ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​អនុវត្ត​ដូច​ម្តេច​ដើម្បី​បញ្ឈប់​ដំណាក់កាល​មុន​កើត​ជំងឺ​ទឹកនោមផ្អែម​ពី​កា​រវិ​វ​ឌ្ឍ​ទៅ​មុខ?

9 ឆ្នាំ មុន

Prediabetes ឬ​ដំណាក់កាល​មុន​កើត​ជំងឺ​ទឹកនោមផ្អែម គឺជា​ការ​កើនឡើង​នូវ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ លើស​ពី​កម្រិត​ធម្មតា ប៉ុន្តែ​មិន​ទាន់​ឈាន​ចូល​ដល់​ដំណាក់កាល​ជំងឺ​ទឹកនោមផ្អែម​ពេញទី​នោះ​ទេ ។ វេជ្ជបណ្ឌិត​ជំនាញ​បញ្ជាក់​ថា នេះ​ជា​សញ្ញា​ប្រកាស​អាសន្ន​មួយ​ដែល​បុគ្គល​ទាំងឡាយ គួរ​ផ្លាស់​ប្តូរ​បែបបទ​នៃ​ការ​រស់នៅ ដ្បិត​បើ​ពុំ​ដូច្នេះ​ទេ រយៈពេល​ពី​៥​ទៅ​១០​ឆ្នាំ​ក្រោយ គេ​នឹង​កើត​

Prediabetes ឬ​ដំណាក់កាល​មុន​កើត​ជំងឺ​ទឹកនោមផ្អែម គឺជា​ការ​កើនឡើង​នូវ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ លើស​ពី​កម្រិត​ធម្មតា ប៉ុន្តែ​មិន​ទាន់​ឈាន​ចូល​ដល់​ដំណាក់កាល​ជំងឺ​ទឹកនោមផ្អែម​ពេញទី​នោះ​ទេ ។ វេជ្ជបណ្ឌិត​ជំនាញ​បញ្ជាក់​ថា នេះ​ជា​សញ្ញា​ប្រកាស​អាសន្ន​មួយ​ដែល​បុគ្គល​ទាំងឡាយ គួរ​ផ្លាស់​ប្តូរ​បែបបទ​នៃ​ការ​រស់នៅ ដ្បិត​បើ​ពុំ​ដូច្នេះ​ទេ រយៈពេល​ពី​៥​ទៅ​១០​ឆ្នាំ​ក្រោយ គេ​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម​ជា​មិន​ខាន ។

បុគ្គល​ដែល​ដឹងខ្លួន​ថា កើត Prediabetes  គួរ​អនុវត្ត​ដូច​ខាងក្រោម ៖
១-​បញ្ចុះទម្ងន់​ខ្លួន​ពី​៥-១០%
ប្រ​សិន​អស់លោក​អ្នកជា​មនុស្ស​ធាត់​ខ្លាំង ការ​បញ្ចុះទម្ងន់ គឺជា​គន្លឹះ​សំខាន់​ប្តូរ​ហានិភ័យ​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង ។ ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​បញ្ចុះ​ត្រឹម​៥​ទៅ​១០%​នៃ​ទម្ងន់​ខ្លួន​សរុប គឺ​គ្រប់គ្រាន់​ធ្វើ​ឱ្យ​កម្រិត​ស្ករ​ក្នុង​ឈាម​ត្រឡប់​មក​ភាព​ធម្មតា​វិញ ហើយ​អាច​បញ្ចៀស​ការ​កើត​ជំងឺ​ទឹកនោមផ្អែម ឬ​យ៉ាង​ហោច​ណាស់​ក៏​អាច​ពន្យារពេល​កើត​បាន​ផង​ដែរ​។ មួយវិញទៀត របប​អាហារ​ទទួលទាន​ប្រចាំ​ថ្ងៃ និង​ការ​ហាត់ប្រាណ​ជា​ប្រចាំ​ក៏​ជា​កត្តា​ដែល​មិន​អាច​ខ្វះ​បាន​ដែរ ។ ចូរ​កំណត់​បរិមាណ​ទទួលទាន កាត់​បន្ថយ​អាហារ​សម្បូរ​កាឡូរី អាហារ​មាន​ខ្លាញ់​ច្រើន អាហារ​មាន​ផ្ទុក​កាបូ​អុ​ី​ដ្រា​ត​ច្រើន ជា​ពិសេស ផ្អាក​ការ​ទទួលទាន​អាហារ​ផ្អែម​ដោយ​ស្ករ​គ្រប់​ប្រភេទ ។ ជំនួស​មក​វិញ គេ​គួរ​ទទួលទាន បណ្តា​បន្លែ ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ និង​ប្រភព​ប្រូ​តេ​អុ​ី​ន​សុទ្ធ ។

២-​ចាប់​យក​ការ​ហាត់ប្រាណ​ជា​ទម្លាប់
ដឹកនាំ​ជីវិត​ដែល​ពោរពេញ​ដោយ​សកម្មភាព គឺជា​កិច្ចការ​ចាំបាច់ ។ ចូរ​ហាត់ប្រាណ​បង្កើន​ចង្វាក់បេះដូង មាន​ដូច​ជា ដើរ ជិះ​កង់ ឬ​ហែល​ទឹក ឱ្យ​បាន​៣០​នាទី ៥​ថ្ងៃ​ក្នុង​១​ស​ប្តា​ហ៍​។ បន្ថែម​ពី​នេះ​ទៀត គេ​អាច​ហាត់ប្រាណ​បង្កើន​កម្លាំង​សាច់ដុំ តួយ៉ាង​ដូច​ជា​លើក​ទម្ងន់​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​២​ដង​ក្នុង​១​ស​ប្តា​ហ៍ ។ការ​ហាត់ប្រាណ គឺ​ជួយ​បង្កើត​សាច់ដុំ ហើយ​បន្ទាប់​មក​ធ្វើ​ឱ្យ​ថយ​ចុះ​កម្រិត​ស្ករ​ក្នុង​ឈាម និង​ដុត​បំផ្លាញ​កាឡូរី​បាន​កាន់តែ​ច្រើន ។

៣-​ផ្តាច់​បារី
ការ​ជក់បារី​ត្រូវ​គេ​រក​ឃើញ​ថា បាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ជិត​ស្និទ្ធ​បំផុត​នឹង​ជំងឺ​ទឹកនោមផ្អែម​។ បុគ្គល​ដែល​ជក់បារី គឺ​៣០%​ទៅ​៤០%​ប្រឈម​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ធៀប​នឹង​បុគ្គល​មិន​ជក់ ។ ចំណែក​បុគ្គល​កើត​ជំងឺ​ទឹកនោមផ្អែម ដែល​នៅ​តែ​បន្ត​ការ​ជក់ គឺ​ប្រឈម​នឹង​ការ​កើត​មាន​មាន​លក្ខខណ្ឌ​ស្មុគស្មាញ​នានា ក្នុង​នោះ​មាន​ដូច​ជា កើត​ជំងឺ​បេះដូង និង​ងងឹតភ្នែក​ជាដើម​។ ដូច្នេះ ផ្តាច់​បារី​បាន​ឆាប់ គឺ​កាន់តែ​ល្អ​ប្រសើរ​ចំពោះ​សុខភាព ៕          
  ​