ក្រុមហ៊ុនផ្គត់ផ្គង់ទូរស័ព្ទចិន Xiaomi ណែនាំស្មាតហ្វូនស៊េរីថ្មី Xiaomi Mi 4 ។ លក្ខណៈពិសេសរបស់វាគឺមានទំហំអេក្រង់៥.៥អីុញ កម្រិតពន្លឺភ្លឺច្បាស់ QHD ២៥៦០x១៤៤០ភិចស៊ែល។ ប្រើប្រាស់ CPU ប្រភេទ Quad-Core ដែលមានល្បឿនប្រើប្រាស់ប្រមាណជា២.៥ជីហ្គាហឺត ។ កាមេរ៉ាមុខមានទំហំ៥មេហ្គាភិចស៊ែល ។ ចំណែកកាមេរ៉ាក្រោយមានទំហំ១៦ មេហ្គាភិចស៊ែល ។
Xiaomi Mi 4 ដំណើរការដោយប្រព័ន្ធប្រត្តិបត្តិការស៊េរីថ្មីគឺ MIUI v6 ។ ក្រៅពីនេះ វាភ្ជាប់ប្រព័ន្ធទាក់ទង 4G ចំណែកថាមពលថ្មប្រើប្រាស់របស់វា ៣០៨០mAh ។
ស្មាតហ្វូននេះពីរប្រភេទ គឺប្រភេទមានទំហំ១៦ជីហ្គាបៃ មានតម្លៃប្រមាណជា៣២០ដុល្លាអាមេរិក និងទំហំ៦៤ជីហ្គាបៃ មានតម្លៃប្រមាណ៤០០ដុល្លារអាមេរិក ។ នាយកក្រុមហ៊ុន Xiaomi លោក Lei Jun និយាយថា ស្មាតហ្វូនស៊េរីថ្មីនេះផលិតឡើងដើម្បីប្រកួតប្រជែងជាមួយផលិតផល G3 របស់ក្រុមហ៊ុនកូរ៉េ LG ។ Xiaomi Mi 4 នឹងចេញលក់លើទីផ្សារនៅថ្ងៃទី១៦ សីហា ២០១៤៕
ចែករំលែកព័តមាននេះ