បណ្តាអ្នកស្រាវជ្រាវប្រទេសអូស្ត្រាលីបានរាយការណ៍នៅក្នុងកាសែត BMJ(British Medical Journal)ថាប្រសិនបើគេដើរឲ្យបាន៣០០០ជំហានក្នុង១ថ្ងៃ ក្នុង១សប្តាហ៍ឲ្យបាន៥ថ្ងៃ ឱកាសនៃការកើតជំងឺទឹកនោមផ្អែមនិងការធាត់ដុះក្បាលពោះពិតជាត្រូវកាត់បន្ថយ។ ដោយឡែកប្រសិនជាគេបង្កើនការដើរឲ្យបាន១ម៉ឺនជំហានក្នុង១ថ្ងៃរយៈពេលជាង៥ឆ្នាំ នោះផលប្រយោជន៍នឹងកើនឡើងទ្វេដង។ នេះជាការសិក្សាលើកដំបូងដោយប្រើការវាយតម្លៃលើការដើរប្រចាំថ្ងៃ។
អ្នកជំនាញទាំងឡាយបានទូន្មានឲ្យមនុស្សដើរឲ្យបាន១ម៉ឺនជំហានក្នុង១ថ្ងៃដើម្បីជៀសផុតពីជំងឺមួយចំនួន។ តែការដើរតែ៣០០០ជំហាន ៥ដងក្នុង១សប្តាហ៍ពិតជាល្មមគ្រប់គ្រាន់ជួយឲ្យសុខភាពមាំមួនបាន។
លទ្ធផលខាងដើមនេះកើតចេញពីការសិក្សាពិសោធន៍របស់បណ្តាអ្នកវិទ្យាសាស្រ្តនៅវិទ្យាស្ថានស្រាវជ្រាវ Murdochក្រុងមែលប៊នប្រទេសអូស្ត្រាលី។ពួកគេបានពិនិត្យមើលទិន្នន័យពិសោធន៍របស់មនុស្សវ័យកណ្តាលចំនួន៥៩២នាក់។ ដូច្នេះវាជាការសំខាន់បំផុតដែលត្រូវចងចាំថាដើរ៣០០០ជំហានក្នុង១ថ្ងៃពិតជាផ្តល់ផលប្រយោជន៍ប្រៀបធៀបទៅនឹងអ្នកដែលអង្គុយធ្វើការឥតឈប់ពេញមួយថ្ងៃ ៕
ចែករំលែកព័តមាននេះ