សម្តេចធិបតី អរគុណក្រុមប្រតិភូ Gumball 3000 ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យ នៅទឹកដីកម្ពុជា
រាជធានីភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារ អរគុណក្រុមប្រតិភូ Gumball 3000…
រាជធានីភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារ អរគុណក្រុមប្រតិភូ Gumball 3000…
រាជធានីភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារ អរគុណក្រុមប្រតិភូ Gumball 3000 ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យ នៅទឹកដីកម្ពុជា និងស្វាគមន៍អ្នកត្រឡប់មកវិញជាថ្មីទៀត គ្រប់ពេលវេលា ។
តាមរយៈបណ្ដាញសង្គមរបស់សម្តេចធិបតី នៅថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហោះខ្លឹមសារទាំងស្រុងថា «សូមអរគុណក្រុមប្រតិភូ Gumball 3000 ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យ នៅទឹកដីកម្ពុជា ហើយសន្យាថា នឹងមិនភ្លេចកម្ពុជា ដូចនេះយើងនឹងមិនភ្លេចអ្នកដូចគ្នា ព្រមទាំងរីករាយទទួល និងស្វាគមន៍អ្នកត្រឡប់មកវិញជាថ្មីទៀតគ្រប់ពេលវេលា» ។
សម្តេចធិបតី សូមជូនពរឱ្យការធ្វើដំណើរបន្តប្រកបដោយសុខសុវត្ថិភាព និងបន្តជោគជ័យក្នុងបេសកកម្មបន្ទាប់។ ប្រជាជនកម្ពុជា បានចងចាំនូវអនុស្សាវរីយ៍ដ៏ល្អៗរបស់ Gumball 3000 ពិសេសស្នាមញញឹមរបស់យើង នឹងរង់ចាំអ្នកជានិច្វផងដែរ ។
សូមជម្រាបថា ប្រតិភូ Gumball 3000 នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចាកចេញពីទឹកដីកម្ពុជាហើយ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយម្នាក់ៗសុទ្ធតែពេញចិត្តសប្បាយរីករាយ នឹងការរៀបចំកម្មវិធីពិសេសៗ និងការទទួលបដិសណ្ឋារកិច្ច ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរពីសំណាក់ក្រសួង ស្ថាប័ន អាជ្ញាធរ សមត្ថកិច្ច ក្រុមការងារ ពិសេសគឺរាជរដ្ឋាភិបាលកម្ពុជា ។
ប្រតិភូ Gumball 3000 បានបើកបររថយន្តប្រណីតៗ (Hypercars, Supercars, Sport cars) និងស្នាក់នៅប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤។ បន្ទាប់ពីចេញពីកម្ពុជា ប្រតិភូ Gumball 3000 នឹងឆ្លងកាត់ប្រទេសថៃ ប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី ៕
ចែករំលែកព័តមាននេះ