ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហកម្ម​ទេសចរណ៍​នឹង​រួមចំណែក​ជាង​១០​ទ្រី​លាន​ដុល្លារ​ដល់ GDP សកល​នៅ​ឆ្នាំ​នេះ

4 ថ្ងៃ មុន

ចក្រភព​អង់គ្លេស ៖ យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ទេសចរណ៍​ពិភពលោក ឬ World Travel & Tourism Council…

ចក្រភព​អង់គ្លេស ៖ យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ទេសចរណ៍​ពិភពលោក ឬ World Travel & Tourism Council (WTTC) ដែល​ជា​អង្គការ​សមាជិកភាព​មិន​រក​ប្រាក់​ចំណេញ កាលពី​ថ្មី​ៗ​នេះ​បង្ហាញ​ឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ចំណោម​១០​ដុល្លារ​អា​មេ​រិ​ក ដែល​ត្រូវ​បាន​ចំណាយ​ជាស​កល​នៅ​ឆ្នាំ​នេះ គ្រប់​ដណ្តប់​លើ​ឧស្សាហកម្ម​ទេសចរណ៍ ដែល​រួម​មានការ​កក់​បន្ទប់​សណ្ឋាគារ ការ​ធ្វើ​ដំណើរ​តាម​នាវា​កម្សាន្ត និង​យន្តហោះ​ផង​ដែរ​។

ការ​រួមចំណែក​របស់​ឧស្សាហកម្ម​ទេសចរណ៍ ចំពោះ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក ដែល​ត្រូវ​បាន​ស្គាល់​ថា GDP ត្រូវ​បាន​រំពឹង​ថា​នឹង​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ថ្មី​មួយ​នៅ​ឆ្នាំ​នេះ ខណៈ​ដែល​មនុស្ស​កាន់តែ​ច្រើន​ឡើង​បែងចែក​ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​ជា​ផ្នែក​សំខាន់​នៃ​កញ្ចប់​ថវិកា​ចំណាយ​សរុប​របស់​ពួក​គេ​។

របាយការណ៍ WTTC ប៉ាន់​ប្រមាណ​ថា ការ​រួមចំណែក​របស់​ឧស្សាហកម្ម​ទេសចរណ៍​ចំពោះ GDP សកល​នៅ​ឆ្នាំ​នេះ នឹង​កើនឡើង ១២.១% បើ​ធៀប​នឹង​ឆ្នាំ​មុន ដែល​មាន​តម្លៃ​រហូត​ដល់ ១១.១​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ១០% នៃ GDP សរុប​របស់​ពិភពលោក​។ តួលេខ​នេះ​តំណាង​ឱ្យ​ការ​កើនឡើង ៧.៥% ពី​កំណត់​ត្រា​ចាស់ ដែល​ត្រូវ​បាន​កំណត់​កាលពី​ឆ្នាំ ២០១៩​។

លោកស្រី Julia Simpson នាយក​ប្រតិបត្តិ WTTC បាន​ថ្លែង​ថា ទោះបីជា​មានការ​ព្រួយបារម្ភ​មួយ​ចំនួន​កាលពី​ឆ្នាំ​មុន អំពី​ពិភពលោក​នឹង​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​សកល និង​អតិផរណា​ខ្ពស់​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ យើង​កំពុង​សម្លឹង​មើល​ការ​ធ្វើ​ដំណើរ និង​ទេសចរណ៍ គឺជា​មហាអំណាច​សេដ្ឋកិច្ច​សកល​។

របាយការណ៍​បង្ហាញ​ថា ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​សហរដ្ឋអាមេរិក ប្រទេស​ចិន និង​អា​ល្លឺ​ម៉​ង់ ត្រូវ​បាន​រំពឹង​ថា​នឹង​រួមចំណែក​ច្រើន​បំផុត​ដល់ GDP សកល​នៅ​ឆ្នាំ​នេះ​។ ឧស្សាហកម្ម​ទេសចរណ៍ ត្រូវ​បាន​រំពឹង​ថា​នឹង​ផ្តល់​ការងារ​ជិត ៣៤៨​លាន​កន្លែង នៅ​ក្នុង​ឆ្នាំ ២០២៤ ឬ ១៣.៦​លាន​កន្លែង​ច្រើន​ជាង​កាលពី​ឆ្នាំ ២០១៩ ដែល​ជា​ចំនួន​កំណត់​ត្រា មុន​ផ្ទុះ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​។

ឧស្សាហកម្ម​ទេសចរណ៍ នៅ​តែ​កំពុង​ជួល​ដើម្បី​បំពេញការងារ​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​។ តួយ៉ាង​បច្ចុប្បន្ន​នេះ នៅ​សហរដ្ឋអាមេរិក​ផ្តល់​ការងារ​ប្រមាណ​១​លាន​កន្លែង នៅ​ទូ​ទាំង​ឧស្សាហកម្ម​កម្សាន្ត និង​បដិសណ្ឋារកិច្ច​។ នេះ​បើ​យោង​តាម​ទិន្នន័យ​សមាគម​ទេសចរណ៍​សហរដ្ឋអាមេរិក​។ ហើយ​បើ​យោង​តាម​របាយការណ៍ WTTC បានឱ្យ​ដឹង​ថា ការងារ​សរុប​ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​នៅ​សហរដ្ឋអាមេរិក​គឺ​ប្រហែល​២៧​លាន​កន្លែង កាលពី​ឆ្នាំ ២០២៣៕ (​ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ