ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ KALMAEGI ស្លា.ប់​មនុស្ស​7​នាក់​នៅ​ភាគ​ខាងត្បូង​ចិន

9 ឆ្នាំ មុន

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ថា ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ KALMAEGI សម្លា.ប់​មនុស្ស​យ៉ាងតិច​៧​នាក់ ហើយ​មនុស្ស​ម្នាក់​ទៀត​បាត់​ខ្លួន រួច​បង្ក​ការ​ខូចខាត​ដល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត​ពេល​វា​បោកបក់​កាលពី​ថ្ងៃ​ទី​១៦ កញ្ញា លើ​ភាគ​ខាងត្បូង​ប្រទេស​ចិន ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ថា ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ KALMAEGI សម្លាប់​មនុស្ស​យ៉ាងតិច​៧​នាក់ ហើយ​មនុស្ស​ម្នាក់​ទៀត​បាត់​ខ្លួន រួច​បង្ក​ការ​ខូចខាត​ដល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត​ពេល​វា​បោកបក់​កាលពី​ថ្ងៃ​ទី​១៦ កញ្ញា លើ​ភាគ​ខាងត្បូង​ប្រទេស​ចិន ។

ផ្នែក​កិច្ចការ​ស៊ី​វិល​តំបន់​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៧ កញ្ញា​ថា មនុស្ស​៤​នាក់​ស្លាប់​ដោយសារ​ដើមឈើ​រលំ​សង្កត់ រួច​មនុស្ស​ម្នាក់​ទៀត​ស្លាប់​ដោយសារ​ការ​បាក់​អគារ​មួយ ខណៈ​មនុស្ស​ម្នាក់​ទៀត​ស្លាប់​ព្រោះ​លង់ទឹក​នៅ​តំបន់​ស្វយ័ត ZHUANG ខេត្ត​ក្វា​ង​ស៊ី ។នៅ​ខេត្ត​ហៃ​ណា​ន់ មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​បាត់​ខ្លួន​ក្រោយ​ពី​ខ្យល់​បោក​បង់​ខ្លាំង ព្រមទាំង​ភ្លៀង​ខ្លាំង​នៅ​ខេត្ត​ដែន​កោះ​នោះ ។

លោក​ចេ​ន​វូ នាយករង​នៃ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ទឹកជំនន់​ខេត្ត​ហៃ​ណា​ន់​គូសបញ្ជាក់​ថា ព្យុះ KALMAEGI ប៉ះពាល់​ដល់​មនុស្ស​ជាង​២,៨​លាន​នាក់ ធ្វើ​ឱ្យ​ខូច​ផ្លូវថ្នល់ និង​បណ្តា​ទីតាំង​ធារាសាស្ត្រ ព្រមទាំង​ប៉ះពាល់​ដល់​ផ្នែក​កសិកម្ម និង​នេសាទ នាំ​ឱ្យ​មានការ​បាត់បង់​សេដ្ឋកិច្ច​ដោយ​ផ្ទាល់ប្រមាណ​ជា​៥,៧៨​ពាន់​លាន​យន់ (៩៤០​លាន​ដុល្លារ​) សម្រាប់​ខេត្ត​ហៃ​ណា​ន់ ។

ព្យុះ KALMAEGI ជា​ព្យុះ​ទី​១៥ វាយប្រហារ​លើ​ប្រទេស​ចិន​នា​ឆ្នាំ​នេះ បាន​បោកបក់​មក​ដល់​កោះ​ហៃ​ណា​ន់​កាលពី​ថ្ងៃ​ទី​១៦ កញ្ញា វេលា​ម៉ោង​៩​និង​៤០​នាទី ក្នុង​ល្បឿន​ខ្យល់​១៤៤​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង មុន​ពេល​បោកបក់​លើ​ខេត្ត​ក្វា​ង​ទុង ។ ផ្ទះ​ប្រមាណ​ជាង​១.០០០​ខ្នង​ត្រូវរ​លំបាក់ ហើយ​មនុស្ស​ជា​ច្រើន​លាន​នាក់​រង​ការ​ប៉ះពាល់​នៅ​ខេត្ត​ក្វា​ង​ទុង ក្វា​ង​ស៊ី និង​ហៃ​ណា​ន់​។ ការ​ខូចខាត​ខាង​សេដ្ឋកិច្ច​ដោយ​ផ្ទាល់​នៅ​ខេត្ត​ក្វា​ង​ទុង​មាន​ដល់​១​ពាន់​លាន​យន់ ៕