត់​ជា​ពិសេស​ទៅ​លើ​ពន្ធ​លើ​ប្រាក់​ចំណូល​ផ្ទាល់ខ្លួន ហើយនឹង​មិន​រួម​បញ្ចូល​ពន្ធ​លើ​ប្រាក់​ចំណូល​សាជីវកម្ម ឬ​ប្រាក់​ចំណូល​ពី​មូលនិធិ​ទៅ​វិញ​ទៅ​មក​ដែល​វិនិយោគ​នៅ​បរទេស លើកលែងតែ​មូលនិធិ​ឯកជន​។

ផ្អែក​លើ​គម្រោងការ​នេះ ពលករ​កម្ពុជា​ដែល​បាន​កំពុង​តែ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​អាច​នឹង​ជាប់​កាតព្វកិច្ច​ពន្ធ ខណៈ​ដែល​គេ​ដឹង​ថា មក​ដល់​ពេល​នេះ​នៅ​ក្នុង​ចំណោម​ពលករ​បរទេស​ប្រមាណ​ជា ១,៥ លាន​នាក់ ពលករ​កម្ពុជា​ភាគច្រើន​បំផុត​ពោល​គឺ​ប្រមាណ​ជា ១,២ លាន​នាក់​ទៅ​ហើយ​ដែល​កំពុង​តែ​បម្រើ​ការ នៅ​ក្នុង​ប្រទេស​ថៃ​។

ក្រៅពី​ប្រទេស​ថៃ​គឺ​មាន​កូរ៉េ​ខាងត្បូង ម៉ា​ឡេ​ស៊ី ជប៉ុន ហើយ​ក៏​អាច​មាន​មួយ​ចំនួន​នៅ​ម​ជ្ឈឹ​ម​បូព៌ា ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ