ហាណូយ ៖ លោក Tran Ngoc Quang លេខាធិការទូទៅនៃសមាគមអចលនទ្រព្យវៀតណាមបានឱ្យដឹងថា ប្រទេសវៀតណាមមានសក្តានុពលធំធេងចំពោះការអភិវឌ្ឍលំនៅឋាន និងអចលនទ្រព្យក៏ដូចជាវិស័យសំណង់ទូទៅដោយសារតែការកើតឡើងនៃតម្រូវការរបស់ខ្លួន ។
ដោយឡែក លោកអនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បានលើកឡើងថា ដោយសារតែកិច្ចសង្គ្រោះនៅក្នុងការប្រតិបត្តិនយោបាយគាំទ្រហិរញ្ញវត្ថុរបស់រដ្ឋាភិបាលចំពោះសហគ្រាសនានា ដើម្បីធ្វើឱ្យប្រសើរឡើងនូវការដោះដូរជាប្រាក់ និងការបង្កើនច្រកចូលនៃឥណទានស្របពេលដែលទីផ្សារអចលនទ្រព្យវៀតណាមកំពុងរីកចម្រើន និងកើនឡើង ។ ម្យ៉ាងទៀតរដ្ឋាភិបាលក៏បានសន្យាធ្វើឱ្យប្រសើរឡើងនូវគម្រោងស្របច្បាប់ និងនីតិវិធីរដ្ឋបាលងាយៗដើម្បីជំរុញការរើបឡើងវិញ និងការអភិវឌ្ឍទីផ្សារអចលនទ្រព្យរបស់ខ្លួន ។ ការផ្លាស់ប្តូរនេះបានផ្តល់នូវឱកាសចំពោះអ្នកជំនួញក្នុងការបង្កើនការវិនិយោគរបស់ពួកគេក្នុងវិស័យនេះ។
ជាមួយនឹងគម្រោងវិនិយោគថ្មីចំនួន៩ ដែលបានចុះបញ្ជីនៅអំឡុងពេល៦ខែដំបូង នៃឆ្នាំនេះ អចលនទ្រព្យជាលំដាប់ទី៣ ជាផ្នែកមួយដែលស្ថិតនៅប្រយោលនៃវិស័យសេដ្ឋកិច្ចរបស់វៀតណាម ដែលមានចំណែកទាក់ទាញការវិនិយោគពីបរទេស ។
យោងតាមសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា គឺស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មធំបំផុត ទាំង១០របស់ប្រទេសវៀតណាម ។ ក្នុងនោះពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសឥណ្ឌាកាលពីឆ្នាំ២០១៣ មានចំនួន៥,២ពាន់លានដុល្លារ កើន៣០%ធៀបនឹងឆ្នាំទៅ ។ ថ្មីៗនេះឥណ្ឌាកំពុងប្រតិបត្តិការនូវគម្រោងចំនួន៧៧ក្នុងប្រទេសវៀតណាមជាមួយនឹងការវិនិយោគសរុប ២៥៤លានដុល្លារ ពិសេសក្នុងឧស្សាហកម្មរ៉ែ និងផលិតកម្ម ៕
ចែករំលែកព័តមាននេះ