ប៉េកាំង ៖ តាមទិន្នន័យរបស់រដ្ឋបាលពន្ធដារទូទៅបង្ហាញថា ប្រទេសចិនបាននាំចូលអង្ករក្នុងរង្វង់១,៥លានតោន នៅក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៤ ធ្លាក់ចុះ៦%ពីបរិមាណ១,៥៩លានតោន ដែលបាននាំចូលក្នុងអំទ្បុងពេលដូចគ្នាកាលពីឆ្នាំ២០១៣ ។ ក្នុងខែកក្កដា ចិននាំចូលអង្ករបាន១៨០.០០០តោន ធ្លាក់ចុះ២៥%ពីបរិមាណ២៤០.០០០តោន កាលពីខែមិថុនា ដោយទ្បែក បើប្រៀបធៀបទៅនឹងខែកក្កដាឆ្នាំទៅកើនជាង២៥% ឬស្មើនឹង១៤៤.០១៩តោន ។
បាងកក ៖ យោងតាមសារព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មរបស់អីុរ៉ាក់ បានបង្កើនការដេញថ្លៃនាំចូលអង្ករ៣០.០០០តោន ដែលបានប្រារព្ធធ្វើថ្ងៃទី២៦ រហូតដល់សប្តាហ៍ក្រោយ ។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រសួងបានអញ្ជើញការដាក់សំណើទិញអង្ករ៣០.០០០តោន ពីប្រទេសអ៊ុយរូហ្គាយ, អាហ្សង់ទីន, ប្រេស៊ីល, វៀតណាម, ថៃ និងសហរដ្ឋអាមេរិក ។
ហាណូយ ៖ តាមការឱ្យដឹងពីសារព័ត៌មាន Reuters ផលិតកម្មស្រូវប្រចាំឆ្នាំ២០១៤ របស់ប្រទេសវៀតណាម ត្រូវបានគេព្យាករថា នឹងមានចំនួន៤៥លានតោនកើនប្រមាណ២% ពីបរិមាណ៤៤,១៧លានតោន កាលពីឆ្នាំទៅ ។ បើតាមការអះអាងពីសមាគមស្បៀងអាហារវៀតណាមនាំចេញអង្ករបានក្នុងរង្វង់៣,៤៤លានតោន គិតចាប់ពីដើមខែមករា ដល់ថ្ងៃទី១៨ កញ្ញា ឆ្នាំ២០១៤ ធ្លាក់ចុះប្រមាណជា១៥% ពីបរិមាណ៥,២២លានតោន ដែលបាននាំចេញក្នុងអំទ្បុងពេលដូចគ្នាកាលពីឆ្នាំ២០១៣ ។
ដោយទ្បែក ក្រសួងកសិកម្មអាមេរិកបានព្យាករថា វៀតណាមនឹងផលិតស្រូវបាន៤៤,៨លានតោនកើន២% ហើយនឹងនាំចេញបាន៦,៥លានតោន ក្នុងឆ្នាំ២០១៤ ធ្លាក់ចុះ៣%ពីបរិមាណ៦,៧លានតោនកាលពីឆ្នាំមុន ។
សេអ៊ូល ៖ គេហទំព័របរទេសផ្សាយថា ក្រុមហ៊ុនរដ្ឋផ្នែកពាណិជ្ជកម្មស្បៀងអាហារនិងកសិកម្មរបស់ប្រទេសកូរ៉េខាងត្បូង បានទិញអង្ករដែលដាំដុះផ្ទាល់ក្នុងប្រទេសចិនចំនួន២១.០០០តោន តាមការដាក់សំណើ ។ ទីភ្នាក់ងារមួយនេះ បានប្រារព្ធការដាក់សំណើនាំចូលអង្ករ៣៤.១៣០តោន កាលពីថ្ងៃទី២៣ កញ្ញា ប៉ុន្តែបែរជាទិញត្រឹមតែ២១.០០០តោនទៅវិញ ។
នេះមានន័យថា ជាការអំពាវក្នុងការធ្វើតេស្តជាគំរូ សម្រាប់រក្សាគុណភាពអង្ករ ៕
អីុវ វិចិត្រា
Touch 20140929_686_20006
កែ ១
ឦ
ចែករំលែកព័តមាននេះ