ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លឹក​ជា​ឧបករណ៍​តន្ត្រី​ផ្លុំ

14 ឆ្នាំ មុន

ស្លឹក​ជា​ឧបករណ៍​តន្ត្រី​ផ្លុំ ដែល​មាន​សំនៀង​ប្រហាក់​ប្រហែល​នឹងសំនៀង​មនុស្ស​ហួច​ដែរ ។ ឧបករណ៍​នេះ​មិន​ប្រើ​ចូល​រួម​ជា​មួយ​ឧបករណ៍​ដទៃ​ឡើយ ។ វា​គឺ​ជា​ស្លឹក​ឈើ​ស្រស់​សុទ្ធ​សាធ ដែល​មាន​សរសៃ​រស់​ គ្មាន​រោម​ អាច​បត់​បាន​មិន​បាក់​ ជា​ស្លឹក​មាន​សាច់​រលោង​ដូច​ជា​ស្លឹក​ក្រវ៉ាន់ ស្លឹក​ពួច ស្លឹក​ជ្រៃ​ក្រឹម ស្លឹក​លំពស់។ល។
នៅ​ពេល​ផ្លុំ​ម្តងៗ​គេ​តែង​តែ​យក​ស្លឹក​ស្អាត​មួយ​មក​ពត់​តាម​បណ្តោយ​ស្លឹក ហើយ​ញាត់​ទៅ​ក្នុង​មាត់​ដោយ​បិទ​បើក​គួប​ផ្សំ​នឹង​អណ្តាត​យើង​ខាង​ក្នុង​ រួម​ជាមួយ​នឹង​កំលាំង​ខ្យល់​បញ្ចេញ​ពី ក្នុង​​អាច​ធ្វើ​ឱ្យ​សំនៀង​បត់​បែន​ទៅ​តាម​ចិត្ត​យើង​ចង់​បាន ។

ស្លឹក​ឈើ ស្រពោន ឬ​ស្ងួត​ក្រៀម​មិន​អាច​យក​មក​ផ្លុំ​ឱ្យ​មាន​សំនៀង​បាន​ឡើយ ពីព្រោះ​ស្លឹក​បែប​នេះ​បាត់​អស់​សរសៃ​រស់​របស់​វា​ទៅ​ហើយ គេ​ត្រូវ​ការ​តែ​ស្លឹក​ឈើ​បេះ​ភ្លាមៗ យក​មក​ផ្លុំ​ភ្លា​ម​តែ​ប៉ុណ្ណោះ ដូច្នេះ​ហើយ​បាន​ជា​គេ​មិន​យក​ទៅ​ប្រគំ​រួម​​ជា​មួយ​នឹង​ឧបករណ៍​ដទៃ​ក្នុង​វង់​ផ្សេងៗនោះ​ឡើយ ពី​ព្រោះ​មាន​ការ​លំបាក​រក​ស្លឹក​ភ្លាមៗ និងពិបាក​ថែ​រក្សា​វា​ទុក​ឱ្យ​បាន​យូរ​កុំ​ឱ្យ​ស្រពោន​ កុំ​ឱ្យ​ស្ងួត​ក្រៀម ។ ម៉្យាង​ទៀត​ស្លឹក​មួយ​អាច​ផ្លុំ​បាន​តែ​មួយ​បទ ឬ​ពីរ​បទ​ប៉ុណ្ណោះ​កាល​ណា​វា​ទក់ គេ​ត្រូវ​ប្តូរ​ស្លឹក​ថ្មី​មួយ​ទៀត ។
ការ​ផ្លុំ​ស្លឹក​កើត​ឡើង​អំពី​ការ​ទាក់​សត្វ​ឬ​បរ​បាញ់​សត្វ​នៅ​ក្នុង​ព្រៃ​តាំង​ពី​បរម​បុរាណ​មក (និយាយ​តៗ​គ្នា) គេ​ផ្លុំ​ស្លឹក​ត្រាប់​សំឡេង​សត្វ ឬ​ហៅ​ថា​ផ្លុំ​អែប​សត្វ​សំរាប់​ឱ្យ​សត្វ​ទាំង​ឡាយ​ដែល​ឮដូច​សំលេង​របស់​វា​រត់​មក​រក​កន្លែងផ្លុំ​ ងាយ​គេ​នឹង​បាញ់​នឹង​ទាក់​យ៉ាង​ស្រួល ។​ ក្រោយៗ​មក​ទើប​គេ​យកស្លឹកមក​ផ្លុំ​ជា​បទ​បែប​នៅ​តាម​ដង​ព្រៃ​នៅ​ពេល​ឃ្វាល​គោ​ក្របី។ល។

អ្នក​ផ្លុំ​ស្លឹក​ច្រើន​តែ​ជា​អ្នក​ចេះ​ច្រៀង ចេះ​ហួច ហើយ​ក្រៅ​ពី​គេ​ច្រៀង គេហួច គេ​យក​ស្លឹក​មក​ផ្លុំ​ជំនួស​ដើម្បី​បក​ស្រាយ​មនោ​សញ្ចេត​នា​ផ្ទាល់​របស់​គេ​នៅ​ពេល​ដែល​គេ​អផ្សុក ប៉ុន្តែ​គេ​ចៀស​វាង​មិន​ផ្លុំ​កំសាន្ត​នៅ​ក្នុង​ភូមិ​ដែល​មាន​អ្នក​ស្រុក​រស់​នៅ​ទេ​កាល​ពី​សម័យ​ដើម ពីព្រោះ​គេ​មាន​ជំនឿ​ថា កាល​ណា​គេ​ផ្លុំ​ច្បាស់​ជា​មាន​សត្វ​ព្រៃ​រត់​ចូល​ស្រុក សត្វ​ព្រៃ​​ទាំង​​នោះ​​នឹង​នាំ​មក​នូវ​ឧប​ទ្រព​ចង្រៃ​ទាំង​ឡាយ​ឱ្យ​ដល់​អ្នក​ភូមិ ។ ម៉្យាង​ទៀត ភូមិ​ស្រុក​ទាំង​ឡាយ​ច្រើន​តែ​សង់​នៅ​ក្បែរ​មាត់​ព្រៃ ដែល​ជា​ហេតុ​ងាយ​ឱ្យ​​សត្វ​ព្រៃ​រត់​ចូល​ស្រុក​បាន​ដោយ​ស្រួល ។ សំខាន់​ទៅ​ទៀត គឺ​សត្វ​ខ្លា​ដែល​ជា​សត្វ​សាហាវ​ក៏​ចេះ​ស្តាប់​សំលេង​អែប​សត្វ​នេះ​ដែរ ព្រោះ​សំលេងនេះ​ជា​សំលេង​ត្រាប់​តាម​សត្វ​ស្លូតៗ ដូច​ជា​សត្វ​ក្តាន់ ប្រើស ឈ្លូស។ល។ ដែល​សត្វ​ខ្លា​ប៉ង​ជា​អាហារ ៕ (ស្រាវជ្រាវចងក្រងដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យសិល្បៈតន្រ្តី)