ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ណែនាំ​ឱ្យ​ត្រៀមលក្ខណៈ សម្រាប់​​ជួយ​សង្គ្រោះ​ពលរដ្ឋ ក្នុង​ករណី​គ្រោះ​ទឹកជំនន់ កើត​មាន​ជាយថាហេតុ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ណែនាំ​ដល់​បណ្តា​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន អភិបាល​រាជធានី​ខេត្ត និង​កម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រៀមលក្ខណៈ​សម្រាប់​អន្តរាគមន៍ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ក្នុង​ករណី​គ្រោះ​ទឹកជំនន់…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ណែនាំ​ដល់​បណ្តា​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន អភិបាល​រាជធានី​ខេត្ត និង​កម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រៀមលក្ខណៈ​សម្រាប់​អន្តរាគមន៍ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ក្នុង​ករណី​គ្រោះ​ទឹកជំនន់ កើត​មាន​ជាយថាហេតុ​។

យោង​តាម​រយៈ​សារ​សំឡេង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ថា ដោយសារ​តែ​ឥទ្ធិពល​ព្យុះ​បាន​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់ បង្ក​ការ​លិចលង់​នៅ​បណ្តា​ប្រទេស​ជិតខាង​កម្ពុជា អាស្រ័យ​ហេតុនេះ សូម​ឱ្យ​លោក លោកស្រី​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ តាមដាន​ឱ្យ​ជាប់ និង​ដោះស្រាយ​ឱ្យទាន់​ពេលវេលា ក្នុង​ករណី​ដែល​មាន​ទឹកជំនន់ ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ​របស់​ខ្លួន ជា​ពិសេស​យកចិត្តទុកដាក់ ទៅ​លើ​ការ​ជួយ​សង្គ្រោះ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​។

សម្តេច​ធិ​បតី​បាន​គូសបញ្ជាក់​ថា​៖ «​ក្នុង​នាម​ប្រមុខ​រាជរដ្ឋាភិបាល ខ្ញុំ​សូម​ចេញ​បទបញ្ជា​ដល់ ឯកឧត្តម​អគ្គមេបញ្ជាការ នៃ​កង​យោធពលខេមរភូមិន្ទ ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ ត្រូវ​បញ្ជូន​កម្លាំង មធ្យោបាយ និង​សម្ភារៈ ដើម្បី​ធ្វើ​អន្តរាគមន៍​ក្នុង​ការ​ចាំបាច់​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី គន់ គី​ម អនុប្រធាន​ទី​១ គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បន្ត​តាមដាន​ឱ្យ​ជាប់​ជាមួយ​គណៈ​អភិបាល​រាជធានី​ខេត្ត និង​ចុះ​កំណត់​ជា​ស្រេច​នូវ​ទីទួល​សុវត្ថិភាព ក៏​ដូច​ជា​ចាត់វិធានការ​សម្របសម្រួល ត្រៀមកម្លាំង​មធ្យោបាយ អន្តរាគមន៍​សង្គ្រោះ​បន្ថែម​។

ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ត្រៀម​នូវ​ស្បៀង និង​សម្ភារៈ​បរិក្ខារ​ចាំបាច់ ដែល​ត្រូវ​បញ្ចេញ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ ដោយសារ​ទឹកជំនន់ ក្នុង​ករណី​មានការ​ស្នើ​សុំ​ពី​រាជធានី​ខេត្ត​»​។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បន្ដ​ថា ក្រសួង​ធនធានទឹក និង​ឧតុនិយម ត្រូវ​តាមដាន​ជាប់​ជា​ប្រចាំ នៃ​ការ​វិវត្តន៍​នៃ​កម្ពស់​ទឹក និង​ធ្វើការ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​រាជធានី​ខេត្ត ដើម្បី​អន្តារ​គម​ន៍​ឱ្យ​បាន​ទាន់​ពេ​លេ​វេលា​។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ត្រូវ​ត្រៀម​ស្រូវពូជ និង​សម្ភារៈ​ចាំបាច់​នានា ក្នុង​ករណី​ដែល​មាន​ផល​ប៉ះពាល់​ធំ ដែល​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ដំណាំ​របស់​ប្រជាពលរដ្ឋ ចាំបាច់​ត្រូវ​ជួយ​ស្តារ​ឡើង​វិញ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ