ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ជំរុញ​រដ្ឋាភិបាល​ថៃ ដាក់​ពន្ធ​លើ​ទំនិញ​តម្លៃ​ថោក​ពី​ចិន ដែល​កំពុង​បង្ក​ហានិភ័.យ

2 អាទិត្យ មុន

ប្រទេស​ថៃ ៖ ជាមួយនឹង​ការ​ចំណាយ​សម្រាប់​បណ្តា​អាជីវកម្ម​ថៃ​នៅ​តែ​បន្ត​កើនឡើង អ្នក​សេដ្ឋកិច្ច​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដាក់​ពន្ធ​លើ​ការ​នាំ​ចូល​ទំនិញ​តម្លៃ​ថោក​មក​ពី​ប្រទេស​ចិន​។ ស្រប​ពេល​នៅ​សល់​តែ​២​ខែ​ទៀត​ប៉ុណ្ណោះ ពោល​គឺ​រហូត​ដល់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក អ្នកវិភាគ​មួយ​រូប​កំពុង​ព្រមាន​ថា មិន​ថា​អ្នក​ណា​ឈ្នះ​នោះ​ទេ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក និង​ចិន…

ប្រទេស​ថៃ ៖ ជាមួយនឹង​ការ​ចំណាយ​សម្រាប់​បណ្តា​អាជីវកម្ម​ថៃ​នៅ​តែ​បន្ត​កើនឡើង អ្នក​សេដ្ឋកិច្ច​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដាក់​ពន្ធ​លើ​ការ​នាំ​ចូល​ទំនិញ​តម្លៃ​ថោក​មក​ពី​ប្រទេស​ចិន​។ ស្រប​ពេល​នៅ​សល់​តែ​២​ខែ​ទៀត​ប៉ុណ្ណោះ ពោល​គឺ​រហូត​ដល់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក អ្នកវិភាគ​មួយ​រូប​កំពុង​ព្រមាន​ថា មិន​ថា​អ្នក​ណា​ឈ្នះ​នោះ​ទេ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក និង​ចិន នឹង​បន្ត​កើត​មាន​ជាក់​ជា​មិន​ខាន​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ The Nation ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៤​។

លោក ភី​ផាត ហ្លួង​ណា​រឿ​ម​ឆៃ (Phiphat Luangnaruemitchai) ប្រធាន​សេដ្ឋវិទូ​របស់ KKP Research នៃ​ក្រុមហ៊ុន Kiatnakin Phatra Securities (KKP) បាន​លើក​ឡើង​ថា ប្រសិនបើ​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ឈ្នះ នោះ​ផល​ប៉ះពាល់​លើ​ប្រទេស​ថៃ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​។ លទ្ធភាព​នៃ​ការ​ដំឡើង​ពន្ធ​លើ​ប្រទេស​ចិន​គឺ​ខ្ពស់​ណាស់​។ ដែល​នេះ​នឹង​ធ្វើ​ឱ្យ​ប្រទេស​ថៃ​ក្លាយជា​ផ្លូវ​ឆ្លងកាត់​សម្រាប់​ពាណិជ្ជកម្ម ហើយ​នៅ​ពេល​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ធ្លាក់​ចុះ និង​ពាណិជ្ជកម្ម​ក្នុងស្រុក​ធ្លាក់​ចុះ ទំនិញ​តម្លៃ​ថោក​មក​ពី​ចិន នឹង​ត្រូវ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជា​ច្រើន នៅ​ក្នុង​នោះ​រួម​ទាំង​ប្រទេស​ថៃ​ផង​ដែរ​។

លោក​បន្ត​ថា «​ឥទ្ធិពល​នៃ​ការ​នាំ​ចូល​របស់​ប្រទេស​ចិន ត្រូវ​បាន​គេ​ដឹង​រួច​ហើយ​។ ចិន​បាន​ប្រើប្រាស់​ប្រទេស​ថៃ​គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ហើយ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​របស់​ចិន​បាន​បណ្តាល​ឱ្យ​មានការ​ហូរ​ចូល​ទំនិញ​តម្លៃ​ថោក​របស់​ចិន​ចូល​ក្នុង​ប្រទេស​ថៃ​។ ដែល​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង និង​ធ្វើ​ឱ្យ​ការ​ប្រកួតប្រជែង​របស់​អាជីវកម្ម​ថៃ​ធ្លាក់​ចុះ​ខ្លាំង​ផង​ដែរ​»​។

ប្រភព​ពី​សារព័ត៌មាន​ថៃ The Nation បាន​បន្ត​ថា ក្នុង​រយៈពេល​៦​ខែ​ដំបូង ឆ្នាំ​នេះ ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន​បាន​កើនឡើង​ដល់ ៣០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ហើយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក និង​ចិន បាន​នាំ​ឱ្យ​មានការ​ថយ​ចុះ​នៃ​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក ដែល​នៅ​ក្នុង​នោះ​បាន​កាត់​បន្ថយ​ឱកាស​ពាណិជ្ជកម្ម​របស់​ប្រទេស​ថៃ ដែល​បាន​បង្កើន​ការ​ចំណាយ​សម្រាប់​អាជីវកម្ម​ថៃ​។ ឥទ្ធិពល​នៃ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន គឺ​ប៉ះពាល់​ជា​ពិសេស​ចំពោះ​ឧស្សាហកម្ម​សំខាន់​ៗ ៤ របស់​ប្រទេស​ថៃ ដែល​រួម​មាន ដែកថែប យានយន្ត ឧ​បករ​ណ៏​រក្សា​ទុក​ទិន្នន័យ ឬ Hard Disk Drive (HDD) និង​គីមី​ឥន្ធនៈ ដែល​សុទ្ធតែ​ជា​ឧស្សាហកម្ម​សំខាន់​របស់​ខ្លួន​។

លោក ភី​ផាត ហ្លួង​ណា​រឿ​ម​ឆៃ បាន​ផ្តល់​អនុសាសន៍​ថា រដ្ឋាភិបាល​ថៃ​គួរ​ដាក់​ពន្ធ​លើ​ការ​នាំ​ចូល​ទំនិញ​របស់​ចិន ដែល​មាន​ចេតនា​បង្កើត​តម្លៃ​ក្រោម​តម្លៃ​ផលិតកម្ម និង​ធានា​ថា គុណភាព​នៃ​ផលិតផល​ចិន ត្រូវ​តាម​ស្តង់ដារ​ដូច​គ្នា​នឹង​ទំនិញ​ថៃ​។ រដ្ឋាភិបាល​គួរតែ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការ​វិនិយោគ​ដោយ​ការ​ទាក់ទាញ​មូលធន​បរទេស និង​រៀបចំ​កម្លាំង​ពលកម្ម​គាំទ្រ​ឧស្សាហកម្ម​ថ្មី ដោះស្រាយ​កង្វះ​កម្លាំង​ពលកម្ម​។

លើស​ពី​នេះ រដ្ឋាភិបាល​គួរ​ដោះស្រាយ​បញ្ហា​បទ​ប្បញ្ញត្តិ ដើម្បី​កាត់​បន្ថយ​ការ​រឹត​បន្តឹង​លើ​ការ​វិនិយោគ​បរទេស និង​ធានា​ស្ថិរភាព​នយោបាយ​ក្នុង​ប្រទេស​។ មិនតែប៉ុណ្ណោះ អាជីវកម្ម​ថៃ​ត្រូវ​តែ​ចេះ​សម្រប​ខ្លួន​ដោយ​ការ​វិនិយោគ​លើ​ការ​ច្នៃប្រឌិត​ថ្មី ដើម្បី​ការ​ផ្លាស់​ប្តូរ​ឆ្ពោះទៅ​រក​ការ​ប្រកួតប្រជែង​ជាមួយ​ផលិតកម្ម និង​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​ជាង​មុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ