ហូជីមិញ ៖ បណ្តាញព័ត៌មានបរទេសផ្សាយថា ក្រុមហ៊ុនផលិតភេសជ្ជៈ Nestle របស់ស្វ៊ីសបានបណ្តាក់ទុនវិនិយោគបន្ថែមចំនួន៣៧លានដុល្លារអាមេរិកទៀត នៅក្នុងខេត្ត Dong Nai ភាគខាងត្បូងប្រទេសវៀតណាម ដែលនាំឱ្យទុនវិនិយោគសរុបមានចំនួន៤៥០លានដុល្លារ ។
ចំណែកការបោះដើមទុនប្រកបមុខជំនួញនេះ គឺផ្តោតទៅលើគម្រោងថ្មី ដែលនឹងសាងសង់រោងចក្រមួយក្នុងតំបន់ឧស្សាហកម្ម Amata ក្នុងទិសដៅបង្កើតសមត្ថភាពផ្គត់ផ្គង់ទេ្វដងនៃផលិតផលមីទ្បូ ក្នុងទីផ្សារវៀតណាម ។ វាគឺជារោងចក្រទី៤ហើយ របស់ក្រុមហ៊ុននៅក្នុងខេត្ត Dong Nai ។
ក្នុងនោះគឺគេរាប់បញ្ចូលគ្រឹះស្ថានផលិតផលកាហ្វេចំនួនពីរក្នុងតំបន់សេដ្ឋកិច្ច Bien Hoa និង Long Binh ដែលជាទីតាំងផលិតកម្មភេសជ្ជៈមានឱជារសក្នុងបណ្តាញតំបន់សេដ្ឋកិច្ច Amata ។ ក្រៅពីនេះ ក្រុមហ៊ុន Nestle មានរោងចក្រពីរផ្សេងទៀត ដែលជាកន្លែងផលិតទឹករ៉ែធម្មជាតិច្រកដបនៅក្នុងខេត្តទ្បុងអាន និង Hung Yen ៕
ចែករំលែកព័តមាននេះ