ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​ភូមិ​មក​ពី​ព្រះ​វិហា​រប៉ុន​ប៉ង​សម្រុក​យកញត្តិ​ដាក់នៅ​ភូមិ​គ្រឹះ​សម្តេច​តេជោ​ហ៊ុន សែន ត្រូវ​អាជ្ញា​ធរ​រារាំង

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ កាល​ពី​​វេលា​ម៉ោង​១២ និង​៣០នាទីថ្ងៃ​ត្រង់​ ថ្ងៃ​ទី​២០ តុលា ២០១៤ នេះ ក្រុម​អ្នក​ភូមិ​មក​ពី​ភូមិ​ស្វាយ​ជ្រុំ ឃុំ​ក​ន្តួ​ត ស្រុក​ជាំ​ក្សាន្ត និង​ភូមិ​ហ្ម​សែត សង្កាត់​ប៉ា​ហាល ខេត្តព្រះវិហារ បានប៉ុន​ប៉ង​សម្រុក​យក​ញត្តិ​ទៅ​ដាក់​នៅ​ភូមិ​គ្រឹះ​សម្តេច​តេជោ​ហ៊ុន សែន ដើម្បី​ឱ្យ​សម្តេច​ជួយ​ដោះ​ស្រាយ​​ទំនាស់​ដី​ធ្លី​ តែ​ការ​ប៉ុន​ប៉ង​នេះ​មិន​បាន​សម្រេច​ដោយ​សារ​អាជ្ញា​ធរ​មូល​ដ្ឋាន​រារាំង​មិន​ឱ្យ​ចូល​។

គួររំលឹក​ថា ក្រុម​អ្នក​ភូមិ​ប្រមាណ​៥០​នាក់​មក​ពី​ភូមិ​ស្វាយ​ជ្រុំ ឃុំ​ក​ន្តួ​ត ស្រុក​ជាំ​ក្សាន្ត និង​ភូមិ​ហ្ម​សែត សង្កាត់​ប៉ា​ហាល ខេត្តព្រះវិហារ បាន​ដើរ​ហែ ក្បួន​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​ស្ថានទូត និង​ក្រសួង​ស្ថាប័នរដ្ឋ​មួយ​ចំនួន ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដែល​ពួក​គាត់​បាន​អះអាង​ថា ត្រូវ អាជ្ញា ធរ ឈូស​ឆាយ​យក​លក់​ឲ្យ​ឈ្មួញ ។

យ៉ាងណា​ក៍ដោយ ការ​ដើរ​ហែ​ក្បួន​នៅ​ព្រឹក​ថ្ងៃ​ទី​២០ តុលា ២០១៤ ដែល​ជំហាន​ដំបូង​ក្រុម​អ្នក​ភូមិ​បាន​ដាក់​ញ្ញត្តិ​នៅ​ស្ថានទូត​ចិន​នោះ ពុំ​មានការ​រារាំង ឬ ការ​ប៉ះទង្គិច​ណាមួយ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​នោះ​ឡើយ  ។

គួរ​បញ្ជាក់​ថា ក្រុម​អ្នក​ភូមិ​ខាងលើ​បាន​ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​មាន​រយៈពេល​ប្រមាណ​២​ខែ​មក​ហើយ ដោយ​ស្នាក់​នៅ​ក្នុង​វត្ត​សាមគ្គី​រង្សី ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ហើយ​កន្លង​មក លោក សួ​ស យ៉ា​រ៉ា តំណាងរាស្ត្រ​ខេត្តព្រះវិហារ​ធ្លាប់​បាន​ទៅ​ជួយ​រក​ដំណោះស្រាយ​នៅ​ក្នុង​វត្ត​ដែរ ប៉ុន្តែ​មិន​បាន​ទទួល​ល​ទ្ឋ​ផល ថែម​ទាំង​ហៀបនឹង​ផ្ទុះ​អំពើ​ហិង្សា​នោះ​ថែម​ទៀត ។