ភ្លៀងធ្លាក់ខ្លាំង ទឹកហូរលិចផ្លូវបេតុងប្រវែង៣០ម៉ែត្រ នៅលើកោះរ៉ុង
ខេត្តព្រះសីហនុ ៖ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំង នៅវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោក អែម រ័ត្នម៉ានិល ឣភិបាលរងក្រុងកោះរ៉ុង…
ខេត្តព្រះសីហនុ ៖ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំង នៅវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោក អែម រ័ត្នម៉ានិល ឣភិបាលរងក្រុងកោះរ៉ុង…
ខេត្តព្រះសីហនុ ៖ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំង នៅវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោក អែម រ័ត្នម៉ានិល ឣភិបាលរងក្រុងកោះរ៉ុង បានចុះពិនិត្យទីតាំងទឹកហូរលើផ្លូវបេតុងប្រវែង៣០ម៉ែត្រ និងកម្ពស់ប្រហែលកន្លះម៉ែត្រ ដែលស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ដោយទឹកមានសភាពហូរខ្លាំង ដែលធ្វើអោយប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពុំរួច។ ដូច្នេះ អាជ្ញាធរសង្កាត់កោះរ៉ុង សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានដាក់បារ៉ាសសងខាងផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ។
យោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយមអំពីស្ថានភាព ធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា ព្យុះទី១៣ ឈ្មោះ ប៊ីប៊ីនកា និងព្យុះទី១៤ ឈ្មោះ ពូលឡាសាន ដែលកើតលើគន្លង តែមួយមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី បក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាបនៅបន្តគ្របដណ្តប់លើ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា ។
ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅតំបន់វាលទំនាបនានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់ មកពីទិសនិរតី និងពាយ័ព្យមានល្បឿនមធ្យម ៤ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី៦០% ។
ចំណែកនៅតំបន់ខ្ពង់រាបមាន សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាព មធ្យមអតិបរមា៣៣°C។ ខ្យល់បក់មក ពីទិសនិរតី និងពាយ័ព្យមានល្បឿនមធ្យម៥,៥ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមាន ភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦០% ។
ដោយឡែកនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ។ ខ្យល់បក់ មកពីទិសនិរតី និងពាយ័ព្យមាន ល្បឿនមធ្យម ៥ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើ ផ្ទៃដី៤០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា១,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២,២៥ម៉ែត្រ ៕
ចែករំលែកព័តមាននេះ