ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ជិត​ពាក់កណ្តាល​នៅ​អាស៊ី​ខាងត្បូង​រង​ការ​បង្ខំ​ឱ្យ​រៀប​ការ​ក្រោម​អាយុ​18​ឆ្នាំ

9 ឆ្នាំ មុន

ក្មេង​ស្រី​នៅ​ភូមិភាគ​អាស៊ី​ខាងត្បូង ប្រហែល​៤៦%​រៀប​ការ​មុន​អាយុ​១៨​ឆ្នាំ ធ្វើ​ឱ្យ​ភូមិភាគ​នេះ​ក្លាយជា​តំបន់​មាន «​ក្មេង​ស្រី​» ក្នុង​អត្រា​ខ្ពស់​នៅ​លើ​ពិភពលោក​ដែល​រៀប​ការ​មុន​អាយុ ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ​ដែល​កំណត់​ឱ្យ​រៀប​ការ​ក្នុង​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង ។របាយ​ការណ៍​របស់​មូលនិធិ​កុមារ​អង្គការសហប្រជាជាតិ (UNICEF) បញ្ជាក់​ថា ប្រហែល​៤៦% ឬ​ជិត​ពាក់កណ្តាល​នៃ​ក្មេង​ស្រី​នៅ​ភូមិភាគ​

ក្មេង​ស្រី​នៅ​ភូមិភាគ​អាស៊ី​ខាងត្បូង ប្រហែល​៤៦%​រៀប​ការ​មុន​អាយុ​១៨​ឆ្នាំ ធ្វើ​ឱ្យ​ភូមិភាគ​នេះ​ក្លាយជា​តំបន់​មាន «​ក្មេង​ស្រី​» ក្នុង​អត្រា​ខ្ពស់​នៅ​លើ​ពិភពលោក​ដែល​រៀប​ការ​មុន​អាយុ ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ​ដែល​កំណត់​ឱ្យ​រៀប​ការ​ក្នុង​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង ។របាយ​ការណ៍​របស់​មូលនិធិ​កុមារ​អង្គការសហប្រជាជាតិ (UNICEF) បញ្ជាក់​ថា ប្រហែល​៤៦% ឬ​ជិត​ពាក់កណ្តាល​នៃ​ក្មេង​ស្រី​នៅ​ភូមិភាគ​អាស៊ី​ខាងត្បូង ត្រូវ​បង្ខំ​ឱ្យ​រៀប​ការ​មុន​អាយុ​១៨​ឆ្នាំ ខណៈ​ពេល​១៨% ឬ​ប្រហែល​១​ភាគ​៥​នៃ​កុមារី​បាន​រៀប​ការ​មុន​អាយុ​១៥​ឆ្នាំ ។

លោកស្រី Karin Hulshof នាយក​របស់ UNICEF ប្រចាំ​ភូមិភាគ​អាស៊ី​ខាងត្បូង បញ្ជាក់​ថា ក្មេង​ស្រី​រៀប​ការ​មុន​អាយុ​នៅ​អាស៊ី​ខាងត្បូង​មាន​ឫសគល់​ពី​ការ​ពេញ​និយម​ប្រតិបត្តិ​ក្នុង​សង្គម រួម​ទាំង​កត្តា ផ្សេង​ៗ​ទៀត​ដូច​ជា​ភាព​ក្រីក្រ និង​មិន​ទទួល​បានការ​សិក្សាអប់រំ ។ មូលហេតុ​មួយទៀត​គឺ​ទំនៀមទម្លាប់​ឥណ្ឌា​នៅ​តំបន់​ដាច់​ស្រយាល បាន​លើកតម្កើង​បុរស​ជាង​ស្ត្រី​។ ហេតុ​ដូច្នេះ​ហើយ ទើប​មិនមែន​ជា​រឿង​ចម្លែក​ដែល​គ្រួសារ​ឥណ្ឌា​ភាគច្រើន​នៅ​មាន​ជំនឿ​ថា ការ​សិក្សា និង​ការ​អភិវឌ្ឍ​លើ​ក្មេង​ស្រី​គឺជា «​ការ​វិនិយោគ​ឥតប្រយោជន៍ និង​ការ​ជំរុញ​ឱ្យ​ក្មេង​ស្រី​ចេញពី​គ្រួសារ​ដោយ «​រៀប​ការ​» ចាត់​ទុក​ថា​ជា​ទំនៀមទម្លាប់​ដ៏​ត្រឹមត្រូវ ។

នៅ​ក្នុង​របាយការណ៍​របស់ UNICEF បញ្ជាក់​ថា ក្រៅពី​ឥណ្ឌា ប្រទេស​ដែល​មាន​ក្មេង​ស្រី​រង​ការ​បង្ខិតបង្ខំ​ឱ្យ​រៀប​ការ​អាយុ​ក្រោម​១៨​ឆ្នាំ ក្នុង​អត្រា​ខ្ពស់​បន្ទាប់​ពី​ឥណ្ឌា រួម​មាន​ប្រទេស​នី​ហ្សេ ឆា​ដ មា​៉​លី បង់​ក្លា​ដែ​ស ហ្គី​ណេ និង​អាហ្វ្រិក​កណ្តាល ។ ខណៈ​ពេល​ប្រទេស​នី​ហ្សេ ឆា​ដ បង់​ក្លា​ដែ​ស ម៉ា​លី និង​អេ​ត្យូ​ពី ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ប្រទេស ដែល​ក្មេង​ស្រី​រៀប​ការ​ក្នុង​អាយុ​ក្រោម​១៥​ឆ្នាំ ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក ៕