ប្រព័ន្ធប្រអប់លេខរបស់រថយន្តមានទម្រង់ប្រទាក់ក្រឡាគ្នារាប់សិបផ្នែក និងមានចលនាជានិច្ច ក្នុងនោះរួមមានកម្លាំងកកិត ការបង្កើតកម្តៅ និងការធ្វើអន្តរកម្មជាមួយនឹងសមាសធាតុផ្សំនៃផ្នែកខាងក្រៅនិងខាងក្នុង ដូចនេះ វាគឺជាធម្មជាតិដែលកត្តាទាំងអស់នេះបង្កជាបញ្ហានៅពេលណាមួយ ខណៈអាយុកាលសមាសធាតុផ្សំកាន់តែថយចុះបន្តិចម្តងៗ ។ នេះគឺជាសញ្ញាចំនួនដែលបញ្ជាក់ថា ប្រអប់លេខរថយន្តជួបបញ្ហាតម្រូវឱ្យលោកអ្នកពិនិត្យជាបន្ទាន់៖
វាគឺរឿងសំខាន់ណាស់ដែលលោកអ្នកបានដឹងជាមុនថា រថយន្តរបស់ខ្លួនមានបញ្ហាត្រង់ប្រអប់លេខមុនពេលដែលវាក្លាយជាបញ្ហាធ្ងន់ធ្ងរ។
-ការបញ្ចូលលេខហាក់ដូចជាយឺតយ៉ាវៈ តើរថយន្តរបស់អ្នកឈប់សំកាំងមុន នឹងមានចលនានៅពេលបញ្ចូលលេខពីទីតាំងចតដែរឬទេ? តើអ្នកកំពុងអនុវត្តករណីនេះ ខណៈពេលរថយន្តកំពុងបញ្ចូលទៅលេខ១ ឬយ៉ាងណា? តើរថយន្តរបស់អ្នកមានការឆ្លើយតបក្នុងសភាពយឺតៗពេលអ្នកបញ្ចូលលេខថយក្រោយដែរទេ? ការរអិលឬលោតរបស់ប្រអប់លេខ តែកើតមានក្នុងអំឡុងពេលបង្កើនល្បឿន ខណៈរថយន្តកំពុងបញ្ចូលលេខ ។
-រថយន្តមានរំញ័រនៅក្នុងចង្វាក់ល្បឿនបញ្ចូលលេខ
-ធុំក្លិនឈ្ងៀមពីក្រោមគម្របម៉ាស៊ីនរថយន្ត
-ភាពលិចជ្រាបនៃប្រេងប្រអប់លេខរថយន្ត ដែលអាចឃើញជាក់ស្តែង
-ការបន្លឺសំឡេងងឺតៗ ឬសំឡេងដូចផ្លុំកញ្ចែ ពីម៉ាស៊ីន
-ប្រេងប្រអប់លេខដែលដិតជាប់ដងរង្វាស់ខ្នាតរបស់វាមានសភាពល្អក់ ខាប់ និងមានក្លិនស្អុយ
-ចង្កឹះលេខដៃពិបាកនឹងផ្លាស់ទី ឬរំកិលបញ្ចូលលេខ ៕
ចែករំលែកព័តមាននេះ